អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ការបង្កើតមុខរបរមួយ ឬក្រុមហ៊ុនមួយមិនមែនជារឿងងាយស្រួលដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។ ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព។

ប្រសិនបើគ្មានប្រភពចំណូលដើម្បីផ្តល់មូលនិធិគាំទ្រអាជីវកម្មរបស់ពួកគេ ម្ចាស់អាជីវកម្មខ្នាតតូចត្រូវមានការច្នៃប្រឌិត និងការគ្រប់គ្រងប្រាក់ដើម្បីផ្គត់ផ្គង់អាជីវកម្មរហូតដល់វាអាចឈរជើងបានដោយខ្លួនឯង។​

តើអ្នកកំពុងរកមើលវិធីដើម្បីធ្វើឱ្យអាជីវកម្មដំណើរការបានរលូនក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចមែនទេ? សូមពិចារណាពីគន្លឹះគ្រប់គ្រងលុយទាំងនេះសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មី៖

១. គ្រប់គ្រងលំហូរសាច់ប្រាក់ ៖ កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ។ ការចាប់ផ្តើម និងដំណើរការអាជីវកម្មត្រូវចំណាយលុយ ប៉ុន្តែនៅពេលដែលអ្នកទើបតែចាប់ផ្តើម ទុនទាំងនោះអាចត្រូវការមកពីប្រភពផ្សេងៗ។

ក្រៅពីប្រភពនៃប្រាក់ចំណូល សូមតាមដានការចំណាយរបស់អ្នក និងប្រភពទុនរបស់អ្នក ដើម្បីប្រាកដថាលំហូរសាច់ប្រាក់របស់អ្នកគ្របដណ្តប់លើការចំណាយ និងធ្វើឱ្យក្រុមហ៊ុនរបស់អ្នកដំណើរការបានរលូន។ ប្រសិនបើការចំណាយលើទុនដែលមាន ហើយគណនីធនាគាររបស់អ្នកចាប់ផ្តើមអស់បន្តិចម្តងៗ អាជីវកម្មរបស់អ្នកនឹងអាចឈានដល់ទីបញ្ចប់។

ការគ្រប់គ្រងលំហូរសាច់ប្រាក់តម្រូវឱ្យមានការរក្សាការចំណាយឱ្យស្ថិតក្រោមការគ្រប់គ្រង និងធ្វើឱ្យប្រាកដថាអ្នកមានមូលនិធិគ្រប់គ្រាន់ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មណាក៏ដោយដែលចាំបាច់។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម អ្នកនឹងត្រូវធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្នទាក់ទងនឹងការគ្រប់គ្រងលំហូរសាច់ប្រាក់។

២. បែងចែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មឱ្យបានច្បាស់លាស់ ៖ កុំរង់ចាំរហូតដល់អ្នកបង្កើតបានប្រាក់ចំណូលទើបបង្កើតគណនីធនាគារដាច់ដោយឡែកសម្រាប់អាជីវកម្មរបស់អ្នក។ ការលាយបញ្ចូលគ្នារវាងការចំណាយផ្ទាល់ខ្លួន និងអាជីវកម្មធ្វើឱ្យពិបាកក្នុងការមើលថាតើអាជីវកម្មរបស់អ្នកមានលុយប៉ុន្មាន។

បង្កើតគណនីត្រួតពិនិត្យអាជីវកម្ម និងប្រើប្រាស់វាសម្រាប់រាល់ការចំណាយអាជីវកម្ម ទាំងធំ និងតូច។ តាមរយៈការបង្កើតកន្លែងជាក់លាក់សម្រាប់ប្រាក់របស់ក្រុមហ៊ុន អ្នកនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងតាមដានសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអ្នក។

៣. តាមដានចំណាយ ៖ នៅពេលអ្នកឈានជើងចូលធ្វើអាជីវកម្ម អ្នកត្រូវតែមានការកត់ត្រា និងតាមដានរាល់ការចំណាយឱ្យបាន់ច្បាស់លាស់​ ថាតើការចំណាយត្រូវទាំងនោះត្រូវចំគោលអាជីវកម្មរបស់អ្នកដែរ ឬទេ ដើម្បីចៀសវាងការចំណាយមិនចាំបាច់ ដែលវាអាចឈានដល់ការបង់ប្រាក់ដោយមិនដឹងខ្លួន។

៤. ជ្រើសរើសប្រភេទប្រភពទុនច្បាស់លាសដើម្បីពង្រីកអាជីវកម្ម ៖ នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្តើមរីកលូតលាស់កាន់តែខ្លាំង  អ្នកអាចពិចារណាប្រើប្រាស់កម្ចី ដើម្បីផ្តល់ការជំរុញផ្នែកហិរញ្ញវត្ថុដែលនឹងអនុញ្ញាតឱ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ដូច្នេះ កម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការគឺប្រភពទុនដ៏សស័ក្ដិសមសម្រាប់ការពង្រីកអាជីវកម្មរបស់អ្នក ព្រោះកម្ចីផ្លូវការមានច្បាប់ការពារ មានខសន្យាត្រឹមត្រូវ និងអត្រាការប្រាក់ទាបជាងកម្ចីក្រៅផ្លូវការ និងមានហានិភ័យខ្លាំងសម្រាប់អាជីវកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *