លោក ង៉ែត ជូ ប្រាប់ពីរូបមន្តបែងចែកប្រាក់ចំណូល និងខ្ទង់ចំណាយសម្រាប់បង់រំលស់

ភ្នំពេញ ៖ការទិញលំនៅឋានដោយបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ ឬជាមួយធនាគារជាដៃគូរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋា​នគឺជាវិធីសាស្ត្រ​មួយ​ដ៏ល្អ និងទទួលបានផលចំណេញដល់ភាគីចំនួន៤ក្នុងពេលតែមួយ រួមមានម្ចាស់គម្រោងអភិវឌ្ឍន៍ ធនាគារផ្តល់កម្ចី អតិថិជនដែលជាអ្នកបង់រំលស់ ព្រមទាំង​រដ្ឋាភិបាលតាមរយៈចំណូលពន្ធ។

យ៉ាងណាក៏ដោយ អ្នកជំនាញហិរញ្ញវត្ថុបានព្រមានថា ការទិញលំនៅឋានដោយបង់រំលស់អាចផ្តល់នូវផលល្អ ហើយក៏​អាច​បង្កជាផលលំបាកផងដែរ ប្រសិនបើអ្នកទិញចេះបែងចែកខ្ទង់ចំណូល និងចំណាយត្រឹមត្រូវ។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ការទិញលំនៅឋានដោយការ​បង់រំលស់គឺជាជម្រើសមួយ​ដ៏ល្អសម្រាប់​អ្នកដែលមានតម្រូវការស្នាក់នៅជាក់ស្ដែង ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដែលអាចនិយាយបានថាមានលុយមិនគ្រប់ក៏អាចទិញលំនៅឋានបាននៅដែរ ដោយអាស្រ័យទៅលើកម្ចីពីធនាគារ ឬបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់។

អ្នកជំនាញរូបនេះបានបន្តថា យុទ្ធសាស្ត្រទីផ្សារដោយការទិញលក់លំនៅឋានដោយការបង់រំលស់នេះអាចអនុគ្រោះ និងជារឿងល្អសម្រាប់អ្នកទិញទាំងឡាយ​ណា​ដែលចេះគ្រប់គ្រង និងបែងចែកខ្ទង់ចំណាយប្រចាំខែរបស់ខ្លួនបានត្រឹមត្រូវ ប៉ុន្តែសម្រាប់អ្នកដែលមិនចេះបែងចែកច្បាស់លាស់អាចនឹងជួបបញ្ហានៅថ្ងៃ​អនាគត។

លោក ង៉ែត ជូ បានមានប្រសាសន៍បញ្ជាក់ថា ៖

“ការទិញលំនៅឋានដោយបង់រំលស់តម្រូវឲ្យអ្នកទិញត្រូវតែមានភាពច្បាស់លាស់ទៅលើចំណូលប្រចាំខែរ​បស់​ខ្លួន​ដែលអាចធានាបានថាមិនអាចប៉ះពាល់ដល់ការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ហើយក៏មិនមានបញ្ហាដល់ខ្ទង់ចំណាយសម្រាប់ការបង់រំលស់ប្រចាំខែផង​ដែរ”

លោកបានបន្តថា ៖

“នៅក្នុងរូបមន្តនៃការទិញផ្ទះដោយការបង់រំលស់ ជាទូទៅគឺអនុញ្ញាតបានត្រឹមប្រមាណ ២០ ទៅ ២៥ភាគរយនៃចំណូលសរុបតែប៉ុណ្ណោះ មានន័យថា ប្រសិនបើចំណូលប្រចាំខែមានចំនួន ១០០០ដុល្លារ នោះការបង់រំលស់ត្រូវមានកម្រិតត្រឹម ២០០ ទៅ ២៥០ដុល្លារក្នុងមួយខែប៉ុណ្ណោះ ដើម្បីអាច​បង្ការ​នូវហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ការបង់រំលស់លំនៅឋាន មិនមែនដូចគ្នាទៅនឹងការបង់រំលស់សម្ភារៈនិយមដែលមានរយៈពេលខ្លី​នោះទេ ដូច្នេះមុនពេលសម្រេចចិត្តគម្បីត្រូវគិតពិចារណាឲ្យលម្អិតទៅលើចរន្តសាច់ប្រាក់ប្រចាំខែ ប្រចាំឆ្នាំក្នុងរយៈពេលពេលវែង”

លោកបានពន្យល់ថា ៖

“ក្នុងមួយខែយើងបង់តែត្រឹមតែ២៥ភាគរយនៃចំណូលសរុប ដូច្នេះយើងនៅសល់៧៥ភាគរយទៀតសម្រាប់ប្រើប្រាស់ទៅ​លើខ្ទង់​ចំណាយ​ប្រចាំថ្ងៃ ឬចំណាយទៅលើតម្រូវការចាំបាច់បន្ទាន់ផ្សេងដែលអាចកើតមានជាយថាហេតុ។ យើងនៅសលើលុយច្រើនក្នុងដៃ ដូច្នេះបើទោះជាមាន​បញ្ហា​អ្វី​មួយកើតឡោះងក៏មិនបារម្ភខ្វះលុយបង់រំលស់ប្រចាំខែ ដែលមានការផាកពិន័យនៅពេលគ្មានប្រាក់បង់ ឬបង់យឺតយ៉ាវនោះដែរ។ ម៉្យាងទៀត យើងក៏​អាច​យកលុយដែលនៅដល់ទៅបង្វិលវិនិយោគនៅក្នុងវិស័យផ្សេងក៏បាន”

ជាមួយនឹងការបង្ហើបប្រាប់ពីក្បួននៃការបែងចែកចំណែកនៃចំណូល និងខ្ទង់ចំណាយសម្រាប់បង់រំលស់ខាងលើនេះ លោក ង៉ែត ជូ ក៏បានបង្ហាញពីក្ដី​បារម្ភ​ផងដែរចំពោះបុគ្គលមួយចំនួនដែលចង់បានលំនៅឋានដោយការទិញបង់រំលស់ហ៊ានចំណាយរហូតដល់ពាក់កណ្តាលនៃចំណូលសរុបប្រចាំខែរបស់របស់ខ្លួន ឬផ្តល់ព័ត៌មានមិនពិតដល់មន្ត្រីធនាគារឯកជនពីចំណូលដើម្បីអាចទទួលបានកម្ចីនោះ វាគឺជាការប្រឈមទៅនឹងហានិភ័យខ្ពស់បំផុត ជាពិសេសនៅក្នុង​បរិបទ​នៃសម័យកាលកូវីដនាពេលបច្ចុប្បន្ន ដែលប្រភពចំណូលហាក់មិនទៀងទាត់តែម្ដង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី