បរទេស ៖ នៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះរ៉ូបូតបច្ចេកវិទ្យាថ្មីចំនួន 3 ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងចម្ការធំៗរបស់ខ្លួន ជាមួយនឹងមុខងារដ៏មានអត្ថប្រយោជន៍ គឺប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីដើម្បីកាត់យកស្មៅរាប់សិបហិកតាក្នុងមួយថ្ងៃមុនពេលដែលដីទាំងនោះអាចចាប់ផ្តើមដាំដំណាំបាន។
ម៉ាស៊ីនរ៉ូបូតទាំងបីដែលត្រូវបានស្គាល់ឈ្មោះថា Tom, Dick និង Harry គឺជាបច្ចេកវិទ្យាដែលអភិវឌ្ឍ និងផលិតឡើងដោយក្រុមហ៊ុនរ៉ូបូត Small Robot Company ដោយមានគោលបំណងសំខាន់ ដើម្បីផ្តល់ផលប្រយោជន៍នៅក្នុងវិស័យកសិកម្ម ជាពិសេសេគឺបំផ្លាញឫស និងស្មៅអត់ប្រយោជន៍បានយ៉ាងច្រើន និងធ្វើឲ្យមានការកាត់បន្ថយការប្រើប្រាស់ថ្នាំបាញ់ស្មៅព្រមទាំងម៉ាស៊ីនកាត់ប្រភេទធ្ងន់ៗផងដែរ។

ក្រុមហ៊ុន Startup មួយនេះបានចាប់ផ្តើមការងារបច្ចេកវិទ្យាកាត់ស្មៅដោយស្វ័យប្រវត្តិនេះតាំងតែពីឆ្នាំ2017 មកម្ល៉េះ ប៉ុន្តែរ៉ូបូតដែលមានឈ្មោះថា Tom ទើបតែបានដាក់ប្រកាសឲ្យដំណើរការនៅខែមេសានេះប៉ុណ្ណោះ ដែលជាប្រភេទរ៉ូបូតសម្រាប់ធ្វើពាណិជ្ជកម្ម ហើយបច្ចុប្បន្នក៏ចាប់ផ្តើមទទួលបានការគាំទ្រពីអតិថិជនជាបណ្តើរៗ ដែលជាចម្ការដំណាំធំបំផុតរបស់អង់គ្លេស ខណៈដែលរ៉ូបូតផ្សេងទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។

តាមការបញ្ជាក់របស់អ្នកតំណាងក្រុមហ៊ុន Small Robot បានឲ្យដឹងថា Tom អាចធ្វើការងារលើបច្ចេកទេសស្កេនរបស់ខ្លួនដល់ទៅ 20 ហិកតាក្នុងមួយថ្ងៃ ព្រមទាំងប្រមូលទិន្នន័យទៅឲ្យរ៉ូបូត Dick យកមកធ្វើកិច្ចការងាររបស់ខ្លួនបន្តគឺមុខងារកាត់ និងជម្រះស្មៅ ហើយចុងក្រោយរ៉ូបូត Harry ដែលមានមុខងារក្នុងការដាំដំណាំនៅលើដីដែលគ្មានស្មៅ។
ប្រសិទ្ធភាពរបស់វានៅពេលដែលអាចដំណើរការពេញលេញនោះកសិករនឹងអាចកាត់បន្ថយការចំណាយរបស់ខ្លួនដល់ទៅ 40 ភាគរយក្នុងការជម្រះស្មៅពីដី និងការដាំដំណាំនៅលើដីរបស់ខ្លួនផង ព្រមទាំងការកាត់បន្ថយនៃការប្រើប្រាស់ថ្នាំគីមីសម្លាប់ស្មៅដល់ទៅប្រមាណ 95 ភាគរយផងដែរ។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន។

គួរឲ្យដឹងដែរថា របាយការណ៍ដែលធ្លាប់បានចេញផ្សាយដោយអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការងារចំណីអាហារ និងកសិកម្មបញ្ជាក់ថា ថ្នាំគីមីសម្លាប់ស្មៅកាលពីឆ្នាំ2018 ត្រូវបានគេជួញដូរនៅក្នុងទីផ្សារកសិកម្មរបស់សកលលោកក្នុងទំហំរហូតទៅដល់ប្រមាណ 38 ពាន់លានដុល្លារ ដូចនេះតាមរយៈបច្ចេកវិទ្យាថ្មីរបស់ Small Robot គេជឿជាក់ថា វិស័យកសិកម្មនឹងអាចទទួលបានអត្ថប្រយោជន៍តាមរយៈការប្រើប្រាស់ Tom, Dick និង Harry ដល់ទៅរាប់សិបលានដុល្លារក្នុងមួយឆ្នាំជាក់ជាមិនខាន ហើយវាក៏នឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាពទៅដល់មនុស្សលើពិភពលោក ក៏ដូចជាសង្គ្រោះបរិស្ថានផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content