រាជរដ្ឋាភិបាលកំពុង​ជំរុញ​ការសិក្សា​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ពីភ្នំពេញទៅក្រុងព្រះសីហនុ និងពី​ភ្នំពេញទៅ​ប៉ោយ​ប៉ែត

ភ្នំពេញ ៖ នៅក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ កាលពីថ្ងៃសុក្រ​ទី ​១៣ ខែមករា ឆ្នាំ ២០២៣​ សប្ដាហ៍​កន្លង​ទៅនេះ​ រាជ​រដ្ឋា​ភិបាល​​នៃព្រះរាជាណាចក្រក​ម្ពុជា​បានជំរុញ និង​ពន្លឿ​នការ​សិក្សា​ផ្លូវ​រថ​ភ្លើង​ល្បឿនលឿន​ពីភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​ពី​ភ្នំពេញទៅកាន់​ក្រុង​ប៉ោយប៉ែត ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ដឹកជញ្ជូនកាន់តែសម្បូរបែប និងជំរុញកំណើន​សេដ្ឋកិច្ច​ជាតិ។

នៅក្នុង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ រាជរដ្ឋាភិបាលជំរុញឱ្យក្រសួង​សដ្ឋកិច្ច​និងហិរញ្ញវត្ថុ​  និងក្រសួង​សាធារណ​ការ​និងដឹកជញ្ជូន ឱ្យ​ពន្លឿន​ការ​សិក្សា​គម្រោង​សាងសង់ផ្លូវរថភ្លើង​ល្បឿនលឿនពីភ្នំពេញ ទៅ​ខេត្តព្រះសីហុ និងផ្លូវរថភ្លើង​ពី រាជធានីភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែត​ ដោយអភិវឌ្ឍន៍​លើផ្លូវ​រថភ្លើង​ដែលមានស្រាប់​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើន​សេដ្ឋកិច្ច​ សង្គម​ កម្ពុជាឱ្យ​កាន់តែរីក​ចម្រើន បង្កើន​ប្រាក់​ចំណូល​និងលើក​កម្ពស់​ជីវភាព​ប្រជាជន។

បន្ថែមពីលើនេះ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ កាលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងធ្វើដំណើរបំពេញទស្សនកិច្ចជាថ្មី នៅប្រទេសចិន នាខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ដេចតេជោ សង្ឃឹមថា ទស្សនកិច្ចរបស់សម្ដេច នាពេលខាងមុខនេះ នឹងមានគម្រោងថ្មីៗ បន្ថែមទៀត ដែលត្រូវពឹងពាក់ពីមិត្ដចិត្ដ ដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយក្នុងនោះ ប្រហែលជាត្រូវរៀបចំ អំពីគម្រោងទាក់ទិនជាមួយនឹងផ្លូវរត់ភ្លើងល្បឿនលឿនផងដែរ។

ក្រៅពីគម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនទាំងនេះ កម្ពុជា​បានអភិវឌ្ឍន៍​ផ្លូវ​ល្បឿនលឿន​មួយខ្សែ​ និងបានដាក់ដំណើរការ​ជា​ផ្លូវការ​រួច​ហើយ ដោ​យ​ទទួលបានការគាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយរាជរដ្ឋាភិបាលក៏គ្រោងនឹង​សាងសង់​ផ្លូវល្បឿ​ន​លឿ​ន​មួយខ្សែទៀត​តភ្ជាប់ពីភ្នំពេញ​ទៅកាន់ក្រុងបាវិត​នៃខេត្តស្វាយរៀង​ព្រំដែនកម្ពុជា​ វៀតណាម​ ហើយក៏​គ្រោង​​នឹង​សិក្សា​ផ្លូ​វល្បឿនលឿន​ទី ៣ ពីភ្នំពេញ​ទៅ​កាន់ខេត្តសៀមរាប​ផងដែរ។

លោកឧកញ៉ា ស៊ិន ចន្ធី ​ប្រធាន​សមាគម​ភស្តុភារកម្ម​កម្ពុជា បានលើកឡើងថា ការ​អភិ​វឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេស​កម្ពុជា កាន់តែច្រើន​កាន់តែជួយសម្រួល​ដល់ការ​ដឹក​ជញ្ជូន​បានលឿនរហ័ស និងអាចជំរុញឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែរីកចម្រើន​ឆាប់រហ័សផងដែរ។

លោកឧកញ៉ា បាន​បន្តថា​ នៅពេល​យើងមានផ្លូវ​មានប្រព័ន្ធដឹកជញ្ជូនកាន់តែទំនើបកាន់តែច្រើន​ នឹងធ្វើឱ្យ​តម្លៃដឹ​ក​​ជញ្ជូនកាន់តែអស់តិច នឹងធ្វើឱ្យ​សេដ្ឋកិច្ច​របស់​យើង​កាន់តែរីកចម្រើន ពីព្រោះក្នុងមួយថ្ងៃៗ យើងអាច​ដឹក​ទំនិញ​បានច្រើនជើង​ច្រើន​ដង ហើយក៏​ធ្វើឱ្យ​ទំនិញ​របស់​យើង​មានភាពប្រកួត​ប្រជែង​នៅលើទីផ្សារ​ផងដែរ។​

ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ គឺជាការងារ​ចម្បងរបស់រដ្ឋាភិបាលកម្ពុជា ​ ដោយ​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ខ្សែ​ទាំងផ្លូវ​ថ្នល់ ផ្លូ​វដែក ផ្លូវ​ល្បឿនលឿន និង​ផ្លូវ​ទឹក​ផងដែរ ដែលការអភិវឌ្ឍ​ទាំងនេះ​បានសម្រួល​ដល់ការ​ដឹកជញ្ជូន និងពន្លឿន​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រ​ទេស​​​កម្ពុជា​ផងដែរ។​

នៅក្នុង​ឆ្នាំ ២០២៣ ​នេះដែរ រាជរដ្ឋាភិបាល​បាន​អនុវត្តន៍គម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ដែល​គម្រោងអភិវឌ្ឍន៍​ទាំងនេះ​ រំពឹងថានឹង​ជំរុញ​សកម្មភាពសេដ្ឋកិច្ច​ក្នុងប្រទេស​កាន់តែមានភាព​ជឿន​លឿន​​ជាង​មុ​នមួយកម្រិតទៀត ដូចជាស្ពាន​ឆ្លងកាត់ទន្លេ​មេគង្គ​​ មិនធ្លាប់មាន គម្រោងសាងសង់​លើក​ក​ម្រិត​គុ​ណ​​​ភាព​ផ្លូ​វ​មួយចំនួន​ រួមមាន​ផ្លូវ​លេខជាតិ ៤១ ផ្លូវ​លេខ ​៣១ ផ្លូវលេខ ​៣៣ ផ្លូវ​ជាតិលេខ​ ៧ ​ពីស្គន់​ទៅ​ក្រុង​កំពង់​ចា​ម​ជា​ដើ​ម៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត