រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

ភ្នំពេញ ៖ ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

យោងតាមគោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុជាវិស័យមួយក្នុងចំណោមវិស័យជាច្រើនដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំង ទាំងវិជ្ជមាន និងអវិជ្ជមានពីភាពរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនៃដំណាក់កាលដែលសកលលោកបាន និងកំពុងទទួលរងនូវឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី៤។ បច្ចេកវិទ្យាដែលបាន និងកំពុងធ្វើបរិវត្តកម្មរបៀបនៃការធ្វើធុរកិច្ច និងការផ្តល់សេវាហិរញ្ញវត្ថុប្រពៃណីធ្វើឱ្យលេចឡើងនូវ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ។ បច្ចេកវិទ្យាថ្មីៗជាច្រើនដែលរួមមានដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា វិភាគទិន្នន័យ បច្ចេកវិទ្យាក្លោដ និងបច្ចេកវិទ្យាប្លុកឆេន ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុ បាន និងកំពុងពន្លឿនការអភិវឌ្ឍ ឬការធ្វើបរិវត្តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងល្បឿនលឿនហួសពីការរំពឹងទុក។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ការប្រកបអាជីវកម្ម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាំងមូល ជាពិសេសក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

គោលនយោបាយខាងលើនេះបានឱ្យដឹងដូច្នេះថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ដោយមើលឃើញពីកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការរួមចំណែក ជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ។

ទោះបីជាយ៉ាងនេះក្តី កម្ពុជានៅមិនទាន់បានកំណត់ក្របខណ្ឌរួម និងយន្តការសម្របសម្រួល និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅឡើយ។ បន្ថែមលើនេះ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះ និងភាពពុំច្បាស់លាស់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត កង្វះសមាមាត្រភាពក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកង្វះថ្នាលឌីជីថលគ្រឹះជាដើម។

ក្នុងន័យនេះ ដើម្បីកំណត់ក្របខណ្ឌរួម ក៏ដូចជាដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំ និងដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣- ២០២៨”។ គោលនយោបាយនេះមានគោលបំណង “អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល”។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ការអនុវត្តគោលនយោបាយនេះត្រូវផ្អែកលើអភិក្រមចំនួន ៣ គឺ (១)-ការចាប់យក, (២)-ការកែសម្រប និង (៣)-ការធ្វើនវានុវត្តន៍បន្ថែម ដោយជារួមឈរលើគោលគំនិត “ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមា”។

វិធានការគោលនយោបាយសរុបទាំង ៥២ ដែលបានដាក់ចេញ និងបែងចែកទៅតាមគោលដៅនីមួយៗ ត្រូវសម្រេចឱ្យបានក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងនោះ ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផលមានចំនួន ១៩ វិធានការ ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះមានចំនួន ១២ វិធានការ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រមានចំនួន ១២ វិធានការ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុមានចំនួន ៩ វិធានការ។

ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយដែលបានដាក់ចេញឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំក្របខណ្ឌអនុវត្ត និងយន្តការសម្របសម្រួល តាមដាន និងវាយតម្លៃ ត្រូវស្ថិតនៅក្រោមយន្តការស្ថាប័នដែលមានស្រាប់ គឺធនាគារជាតិនៃកម្ពុជា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ដោយឡែក គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងត្រូវទទួលបន្ទុកសិក្សាស្រាវជ្រាវលើសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុណាដែលកំពុងលេចឡើងថ្មីៗ ហើយមិនស្ថិតនៅក្រោមសមត្ថកិច្ចនៃស្ថាប័នណាមួយជាក់លាក់ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងការសម្របសម្រួលមុននឹងប្រគល់ជូនដល់ស្ថាប័នដែលត្រូវសម្រេចថាជាតួអង្គអនុវត្ត។ បន្ថែមលើនេះ ក្រៅពីការអនុវត្តវិធានការគោលនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏ត្រូវបំពេញភារកិច្ចដឹកនាំសម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះផងដែរ។

គោលនយោបាយនេះ ត្រូវបានចាត់ទុកជា “ឯកសាររស់” ដែលជាកម្មវត្ថុនៃការកែសម្រួលបន្ថែមនាពេលអនាគត អនុលោមតាមឧត្តមានុវត្តន៍ និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងបរិការណ៍ តំបន់ និងសកល ជាពិសេសការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗក្នុងការធ្វើបរិវត្តកម្មក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាស្ថានភាពជាក់ស្ដែងនៅកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)