វិស័យ SME ត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិកម្ពុជា បានលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ត្រូវពង្រឹងសមត្ថភាពសម្រាប់ពេលអនាគត ហើយទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន ខណៈការវិវត្ត​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន និងកំពុងរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ 

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលា ស្ដីពី “សក្ដានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ដែលបានរៀបចំឡើងកាលពីថ្មីៗនេះ។

សិក្ខាសាលានេះមានគោលបំណងជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ដើម្បីលើកស្ទួយការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកចំណេះដឹងអំពីការរីកចម្រើននៃការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ តាមរយៈការធានាឥណទាន និងបទពិសោធន៍របស់សហគ្រិនដែលទទួលបានឥណទានដែលមានការធានា។ នាឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា  ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។

លោកជំទាវបណ្ឌិតបានថ្លែងដូច្នេះថា ៖

“ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”

​បើយោងតាម​ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពិសេស​ការទូទាត់​ឌីជីថល​ ក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩។

ប្រព័ន្ធ​ទូទាត់​បានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​តាមរយៈ​ការផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ផ្ទេរប្រាក់​ទូទាត់​ក្នុង​សកម្មភាព​ទិញ​លក់ទំនិញ​ និង​សេវា​ និង​ការជួញដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ៖

“ប្រព័ន្ធ​ទូទាត់​បាន​ផ្តល់នូវ​មធ្យោបាយ​ងាយស្រួល សុវត្ថិភាព រហ័ស និង​មាន​កម្រៃ​សមរម្យ​សម្រាប់​ផ្ទេរ​មូលនិធិ​ជា​អេឡិចត្រូនិក ​ក្នុងចំណោម​ភ្នាក់ងារ​សេដ្ឋកិច្ច ​ដែល​បាន​រួម​ចំណែក​ឱ្យ​ដំណើរការ​ផ្គត់ផ្គង់​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​កាន់តែ​មាន​ប្រសិទ្ធភាព”

តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ធនាគារកណ្តាល​អាច​អនុវត្ត​ប្រតិបត្តិការ​ទីផ្សារ​ចំហ ដែល​ជា​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​ចម្បង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​អាច​តាមដាន​មើល​ពី​ស្ថានភាព​សន្ទនីយភាព​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​រហ័ស​ដែលជា​ផ្នែក​មួយ​ក្នុង​ការរួមចំណែក​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ផងដែរ។

ប្រព័ន្ធ​ទូទាត់​ក៏​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការលើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ហិរញ្ញវត្ថុ​ក្នុង​ការអភិវឌ្ឍ​សេវា​ និង​ឧបករណ៍​ទូទាត់​ថ្មីៗ ដែល​​មាន​កម្រៃ​ទាប និង​បង្កើន​លទ្ធភាព ពង្រីក​បណ្តាញ​ផ្តល់​សេវា​ទូទាត់​ឱ្យ​កាន់តែ​ទូលំទូលាយ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​នៅតាម​ទីជនបទ​ចូលរួម​ប្រើប្រាស់​សេវា​ទូទាត់​តាមរយៈ​បណ្តាញ​ផ្លូវការ។

ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេឡិចត្រូនិក «បាគង» ត្រូវបាន NBC ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែតុលា ឆ្នាំ ២០២០ គឺជា​ប្រព័ន្ធ​មួយ​បាន​អនុញ្ញាត​ឱ្យ​មាន​ការទូទាត់​ជា​អន្តរធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ប្រព័ន្ធ​បាគង​គឺ​ប្រព័ន្ធ​ទូទាត់​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ខេមបូឌានសែស្វិច និង​ប្រព័ន្ធ​រីថែលផេ និង​ប្រព័ន្ធ​ផាត់ទាត់​ជាតិ ជាដើម បាននិង​កំពុង​ជំរុញ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព