ស្វែងយល់ពីបទល្មើសក្លែងបន្លំឆបោកតាមរយៈគម្រោងមូលនិធិ និងវិធីសាស្ត្រការពារ

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល ​និង​ផ្សព្វផ្សាយ​អប់រំ បានពន្យល់ថា ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែក​ហិរញ្ញវត្ថុ ​( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះដោយសារទឹកជំនន់ ក្មេងកំព្រា ជនពិកា បរិស្ថាន និងសត្វពាហណៈជាដើម។

ឧក្រិដ្ឋជនបច្ចេកវិទ្យាអាចប្រើប្រាស់ឈ្មោះអង្គការ ឬជនរងគ្រោះ ដើម្បីស្វែងរកជំនួយនៅលើបណ្តាញសង្គមនានា និងអ៊ីនធឺណេត។ ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់វិធីសាស្ត្រឆបោកដូចខាងក្រោម៖

– សប្បុរសធម៌ក្លែងក្លាយ៖ ឧក្រិដ្ឋជនក្លែងបន្លំ បង្កើតអង្គការសប្បុរសធម៌ក្លែងក្លាយ ឬបង្កើតវែបសាយក្លែងបន្លំស្រដៀងនឹងអង្គការស្របច្បាប់ផ្សេងៗ ដោយប្រើប្រាស់ និមិត្តសញ្ញា និងពាក្យស្លោក ដើម្បីបំភាន់សប្បុរសជន​

– ស្វែងរកមូលនិធិ៖ ឧក្រិដ្ឋជនប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ឬចែកចាយរូបភាពជនរងគ្រោះដោយសារទឹកជំនន់ ជនពិកា និងក្មេងកំព្រា ដើម្បីស្វែងរកមូលនិធិដោយតម្រូវឲ្យសប្បុរសជនបរិច្ចាគថវិកាតាមរយៈគណនីបណ្តាញសង្គម​ ឬគេហទំព័រក្លែងបន្លំដែលបង្កើតឡើងដោយក្រុមឧក្រិដ្ឋជន

– លួចយកទិន្នន័យជនរងគ្រោះ៖ ឧក្រិដ្ឋជនលួចប្រមូលយកទិន្នន័យ គណនីធនាគារពីជនរងគ្រោះតាមរយៈតំណរភ្ជាប់ក្លែងបន្លំ ដែលជនរងគ្រោះបានធ្វើការបរិច្ចាគប្រាក់ដោយប្រើប្រាស់កាតធនាគារជាដើម

ក្រុមការងារបច្ចេកទេស​នាយកដ្ឋាន​កពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌីជីថល​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​និង​ផ្សព្វផ្សាយ​អប់រំ​សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមរយ:គម្រោង​មូលនិធិ​ដូចខាងក្រោម៖

– កុំធ្វើការបរិច្ចាកប្រាក់ទៅលើមូលនិធិដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម

– សូមកុំចុចតំណរភ្ជាប់នានាដែលគ្មានប្រភពច្បាស់លាស់​

– សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីលោកអ្នកប្រទះឃើញមានគម្រោងឆបោកនានាលើបណ្តាញសង្គម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)