ការសិក្សាថ្មី ៖ រថយន្តអគ្គិសនីនឹងវាយដាច់ទីផ្សារស្ទើរតែ 100ភាគរយនៅត្រឹមឆ្នាំ2035

បរទេស៖​​ មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តធំៗលើពិភពលោកកំពុងតែពន្លឿនកិច្ចការងាររបស់ខ្លួនយ៉ាងខ្លាំងដែលធ្វើយ៉ាងអាចផ្លាស់ប្តូរសង្វាក់ផលិតកម្មនៃការផលិតរបស់ខ្លួនពីរថយន្តប្រើប្រាស់ឥន្ធនៈផូស៊ីលទៅជារថយន្តដែលប្រើប្រាស់អគ្គិសនី ឬយ៉ាងហោចណាស់ម៉ូឌែលកូនកាត់ ឬ hybrid ដើម្បីឲ្យបំភាយ​ការ​បំពុល​ក្នុងខ្យល់របស់ខ្លួនធ្លាក់មកដល់កម្រិតអប្បបរិមាដែលច្បាប់ថ្មីរបស់អ៊ឺរ៉ុបបានដាក់ចេញរួចមកហើយនោះ។

គឺ 95 ក្រាមប៉ុណ្ណោះនៃឧស្ម័នកាបូនឌីអុកស៊ីតចេញពីរថយន្តដែលបានធ្វើដំណើរក្នុងចំងាយ 1 គីឡូម៉ែត្របើមិនដូច្នេះទេពួកគេនឹងទទួលរងនូវការផាក​ពិន័យ​ធ្ងន់ធ្ងរជាក់ជាមិនខាន។

ជាដំណឹងដ៏ល្អមួយទៀតខណៈដែលបណ្តាក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រកាសពីការបង្ហាញម៉ូឌែលរថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ខ្លួន ខណៈដែលការសិក្សាថ្មីៗបានរកឃើញថាក្នុងរយៈពេលត្រឹមតែ 6 ឆ្នាំទៀតប៉ុណ្ណោះបច្ចេកវិទ្យានៃការផលិតរថយន្តសម្រាប់ថាមពលអគ្គិសនីគឺ​នឹងអាចចាប់​ផ្តើម​ផលិតឡើង ហើយក្រុមអ្នកជំនាញក៏បានអះអាងដែរថា ត្រឹមឆ្នាំ 2035 រថយន្តអគ្គិសនីនឹងអាចវ៉ៃដាច់ទីផ្សារ​ថយន្តពិភពលោក​ដែលប្រើប្រាស់​ថាមពល​ឥន្ទនៈផងដែរ។

ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញរបស់ the Bloomberg New Energy Finance បានរកឃើញថា ចាប់ពីឆ្នាំ2026 តទៅរថយន្តគ្រប់ប្រភេទដែលបានផលិតឡើងសម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនីនឹងត្រូវការចំណាយថ្លៃដើមតិចជាងរថយន្តដែលប្រើប្រាស់ថាមពលចំហេះ។ របាយការណ៍ដដែលបានសរសេរទៀតថាកត្តាផ្សេងទៀតដូចជាចំណាយថ្លៃដើមសម្រាប់ផលិតថ្មដែលមានការធ្លាក់ចុះដូចគ្នាផងនោះនឹងអាចជួយឲ្យសង្វាក់ផលិតកម្មផលិតរថយន្តអគ្គិសនីអាចផលិតបាននូវរថយន្តដែលមានតម្លៃធូរថ្លៃនៅក្នុងទីផ្សារកាន់តែទាក់ទាញជាងមុន ជាពិសេសគឺចាប់យកទីផ្សារបានយ៉ាងងាយបំផុត។

រថយន្តអគ្គិសនីប្រភេទ  sedan ដែលបច្ចុប្បន្នមានតម្លៃចាប់ពី 40,000 អ៊ឺរ៉ូ ឬ 49,000ដុល្លារអាមេរិកមិនទាន់បូកពន្ធនេះនឹងអាចធ្លាក់ចុះមកត្រឹមតែ 20,000 អ៊ឺរ៉ូប៉ុណ្ណោះដែលជាតម្លៃលក់នៅលើទីផ្សារតែម្តងនៅត្រឹមឆ្នាំ2026។ ជាមួយគ្នានេះ ផ្អែកតាមការសិក្សាស្រាវជ្រាវដដែលនេះបានបង្ហាញថា ត្រឹមឆ្នាំ2030 រថយន្តអគ្គិសនីនឹងអាចវាយយកទីផ្សារបានពាក់កណ្តាលមុនពេលដែលវាអាចធ្វើបាន 85ភាគរយនៅឆ្នាំ2035 ប្រសិនបើច្បាប់បច្ចុប្បន្ន​មិន​ត្រូវបានកែប្រែបន្ថែមឲ្យមានភាពតឹងរឹង ឬប្រសិទ្ធភាពជាងមុនពាក់ព័ន្ធទៅនឹងការសាយភាយឧស្ម័នពុលក្នុងបរិយាកាសទេនោះ៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon