គ្រឹះស្ថានឥណទានជនបទបន្តចូលរួមលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការផ្តល់សេវាឥណទានខ្នាតតូច

ភ្នំពេញ ៖ គ្រឹះស្ថានឥណទានជនបទ បន្តចូលរួមលើកកម្ពស់ជីវភាពប្រជាជនដែលមានប្រាក់ចំណូលទាប ជាពិសេសនៅតាមទីជនបទ តាមរយៈការផ្តល់សេវាឥណទានខ្នាតតូច ស្របពេលដែលរដ្ឋាភិបាល បាន និងកំពុងជំរុញការងារបរិយាបន្នហិរញ្ញវត្ថុ សំដៅធានាឱ្យប្រជាជនទូទៅមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។

ជាក់ស្តែង គ្រឹះស្ថានឥណទានជនបទមានចំនួន ២២៣ ដោយមានទំហំទ្រព្យសកម្មសរុប ២៣៤ ពាន់លានរៀល (៥៦,៨ លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ឥណទានសរុបមាន ២១១,១ ពាន់លានរៀល (៥១,៣ លានដុល្លារអាមេរិក) ត្រូវបានបែងចែកទៅវិស័យនានា ដូចជាកសិកម្ម ៣២,៥% គ្រួសារ ២៩,១% ពាណិជ្ជកម្ម ២០% សេវាកម្ម ៧,២% សំណង់ ៥,៩% ក្រុមដឹកជញ្ជូន ០,២% និងផ្សេងៗ ៥,១%។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២២ របស់ធនគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះ

សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានឥណទានជនបទ ក៏ស្ថិតក្នុងក្នុងប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ ដែលបន្តរក្សាបានភាពធន់ ភាពរឹងមាំ និងជំនឿទុកចិត្តរបស់សាធារណជន ជាតិនិងអន្តរជាតិ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបន្តពង្រឹងស្ថិរភាព ភាពធន់ និងវឌ្ឍនភាពក្នុងប្រព័ន្ធធនាគារ ដោយបានដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ននានា ដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ និងការប៉ះទង្គិច មកលើសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ ការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅតែជាការងារអាទិភាពមួយ ដែលត្រូវអនុវត្តឱ្យស្របតាមនិយាមថ្មីនៃការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ដោយបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធថ្មីរបស់អគ្គនាយកដ្ឋានត្រួតពិនិត្យ និងដាក់ចេញបទប្បញ្ញត្តិជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍរបស់ទីផ្សារក្នុង និងក្រៅប្រទេស និងស្ដង់ដារ ត្រួតពិនិត្យអន្តរជាតិ ជាពិសេសស្តង់ដារបាសែល។

ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបន្តអនុវត្តការងារបរិយាបន្នហិរញ្ញវត្ថុការអប់រំផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញ កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងគំនិតផ្តួចផ្តើមផ្សេងៗ។ ការជំរុញការងារបរិយាបន្នហិរញ្ញវត្ថុ សំដៅធានាឱ្យប្រជាជនទូទៅមានលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។

សូមបញ្ញាក់ផងដែរថា បរិយាបន្នហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាជន និងអាជីវកម្ម ព្រមទាំងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ធនាគារជាតិនៃកម្ពុជា បានផ្តួចផ្តើមបន្ថែមនូវសកម្មភាពនិងយុទ្ធនាការនានា និងអនុវត្តការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាកិច្ចការពារអតិថិជន ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។

ទន្ទឹមនឹងនេះ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ ភាពរឹងមាំ និងជំនឿទុកចិត្តរបស់សាធារណជន ជាតិនិងអន្តរជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ធានាទប់ស្កាត់និងកាត់បន្ថយឱ្យបានជា អតិបរមានូវផលប៉ះពាល់នានា។  ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជ ៥៨ ធនាគារ ឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ២២៣ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យ តំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៨៦៦៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)