ហ្វតតេ ឡាយហ្វ៍ អបអរចំណាត់ថ្នាក់ទីផ្សារលេខ១របស់ខ្លួន និងចាប់ផ្តើមឆ្នាំ២០២៤ ក្រោមប្រធានបទ «២៥ឆ្នាំ នៃវឌ្ឍនភាព»

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានបញ្ចប់ឆ្នាំ២០២៣ ជាមួយនឹងភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ ពីស្ថាប័នវាយតម្លៃពានរង្វាន់កម្រិតខ្ពស់ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស (International Finance Awards)។ ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ទទួលបានកិត្តិនាមជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត រីកចម្រើនលឿនជាងគេ” និង “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ប្រកបដោយនវានុវត្តន៍ជាងគេ” ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការច្នៃប្រឌិតអ្វីដែលថ្មី និងវឌ្ឍនភាពយ៉ាងលឿនបំផុតនៅក្នុងឧស្សាហកម្មនេះ។

ក្នុងឱកាសឈានជើងចូលឆ្នាំថ្មីនេះ ហ្វតតេ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនដែលមានបណ្តាញចែកចាយអាជីវកម្មដ៏ចម្រុះ។ ក្នុងរយ:ពេលពេញមួយឆ្នាំ២០២៣ ក្រុមហ៊ុនបានផ្តល់កិច្ចការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនចំនួន ៨៤០ ០០០ នាក់ ដែលចំនួននេះស្មើនឹង ៥% នៃប្រជាជនកម្ពុជាសរុប។ ហ្វតតេ​ ឡាយហ្វ៍ ក៏ក្លាយក្រុមហ៊ុនឈានមុខគេមួយដែលបានផ្តល់កិច្ចការពារអាយុជីវិតដល់និយោជិតកម្ពុជាច្រើនជាងគេនៅទូទាំងប្រទេសផងដែរ។ សមិទ្ធផលនេះ ក៏ត្រូវបានកំណត់សម្គាល់ដោយផ្អែកលើការផ្តល់ផលសំណងជូនទៅអតិថិជនវិញជាង ១០ លានដុល្លារសហរដ្ឋអាម៉េរិកក្នុងករណីមានមរណភាព និងអត្ថប្រយោជន៍វេជ្ជសាស្រ្ត គិតចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ។

លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលទាំងនេះ ដោយមានប្រសាសន៍ថា៖

«យើងចាប់ផ្តើមឆ្នាំ២០២៤ ជាមួយនឹងការទទួលបានចំណាត់ថ្នាក់ទីផ្សារលេខ១ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលការពារអតិថិជនបានច្រើនជាងគេបំផុតនៅកម្ពុជា។ ទិសស្លោកនៅឆ្នាំនេះ គឺ «២៥ ឆ្នាំនៃវឌ្ឍនភាព» វាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្ត និងភាពជោគជ័យយូរអង្វែងរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះអតិថិជន និយ័តករ ដៃគូរសហការ និងសម្ព័ន្ធក្រុមហ៊ុន ហ្វតតេ គ្រុប សម្រាប់ការបន្តការជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង។ ភាពជោគជ័យ និងសមិទ្ធផលសំខាន់ៗរបស់ ហ្វតតេ ឡាយហ្វ៍ គឺជាមោទនភាព និងមិនអាចកាត់ផ្តាច់បានឡើយពីសហស្ថាបនិករបស់យើងមកពីប្រទេសសិង្ហបុរី និងកម្ពុជា ដែលបានសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់មកបានពង្រីកខ្លួនទៅជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចនៅឆ្នាំ២០១៦ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ២០១៩»។

ផលវិជ្ជមានដែល ហ្វតតេ ឡាយហ្វ៍ ទទួលបាន គឺលើសពីអាជីវកម្ម។ ជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់ សហគមន៍ និងសង្គមជាតិ ដែលសកម្មភាពទាំងនោះរួមមានការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ធំៗមួយចំនួន ទាក់ទងនឹងសុខភាព និងការអប់រំ ព្រមទាំងការចូលរួមចំណែកដល់គម្រោងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ តាមសាលារៀនក្នុងខេត្តតាកែវ និងខេត្តស្វាយរៀងផងដែរ។

ក្នុងដំណើរឆ្ពោះទៅមុខ លោក ស៊ីថន បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគោលដៅក្នុងឆ្នាំថ្មី។

លោកបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖

«ចំណុចដែលយើងត្រូវផ្តោតក្នុងឆ្នាំ២០២៤ នេះ គឺនៅតែដើរស្របទៅតាមយុទ្ធសាស្រ្តជារួមរបស់យើងកាលពីឆ្នាំមុនដដែល។ យើងប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏សម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែនជូនទៅដល់ក្រុមគ្រួសារនៅទូទាំងប្រទេសកម្ពុជា ហើយយើងមានបំណងបន្តធ្វើយ៉ាងណាជួយឱ្យវិស័យធានារ៉ាប់រងនេះកាន់តែឆ្ពោះទៅមុខ ក្រោមប្រធានបទ “២៥ឆ្នាំ នៃវឌ្ឍនភាព”»។

គួរបញ្ជាក់ថា ហ្វតតេ ឡាយហ្វ៍ ដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនធានា រ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលកំពុងរីកលូតលាស់យ៉ាងឆាប់ រហ័ស ប្តេជ្ញាផ្តល់នូវកិច្ចការពារអាយុជីវិត និងផលិតផលធានារ៉ាប់រង វិនិយោគដ៏សម្បូរបែប កើតចេញពីការអភិវឌ្ឍជាបន្តបន្ទាប់ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ហ្វតតេ នៅលើទីផ្សារក្នុងស្រុកអស់រយៈពេលជាង ២០ឆ្នាំ ដែលស័ក្តិសម និងឆ្លើយតបទៅតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងយុគសម័យទំនើប។

ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិត តម្លៃសមរម្យ និងមិនស្មុគស្មាញ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក និងស្ថាប័នសាជីវកម្ម រួមមាន ៖ ផលិតផលអាយុជីវិតលើគម្រោងគាំពារ, ផលិតផលអាយុជីវិតសម្រាប់ការសិក្សា, ផលិតផលអាយុជីវិតមានកាលកំណត់ជាក្រុម, ផលិតផលអាយុ ជីវិតការពារជាក្រុមទូលំទូលាយ និងផលិតផលបន្ថែមគ្រុបមេដប្រូ៕ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.forteinsurance.com/life



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *