កម្មវិធី Hattha Mobile ជំនាន់ ៣.០ បង្តើតភាពងាយស្រួលកាន់តែប្រសើរសម្រាប់អតិថិជន

ភ្នំពេញ ៖ ក្នុងយុគសម័យឌីជីថល ប្រជាជនកម្ពុជា បាន និងកំពុងងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការរស់ប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសគឺការប្រើប្រាស់ឌីជីថលប៊ែងឃីងក្នុងការទូទាត់តាមប្រព័ន្ធអនឡាញ ដែលអាចចំណេញទាំងពេលវេលា និងសន្សំសំចៃថវិកាទៀតផង។ ឃើញដូច្នេះ ធនាគារ ហត្ថាបានដាក់ចេញបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតក្នុងការរចនាកម្មវិធីធនាគារចល័ត ឬកម្មវិធី Hattha Mobile ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈទូរសព្ទស្មាតហ្វូនរបស់ពួកគេ។

លោក យឹម​​ ទិត្យា អគ្គនាយកឌីជីថល នៃធនាគារ ហត្ថា បានឱ្យដឹងថា បច្ចុប្បន្ន កម្មវិធី Hattha Mobile ត្រូវបានអភិវឌ្ឍន៍ដល់ជំនាន់ ៣.០ បន្ទាប់ពីធនាគារ ហត្ថា បានអភិវឌ្ឍន៍ជំនាន់ទី ១ និងទី ២ កន្លងមក ដោយ Hattha Mobile ជំនាន់មុនៗ ត្រូវបានអភិវឌ្ឍន៍ដោយធនធានក្រៅប្រទេស ប៉ុន្តែ Hattha Mobile ជំនាន់ចុងក្រោយនេះ ត្រូវបានអភិវឌ្ឍន៍ដោយកូនខែ្មរក្នុងស្រុកផ្ទាល់តែម្តង។

លោកបានថ្លែងបន្តថា ៖

“Hattha Mobile ជំនាន់ចុងក្រោយនេះ យើងទើបតែបញ្ចេញឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០២៣ នេះ ហើយ Hattha Mobile ជំនាន់ចុងក្រោយនេះ យើងងាយស្រួលគ្រប់គ្រង ដោយសារយើងអភិវឌ្ឍន៍វាដោយខ្លួនឯង។”

លោកបានឱ្យដឹងទៀតថា តាមពិតទៅ ធនាគារ ហត្ថា បានចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០១២ ដែលពេលនោះ ខ្លួននៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឡើយ ហើយនៅពេលគ្រឹះស្ថានបានប្រែក្លាយខ្លួនទៅជាធនាគារនៅឆ្នាំ២០២០ ធនាគារ ហត្ថា បានធ្វើបច្ចុប្បន្នភាពលើ Hattha Mobile របស់ខ្លួន មកជំនាន់ចុងក្រោយ ដែលយើងហៅថា ជំនាន់ ៣.០ អាចធ្វើឱ្យអតិថិជនកាន់តែមានភាពជិតស្និទ្ធជាមួយធនាគារ។

លោក យឹម​​ ទិត្យា​ បានបញ្ជាក់ថា ៖

“នៅក្នុងសម័យកាលនេះ គឺសម័យកាលឌីជីថល យើងចង់ឱ្យអតិថិជនកាន់តែមានភាពជិតស្និទ្ធជាមួយធនាគារ ព្រោះនៅពេលគាត់មកកាន់សាខា គាត់ត្រូវចំណាយពេលច្រើន ប៉ុន្តែនៅពេលមានកម្មវិធី Hattha Mobile អតិថិជននឹងទទួលបានសេវាកម្មជាច្រើននៅកម្មវិធីផ្ទាល់ រាប់ចាប់តាំងពីការទូទាត់ និងការស្កែន KH QR Code ជាដើម។ កម្មវិធី Hattha Mobile ជំនាន់ចុងក្រោយនេះ គឺត្រូវបានអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពដោយផ្តោតលើសុវត្ថិភាព និងឯកជនភាពសម្រាប់អតិថិជន។”

សូមបញ្ជាក់ផងដែរថា ធនាគារ ហត្ថា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតក្នុងការរចនាកម្មវិធីធនាគារចល័ត ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈទូរសព្ទស្មាតហ្វូនរបស់ពួកគេ។​ កម្មវិធី​ Hattha Mobile នាំមកនូវបទពិសោធនៃការប្រើប្រាស់ដ៏ងាយស្រួលដែលអនុញ្ញាតឱ្យអតិថិជនកំណត់មុខងារកម្មវិធីតាមតម្រូវការផ្ទាល់ខ្លួន ហើយថែមទាំងផ្ដល់ជូនមុខងារយ៉ាងសម្បូរបែបសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពកម្រិតខ្ពស់ ដែលនាំមកនូវសុវត្ថិភាពផ្លូវចិត្ត និងភាពរីករាយក្នុងការប្រើប្រាស់មុខងារទាំងអស់នោះដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធី Hattha Mobile អតិថិជនអាចប្រើប្រាស់សេវាធនាគារសំខាន់ៗ ដូចជា ត្រួតពិនិត្យសមតុល្យគណនី ទាញយកនិងព្រីនរបាយការណ៍គណនី ផ្ទេរប្រាក់ (ទៅកាន់គណនីធនាគារ ហត្ថា​ ដូចគ្នា ឬ ធនាគារដទៃ)​ ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ ទូទាត់ចំណាយតាម KHQR មុខងារ KHQR ID និងមុខងារសំខាន់ៗជាច្រើនទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