រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត

ភ្នំពេញ៖ក្រុមហ៊ុន ជីប ម៉ុង នារសៀលថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៥ បានរៀបចំដំណើរទស្សនកិច្ចពិសេសមួយតាមឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងជូនអតិថិជនដែលបានគាំទ្រផលិតស៊ីម៉ងត៍អូដ្ឋនិងស៊ីម៉ងត៍ វី ទៅទស្សនកិច្ចស្វែងយល់ពីរោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត។

អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានថ្លែងថា៖ ការរៀបចំដំណើរទស្សនកិច្ចនេះ ចង់បង្ហាញដេប៉ូ ចែកចាយទាំងអស់របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅទូទាំងប្រទេសឱ្យបានឃើញ និងបានដឹងថា រោងចក្រស៊ីម៉ងត៍អូដ្ឋ ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ  ដែលបានវិនិយោគ ទឹកលុយសរុប ជិត៣០០លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជាដែលមានស្តង់ដារខ្ពស់លំដាប់អន្តរជាតិ ។

អ្នកឧកញ៉ា លាង ពៅ បានលើកឡើងថា៖ស៊ីម៉ងត៍អូដ្ឋនិងស៊ីម៉ងត៍ វី ដែលជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង និងជាស៊ីម៉ងត៍ដែលមានទាំងគុណភាព និងទំនុកចិត្ត ជូនអតិថិជនដែលឈរជើងលើទីផ្សារ ជាងពីរទស្សវត្សរ៍មកហើយ។រោងចក្រស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី គឺជារោងចក្រដំបូងគេនៅកម្ពុជាដែលបំពាក់នៅបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបស្តង់ដាលំដាប់ពិភពលោក ។ ជាពិសេសមានបុគ្គលិក    ៩៩ភាគរយជាជនជាតិខ្មែរ។

ថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះ ទើបតែចេញ រចនាបទ រូបរាងថ្មីទៅលើសម្បកកញ្ចប់ទាំងស៊ីម៉ងត៍អូដ្ឋនិងស៊ីម៉ងត៍វី ដែលមានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេសកម្ពុជា។

អ្នកឧកញ៉ា បានឱ្យដឹងផងដែរថា៖« ពីមុនការកកើតរោងចក្រផលិតស៊ីម៉ត៍ នៅស្រុកខ្មែរ យើងមានការនាំចូលច្រើន  ផ្ទុយទៅវិញដោយសារប្រទេសកម្ពុជាយើងមានកំណើនសេដ្ឋកិច្ចល្អ និងការអភិវឌ្ឍបន្តបន្ទាប់ ធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង អ៊ិនស៊ី ពង្រីកខ្លួន ទៅមុខជាបន្តបន្ទាប់ ព្រមទាំងបានសម្រេចចិត្តពង្រីក និងវិនិយោគ ការផលិតស៊ីម៉ងត៍នៅក្នុងស្រុក។ដូចនេះហើយ យើងបានជំនួសការនាំចូលយ៉ាងច្រើន។ឥឡូវនេះទីផ្សារនាំចូលស៊ីម៉ងត៍ សឹងតែសូន្យភាគរយ ដែលពីមុនការនាំចូលមានពី៦០ទៅ៧០ភាគរយ។ទាំងនេះគឺដោយសារការរួមចំណែករបស់ក្រុមហ៊ុនឯកជនឯកជនក្នុងស្រុក ដែលក្នុងនោះមានក្រុមហ៊ុនជីបម៉ុង  ហ៊ានវិនិយោគដើម្បីកាត់បន្ថយការនាំចូល ពីក្រៅប្រទេសដោយជំនួសដោយផលិតផលក្នុងស្រុក។ដូច្នេះជួយបង្វែរការចាយវាយទៅលើស៊ីម៉ងត៍នាំចូល មកប្រើប្រាស់ស៊ីម៉ងត៍ផលិតក្នុងស្រុក ផលិតដោយកូនខ្មែរ ។

អ្នកឧកញ៉ា បានបញ្ជាក់ថា៖« ការផលិតស៊ីម៉ងត៍ក្នុងស្រុកនេះ ជាការចូលរួមចំណែកដ៏ធំជួយទៅដល់សេដ្ឋកិច្ចជាតិ ជាពិសេសបង្វិលពីការនាំចូល មកជាការផលិតក្នុងប្រទេសវិញ។»

អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ដេប៉ូចែកចាយបន្តនូវស៊ីម៉ងត៍អូដ្ឋនិងស៊ីម៉ងត៍ វី  និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពីពេលនេះ ម៉ោងនេះ ត្រូវជឿជាក់លើក្រុមហ៊ុនខ្មែររបស់យើង ជាពិសេសក្រុមហ៊ុនដែលវិនិយោគដោយកូនខ្មែរ១០០ភាគរយ និងការផលិតចង្វាក់ផលិតកម្មទាំងឡាយ ដែលបង្កើតឡើងដោយកូនខ្មែរ។ខ្មែរអាចធ្វើបាន ធ្វើបានល្អ និងល្អជារៀងរហូត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *