មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​​ជំរុញ​ឱ្យ​បងប្អូន​ខ្មែរ​-ឥស្លាម ​ប្រើ​ប្រាស់ធនាគារ​​ដើម្បីការពារ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋ​មន្ត្រីទទួល​បន្ទុក​បេសកកម្ម​ពិសេស ​ អ្នកឧកញ៉ា​បណ្ឌិត​ អូស្មាន ហាស្សាន់ និងជា​ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​អាម៉ាណះតាកាហ្វុល​កម្ពុជា បាន​ជំរុញ​ និងអំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ-ឥស្លាម​នៅក្នុង​ប្រទេស​កម្ពុជា​ប្រើប្រាស់សេវា​ហិរញ្ញវត្ថុធនាគារ ដោយ​បង្កើត​គណនីធនាគារ និងទុកដាក់​ប្រាក់​របស់​ខ្លួន​នៅក្នុងធនាគារ​ ដើម្បីការពារ​ទ្រព្យ​សម្បត្តិដែលខ្លួនខិតខំរក​ជាច្រើននោះ ។​

ឯកឧត្តម​លើកឡើង​បែបនេះនៅក្នុង​ពិធីចុះអនុស្ស​រណៈ​នៃការ​យោគយល់​គ្នារវាង​សមាគម​អាម៉ាណះ​តា​កា​ហ្វុល​កម្ពុជា ជាមួយ​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ស្ដីពីការ​អនុវត្តកម្មវិធី​គម្រោង លុយ​ខ្ញុំ​ស្អាត កាលពីព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ ២០២៥ ។ តាមច្បាប់​របស់​បងប្អូន​ខ្មែរ​ឥស្លាម ការ​បង្កើត​គណនីធនាគារ​ហើយទុកដាក់​លុយកាក់​ក្នុងគណនី​ដោយទទួលបាន​ការ​ប្រាក់ គឺជារឿង​ដែលមិនស្រ​បតាមច្បាប់​របស់​ពួកគាត់ ។ ប៉ុន្តែចាប់ពីពេលនេះ​បងប្អូនខ្មែរ​ឥស្លាម​អាច​បង្កើត​គណនី​ធនាគារ ទុកដាក់លុយកាក់​ដែលជា​ទ្រព្យ​សម្បត្តិរបស់ខ្លួនដោយអត្រាការ​ប្រាក់​នឹង​បង្វែទៅគណនី​ធនាគារ​របស់​សមាគម​អាម៉ាណះ តាកាហ្វុល​កម្ពុជា ដើម្បីយកទៅ​អភិវឌ្ឍន៍សង្គម​ ។

ឯកឧត្តម​បានមានប្រសាសន៍បន្តថា នៅក្នុង​ប្រទេសកម្ពុជា​ មាន​បងប្អូន​ខ្មែរ​-ឥស្លាម​ប្រមាណជាង​៨០ម៉ឺននាក់​ ហើយដោយសារតែពួកគាត់​ប្រកាន់ខ្ជាប់នូវ​ច្បាប់របស់​ឥស្លាម ទើបពួកគាត់មិនប្រើប្រាស់នូវ​សេវា​ហិរញ្ញវត្ថុ​របស់ធនាគារ ដូច​នឹង​បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង​ ដូច្នេះហើយទើប​សមាគម​អាម៉ាណះតាកាហ្វុល​កម្ពុជា បាន​រិះរក​វិធី​ធ្វើយ៉ាងណា​ឱ្យ​បងប្អូនខ្មែរ​ ឥស្លាម អាច​ទទួល​សេវា​ដូច​ប្រជាពលរដ្ឋទូទៅ​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ​។ ​

