តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

បរទេស៖ តម្លៃមាសបានបន្តធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារមានការព្យាករណ៍ថា ធនាគារកណ្តាលអាម៉េរិកអាចនឹងដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។

នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយ ពោលគឺមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី។ ផ្ទុយទៅវិញ តម្លៃប្រាក់ដុល្លារអាម៉េរិកបានហក់ឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។

លោក Bob Haberkorn អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារជាន់ខ្ពស់នៅ StoneX បានលើកឡើងថា ទីផ្សារសេរីនាពេលនេះមិនសូវយកចិត្តទុកដាក់ទៅលើបញ្ហានៅមជ្ឈិមបូព៌ានោះទៀតទេ ប៉ុន្តែពួកគេកំពុងតែតាមដានយ៉ាងដិតដល់លើធនាគារកណ្តាលអាម៉េរិក បន្ទាប់ពីមានការប្រជុំកាលពីសប្តាហ៍មុនពាក់ព័ន្ធទៅនឹងអត្រាការប្រាក់។

ប្រធានធនាគារកណ្តាលអាម៉េរិកដែលទើបតែឡើងកាន់តំណែងថ្មី លោក Kevin Warsh បានប្តេជ្ញាចិត្តខ្ពស់ក្នុងការដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ដែលធ្វើឱ្យអ្នកវិនិយោគបង្កើនការភ្នាល់គ្នាទៅលើលទ្ធភាពនៃការដំឡើងអត្រាការប្រាក់។

យោងតាមការវាស់ស្ទង់ពី CME FedWatch បានឲ្យដឹងថា ការរំពឹងទុកពីក្រុមអាជីវករបានកើនឡើងដល់ ៨៦ ភាគរយ ពាក់ព័ន្ធនឹងលទ្ធភាពដែលធនាគារកណ្តាលអាម៉េរិកនឹងដំឡើងអត្រាការប្រាក់នៅក្នុងខែធ្នូ។ ការព្យាករណ៍នេះកើនឡើងពី ៦១​ ភាគរយមុនពេលធនាគារកណ្តាលអាម៉េរិកបើកកិច្ចប្រជុំកាលពីសប្តាហ៍មុន។ ជាទូទៅ មាសត្រូវបានចាត់ទុកជាឧបករណ៍ការពារហានិភ័យប្រឆាំងនឹងអតិផរណា ប៉ុន្តែវាតែងតែរងផលប៉ះពាល់អវិជ្ជមាននៅក្នុងស្ថានភាពដែលមានអត្រាការប្រាក់ខ្ពស់ ដោយសារវាមិនបានផ្តល់ការប្រាក់ត្រឡប់មកវិញដូចជាការផ្ញើលុយសុទ្ធនៅធនាគារ ឬ ការទិញប័ណ្ណបំណុលរបស់រដ្ឋាភិបាលនោះទេ។

នៅលើផ្នែកភូមិសាស្ត្រនយោបាយវិញ អាម៉េរិកបានយល់ព្រមលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីមានការចរចាជាលើកដំបូងនៅក្រោមពង្រាងកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយ បើទោះបីជាការវាយប្រហារគ្នានៅក្នុងប្រទេសលីបង់នៅតែបន្តក៏ដោយ។

អនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានថ្លែងថា ការចរចាជាមួយមន្ត្រីអ៊ីរ៉ង់នៅក្នុងប្រទេសស្វីសបង្កើតបានជាគ្រឹះដ៏ល្អមួយសម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ខណៈដែលចរាចរណ៍តាមរយៈច្រកសមុទ្រ Hormuz ចាប់ផ្តើមមានសកម្មភាពឡើងវិញ។ កត្តានេះបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបន្តិច ដោយតម្លៃ Brent ធ្លាក់ចុះ ០,៥ ភាគរយនៅត្រឹម ៧៦.៧១ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេង WTI  ធ្លាក់ចុះ ០,៥ ភាគរយមកនៅត្រឹម ៧២.៨៥ ដុល្លារក្នុងមួយបារ៉ែល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

Leave a Reply

Your email address will not be published. Required fields are marked *