ការចិញ្ចឹមចង្រិតជាមុខរបរមួយដែលអាចរកចំណូលបានគួរសមគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារ និងមានទីផ្សារល្អ ដែលអាចធ្វើឡើងបាននៅតាមផ្ទះ និងមិនសូវមានផលលំបាកដូចការចិញ្ចឹមសត្វដទៃទៀតនោះទេ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺមិនចាំបាច់ប្រថុយប្រថានសុវត្ថិភាពដោយការចំណាកស្រុកទៅធ្វើការជាកម្មករនៅប្រទេសគេនោះទេ។
លោក យឿម ម៉ី ដែលធ្លាប់ធ្វើជាពលករចំណាកស្រុកទៅធ្វើការនៅរោងចក្រប្រទេសថៃបានងាកមកចាប់អាជីពជាអ្នកចិញ្ចឹមសត្វចង្រិតខ្មៅលក្ខណៈគ្រួសារតូចល្មមមួយស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង បានរៀបរាប់ប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារចង្រិតខ្មៅគឺមានភាពទូលំទូលាយ ងាយស្រួលលក់ ពោលគឺបន្ទាប់ពីការចិញ្ចឹម ហើយយកទៅលក់ត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ។

“ដំបូងខ្ញុំធ្វើការរោងចក្រនៅប្រទេសថៃទេ ហើយខ្ញុំក៏បានមើលឃើញពីរបៀបចិញ្ចឹមចង្រិតតាម YouTube ដល់ពេលមានការរីករាកដាលជំងឺកូវីដ ខ្ញុំក៏បានត្រឡប់មកស្រុកវិញ ហើយក៏បានទៅរៀនបច្ចេកទេសចិញ្ចឹមតែម្ដង ព្រោះខ្ញុំមិនចង់ចេញទៅឆ្ងាយ ហើយយល់ឃើញថាការចិញ្ចឹមចង្រិតនេះអាចធ្វើនៅផ្ទះបាន រស់នៅជិតក្រុមគ្រួសារបាន ហើយមានទីផ្សារល្អងាយស្រួលលក់”
លោកបានបន្តថា
លោកបានបញ្ជាក់ផងដែរថា កាលដែលលោកទៅរៀនបច្ចេកទេសចិញ្ចឹមនេះមានរយៈពេលប្រមាណមួយសប្ដាហ៍ ហើយក៏បានចាប់ផ្ដើមរៀបចំអាងចិញ្ចឹមតែម្ដង។ លោកថា ការចាប់ផ្ដើមដំបូងមិនមែនសុទ្ធតែជោគជ័យនោះទេ ដោយលោកបានជួបនូវបញ្ហាមួយចំនួនដូចជា ខ្វះបច្ចេកទេសភ្ញាស់ពង និងមិនសូវចេះថែចំណីជាដើម ប៉ុន្តែលោកបានពិគ្រោះជាមួយគ្រូជំនាញ ហើយក៏បានស្វែងយល់ និងអភិវឌ្ឍបន្តិចម្ដងៗ។

រហូតមកដល់ពេលបច្ចុប្បន្ន លោកមានធុងចិញ្ចឹមចង្រិតខ្មៅចំនួន10 និងអាងចំនួន2 ដែលអាចផ្ដល់ផលប្រមាណ 200គីឡូក្រាមក្រោយពីការចិញ្ចឹមរយៈពេល7-8សប្ដាហ៍។ ក្រោយការចិញ្ចឹម លោកចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះសម្រាប់ការ ដោយទទួលបានតម្លៃ 10,500រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីចិញ្ចឹមឱ្យធំចាប់លក់ ចង្រិតប្រភេទនេះក៏អាចផ្ដល់ផលជាពូជសម្រាប់លក់បន្តផងដែរ ដោយគេអាចលក់ពងចង្រិតគិតជាចាន ក្នុង1ចានមានតម្លៃ 2,000 -3,000រៀលដែរ។
ចង្រិតចិញ្ចឹមដែលត្រូវបានដាក់លក់នៅលើទីផ្សារមាន 2ប្រភេទ គឺប្រភេទចង្រិតខ្មៅ និងចង្រិតក្រហម ប៉ុន្តែនៅក្នុងកសិដ្ឋានចិញ្ចឹមចង្រិតរបស់លោក យឿម ម៉ី មានចិញ្ចឹមតែប្រភេទចង្រិតខ្មៅប៉ុណ្ណោះ ដោយលោកបានអះអាងថាប្រភេទចង្រិតខ្មៅនេះមានតម្លៃថ្លៃជាងចង្រិតក្រហម ហើយប្រើរយៈពេលតិចក្នុងការចិញ្ចឹម។

ពាក់ព័ន្ធទៅនឹងការចិញ្ចឹម លោក យឿម ម៉ី បានបញ្ជាក់ឲ្យដឹងថា ការពេលចិញ្ចឹមចង្រិតគឺត្រូវការរយៈពេលចន្លោះពី 40-60 ថ្ងៃ អាស្រ័យលើរដូវកាល ដូចជានៅក្នុងរដូវក្ដៅចង្រិតចាប់លក់បានត្រឹម 38-40 ថ្ងៃប៉ុណ្ណោះ ព្រោះវាសកលឿនជាងរដូវត្រជាក់។ ចំណែកការឱ្យចំណីវិញ នៅពេលកូនចង្រិតមានអាយុចាប់ពី 1-15 ត្រូវចំណីដែលគេចិញ្ចឹមកូនមាន់តូចៗលាយជាមួយកន្ទក់ប្រមាណ30ភាគរយ លុះមានអាយុដល់15-25ថ្ងៃ ការលាយចំណីត្រូវអនុវត្តតាមបែបដដែល ប៉ុន្តែត្រូវដាក់កន្ទក់ច្រើនជាងវិញម្ដង ហើយក្នុង 1សប្ដាហ៍ ត្រូវដាក់ឲ្យតែ 3ដងប៉ុណ្ណោះ។ ក្រៅពីនេះ ក៏មានការដាក់បន្ថែមចំណីធម្មជាតិដូចជាស្លឹកឈើ ស្មៅ បន្លែ និងកាកបាយជាដើម។

ដោយឡែក ចំពោះកត្តាប្រឈម ត្រូវបានលោកបញ្ជាក់ឲ្យដឹងថា បញ្ហាភាគច្រើនគឺទាក់ទងនឹងការផ្ដល់ចំណី ការភ្ញាស់ពង ជាពិសេសគឺកត្តាអាកាសធាតុដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបសំបុកទៅតាមរដូវកាល។ យ៉ាងណាមិញ ចំពោះអ្នកដែលចង់ធ្វើការចិញ្ចឹមចង្រិត លោកបានផ្ដល់ជាទស្សនៈទានថា គួរតែស្វែងយល់ពីបច្ចេកទេសក្នុងការចិញ្ចឹម យល់ដឹងពីប្រភេទ និងពូជចង្រិត ក៏ដូចជាទីធ្លាសម្រាប់រៀបចំជាកន្លែងចិញ្ចឹមផងដែរ។ ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រក្នុងការស្វែងយល់ពីបច្ចេកទេសនៃការចិញ្ចឹម ជាដំបូងអាចស្វែងយល់តាមរយៈការមើលវីដេអូបង្រៀនតាមបណ្ដាញសង្គមផ្សេងៗ ឬអាចរៀនជាមួយគ្រូបច្ចេកទេសដោយផ្ទាល់ ដោយលោកបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុកគួរងាកមកចាប់អាជីពចិញ្ចឹមសត្វចង្រិតដែលអាចទទួលបានចំណូលគួរសម អាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ និងមិនប្រថុយប្រថានសុវត្ថិភាពនៅប្រទេសគេនោះទេ៕


ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content