ឯកឧត្តមឧកញ៉ា​បណ្ឌិត អូស្មាន ហាស្សាន់ ​បាន​លើកឡើងថា​ ៖

«ចាប់ពីពេលនេះ​តទៅ ពោលគឺ​ក្រោយពី​សមាគម​អាម៉ា​ណះ​តា​កា​ហ្វុ​​លកម្ពុជា បានចុះហត្ថលេខា​ជាមួយធនាគារ​ អេស៊ីលីដា​ ភីអិល​ស៊ី បងប្អូន​ខ្មែរ​ឥស្លាម​ អាច​បង្កើត​គណនី​ធនាគារ​ និ​ងប្រើប្រាស់សេវា​ធនាគារ​​ដូច​ពលរដ្ឋខ្មែរទូទៅ​ និង​ស្រ​បតាមច្បាប់​របស់​ឥស្លាម​ផងដែរ ។​ កន្លងមក​យើងឃើញថា​ពលរដ្ឋខ្មែរ​ឥស្លាម​ ដែល​រង​គ្រោះ​ដោយសារឧបទ្ទវហេតុដូចជា​ភ្លើង​ឆេះផ្ទះជាដើម យើង​ឃើញព័ត៌មាន​ចុះផ្សាយថា​ពួកគាត់បាត់បង់លុយ​រាប់ម៉ឺនដុល្លារ រាប់លានរៀល​ ឬទ្រព្យសម្បត្តិជាច្រើនទៀត ក៏ប៉ុន្តែចាប់ពីពេលនេះ​ពួកគាត់អាចទុកដាក់​លុយឬទ្រព្យសម្បត្តិរបស់ពួកគាត់​ក្នុងធនាគារ នឹងអាច​ការពារ​ទ្រព្យ​សម្បត្តិរបស់ពួកគាត់​បាន ហើយការ​ប្រាក់ដែលទទួលបានពី​ធនាគារ​ក៏នឹង​ចូលទៅក្នុងគណនី​របស់​សមាគម​អាម៉ាណះ​ តាកហ្វុល​ដែលអាច​យកទៅកសាងសមិទ្ធផល​ជួយ​សង្គម​បានច្រើនទៀត​ផងដែរ»។​

លោកបណ្ឌិត​អ៊ិន ចាន់​នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា​ អនុស្សរណៈយោគយល់​រវាង​ធនាគារ​អេស៊ីលីដា និងសមាគម​អាម៉ាណះ​តាកហ្វុល​នាពេលនេះ គឺជាការ​ឆ្លុះបញ្ចាំង​នៃការប្ដេជ្ញា​ចិត្ត​នៃភាគីទាំងពីរ ដើម្បីផ្ដល់​ជូននូវ​សេវា​ហិរញ្ញវត្ថុ​ស្រប​តាម​គោល​ការណ៍​ច្បាប់​ឥស្លាម និងអាច​គ្រប់គ្រង​ហិរញ្ញវត្ថុរបស់សមាគម​នៃ​សមាគម​ទាំងអស់ដោយគ្មាន​បន្ទុក​របស់​ RIBA ។​

លោកបណ្ឌិត​បន្តថា ភាពជាដៃគូនេះ ក៏បានផ្ដល់ជូននូវ​ដំណោះស្រាយ​​ប្រកបដោយ​តម្លាភាព សុវត្ថិភាព ដោ​យ​ធនាគារ​នឹង​ផ្ដល់​ជូននូវ​សេវាកម្មធនាគារ​ដែលគោរព​តាម​ច្បាប់សារីអះ ដែលអនុញ្ញាតឱ្យ​បងប្អូន​ខ្មែរ​ឥ​ស្លា​ម​​​អាច​ដាក់ប្រាក់​សន្សំ​ដោយមិនទទួល​ការ​ប្រាក់ ឬត្រូវ​បានកាត់​ចេញ​ដោយស្វ័យ​ប្រវត្តិ​ចូលទៅ​គណនី របស់​សមាគម​អាម៉ាណះតាកាហ្វុល​កម្ពុជា ដែលមាននៅក្នុងធនាគារ​អេស៊ីលីដា សម្រាប់​កម្ម​វិធី​គម្រោង​ លុយ​ខ្ញុំ​ស្អាត​ សម្រាប់​ប្រើប្រាស់​នៅក្នុង​គម្រោង​សហគមន៍​ និង​សកម្មភាពសប្បុរស​ធម៌នានា​ ដែលអនុលោម​តាមច្បាប់​ឥស្លាម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *