ឆ្នាំ២០២៤ កម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មជាង ៩២៧ពាន់តោន កើនឡើង ៦១ពាន់តោន

ភ្នំពេញ៖ កាលពីឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេស រដ្ឋបាលជលផល បានសង្កេតឃើញថា ប្រទេសកម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង ៩២៧ពាន់ តោន កើនឡើង៦១ពាន់តោន ស្មើនឹងប្រមាណ ៧% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះផលនេសាទទឹកសាបទទួលបាន ៤៦៧ពាន់តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ពាន់តោន និងផលវារីវប្បកម្ម ៣២០ ពាន់តោន។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធី CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទ គម្រោង «បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ រាជធានីភ្នំពេញ។

ឯកឧត្តមបានបន្តមានប្រសាសន៍ថា៖

«ការអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិ ក្រសួងទទួលបានតួលេខវិជ្ជមាន ដែលមានសត្វផ្សោតបានកើតកូនចំនួន៩ក្បាល និងស្លាប់៤ក្បាល តាមការប៉ានស្មានមានសត្វផ្សោតសរុបចំនួន ១០៤ក្បាលក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក៏មានវត្តមានជ្រូកទឹកជាច្រើនឡើងវិញបន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំកន្លងមក។ ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផងដែរ ប្រមាណជាង១០០ក្បាល ដែលតែងតែមានវត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ជាពិសេសខេត្តកំពត និងកែប»។

ឯកឧត្តម ស្រ៊ុន លឹមសុង បានឱ្យដឹងថា៖ កន្លងមកក្រសួងបានពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាអង្គការជាតិ និងអន្តរជាតិក្នុងការទប់ស្កាត់​បទល្មើសនេសាទកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

ទាក់ទងនឹងគម្រោង «បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាប» ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់​អនុវត្តកម្មវិធី CAPFISH-Program ​ក៏ដូចជាអង្គការដៃគូក្នុងការអនុវត្តគម្រោងជុំវិញបឹងទន្លឹសាបដ៏មានសារៈសំខាន់ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ​។

តាមរយៈរបាយការណ៍សង្ខេបរបស់អង្គការអុកស្វាម រដ្ឋបាលជលសង្កេតឃើញថា រាល់សកម្មភាពរបស់គម្រោងចាប់តាំងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ពិតជាបានជួយលើកស្ទួយការរស់នៅរបស់ប្រជានេសាទបានយ៉ាងច្រើនគួរឲ្យកោតសរសើរ រួមមានការចូលរួមផ្នែកទឹកស្អាត និងអនាម័យ ផ្នែកអប់រំការចិញ្ចឹមជីវិត និងការអភិរក្សធនធានធម្មជាតិជាដើម។​

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក អង្គការអុកស្វាម និងអង្គកាជាដៃគូបានសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើន ដូចជា បណ្តុះបណ្តាលសមាជិកសហគមន៍អំពីការអភិរក្សត្រី និងព្រៃលិចទឹក, បង្កើតក្រុមកែច្នៃផលនេសាទ និងក្រុមចិញ្ចឹមឃ្មុំ, ផ្តល់សេវាទឹកសុវត្ថិភាព បង្គន់អនាម័យ និងជួសជុលសាលារៀន, ផ្តល់អាហារ និងអាហារូបករណ៍ដល់សិស្ស, ជំរុញញអេកូទេសចរណ៍ និងកសិកម្មឆ្លាត ,ការកែច្នៃសំរាមទៅជាឥដ្ឋអេកូ ​និងទៅជារបស់ប្រើប្រាស់ច្រើនយ៉ាង និងបានបំពាក់សូឡាតាមផ្ទះសហគមន៍នេសាទ។

ឯកឧត្តមបានបញ្ជាក់ថា៖ លទ្ធផលទាំងនេះមិនអាចសម្រេចបានឡើយប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ការអនុវត្តគម្រោងរបស់អង្គការអុកស្វាមនេះ រដ្ឋបាលជលផលមានមោទនភាពចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ក្នុងការរួមចំណែកអភិវឌ្ឍជលផល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហការរបស់អ្នកទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *