ឆមាសទី១ ឆ្នាំ២០២៣ អត្រាប្តូរប្រាក់រៀលនឹងដុល្លារអាមេរិកបន្តមានស្ថិរភាព

ភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលនឹងដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២៣នេះ បន្តមានស្ថិរភាព ប៉ុន្តែមានកម្រិតខ្ពស់បន្តិចធៀបនឹងគ្រាមុនវិបត្តិកូវីដ១៩ ដោយសារប្រាក់រៀលបន្តរងសម្ពាធពីការឡើងថ្លៃនៃប្រាក់ដុល្លារអមេរិក បន្ទាប់ពីមានការដំឡើងអាត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកជាបន្តបន្ទាប់ ទោះបីជាតម្រូវការប្រាក់រៀលមានការកើនឡើង នៅពេលសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានកម្រិតជាមធ្យមម ៤ ០៩៥ រៀល ក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយ ០,២% ធៀបនឹងឆ្នាំមុន (៤ ០៨៦ រៀល) និង ១,៤% ធៀបនឹងគ្រាមុនវិបត្តិ (២០១៨-២០១៩)។ ទន្ទឹមនេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកជាធម្យមមានកម្រិត ១១៦ ដោយបានកើនឡើង ២,៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដោយរូបិយប័ណ្ណប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាបន្តថយថ្លៃធៀបនឹងដុល្លារអាមេរិក។

ចាប់ពីខែសីហា ឆ្នាំ២០២២ អត្រាប្តូរប្រាក់ផ្លូវការ ដែលបានចេញដោយធនាគារជាតិនៃកម្ពុជា ត្រូវបានគណនាចេញពីអត្រាប្តូរប្រាក់ជាក់ស្តែងដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រើប្រាស់ក្នុងការជួញដូរនៅលើផ្លែតហ្វម NBCP ប្រចាំថ្ងៃ។ ដូច្នេះ អត្រាប្តូរប្រាក់មានកម្រិតស្មើនឹងអត្រាទីផ្សារ ដែលធ្វើឱ្យអត្រាផ្លូវការឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារប្តូរប្រាក់បានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ អត្រាប្តូរប្រាក់ផ្លូវការត្រូវបានផ្សព្វផ្សាយរៀងរាល់ថ្ងៃចុងប្រតិបត្តិការ និងពេលព្រឹកនៅថ្ងៃបន្ទាប់។ នៅឆមាសទី១ ប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណតាមរយៈផ្លែតហ្វម NBCP មាន ១ ០០៨ លានដុល្លារអាមេរិក បានថយ ៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដោយសារការថមថយនៃតម្រូវការ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាកត្តិយស  ធ្លាប់ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ក្នុងការរក្សាស្ថិរភាពនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្តម បានបន្តថា សន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារនិងស្រូបយកមកវិញតាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទានក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់ផងដែរ។

ឯកឧត្តម ជា ចាន់តូ បានថ្លែងបន្តថា ទន្ទឹមនេះ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀលត្រូវបាន រក្សាឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤ ០៩៤រៀលក្នុង ១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអត្រាអតិផរណានៅកម្ពុជា ពីព្រោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ ថ្លៃទំនិញ និងសេវានានានឹងអាចកើនឡើងភ្លាម។ ដូចនេះ ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈនិងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយអត្រាអតិផរណាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់