ធនាគារពិភពលោកអនុម័តឥណទាន ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ បាន​អនុម័តឥណទានតម្លៃ៤០លានដុល្លារអាមេរិក សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈ​ការកែលម្អ​ការ​បណ្តុះបណ្តាលជំនាញ​ និងសេវាកម្មទីផ្សារការងារ​។

គម្រោង“ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” រយៈពេល ៥ឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឱ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះនឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅ​លើកកម្ពស់គុណភាព និងជំនាញ​ពាក់​ព័ន្ធ​ការងារ​នៅ​ក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយ​បង្កើនលក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ និងរកប្រាក់ចំណូលបាន​របស់កម្មករ។ ឥណទាន​នេះ​​នឹងជួយ​ទ្រទ្រង់​ដល់គម្រោង “ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ”​ (Skills for Better Jobs) ដែលធ្វើ​ការ​ពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ​ការ​​ពាក់​ព័ន្ធ​ជាមួយនិយោជកឱ្យ​បាន​កាន់តែប្រសើរនៅក្នុង​ការ​រៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។

ធនាគារពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា ៖ សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់​ចូល​ទីផ្សារលោកខាងលិច ដែល​បានជួយប្រទេសនេះក្នុង​ការ​ទាក់ទាញការវិនិយោគផ្ទាល់​ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅ​តែមានកម្រិតទាប ក្នុង​នោះ ៩៨%​នៃការងារនៅក្នុងប្រទេសសុទ្ធ​តែ​ជា​ការងារ​មានជំនាញទាប ហើយក្នុងនោះ​ទៀត ​មួយ​ផ្នែក​ធំគឺជា​ការ​ងារ​ក្រៅ​ប្រព័ន្ធផ្លូវការ។

​លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមាន​ប្រសាសន៍ថា៖

“នៅពេល​កម្ពុជាខិតខំ​បោះជំហានឈានឡើង​​នៅ​ក្នុង​​ខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ច​ការ​គន្លឹះមួយសម្រាប់​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង ឆ្លើយតបបាន​កាន់​តែល្អ​ទៅនឹងតម្រូវ​ការ​របស់និយោជក។ ការបណ្តុះបណ្តាលជំនាញបច្ចេក​ទេសដែលឆ្លើយតបបាន​ទៅ​នឹងតម្រូវការបន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទ ជាដើម អាចជួយប្រទេស​កម្ពុជាក្នុងការឈានទៅ​សម្រេចគោលបំណងរបស់ខ្លួនបាន។”

ធនាគារពិភពលោកបានបញ្ជាក់ថា ៖ លទ្ធផលរំពឹងទុកសំខាន់ៗនៃគម្រោងនេះរួមមាន៖និយោជកមានការពេញចិត្ត​ជាងមុន​ជាមួយនឹងជំនាញរបស់អ្នក​ដែល​បាន​បញ្ចប់ការបណ្តុះ​បណ្តាល​របស់​កម្មវិធី;ការកើនឡើងនៃភាគចំណែក​របស់​អ្នក​បញ្ចប់ការសិក្សាដែលរកបាន​ការងារដែលផ្តល់​ប្រាក់ឈ្នួលក្នុង​កម្រិត​​ខ្ពស់​ជាងប្រាក់ឈ្នួលមធ្យមជាតិ; លើកកម្ពស់មតិយោបល់​របស់ឧស្សាហកម្មនានា​នៅ​ក្នុងការរចនា និងការផ្តល់ការបណ្តុះបណ្តាល និងការសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោ​ជក; លើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការបង្កើនចំនួនបុគ្គលដែលទទួលបានការប្រឹក្សាការងារ និងការណែនាំអំពីការងារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន