គម្រោង​វិនិយោគក្នុងវិស័យ​អចលនទ្រព្យ​ចំនួន១១៨ ក្នុង​ខេត្តព្រះសីហនុ ទទួលបានការ​អនុម័ត​ និងលើ​​ក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋា​ភិបាល

ភ្នំពេញ ៖ គម្រោ​ងវិនិយោគ​ក្នុង​វិស័យអចលនទ្រព្យចំនួន​ ១១៨​ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​ការ​លើ​កទឹកចិត្ត​ឱ្យដំណើរការ​វិនិយោគ គិតចាប់ពី​រាជរដ្ឋាភិបាលបាន​ដាក់ចេញនូវគោល​នយោបាយ​​លើកទឹក​ចិត្តពិសេស​សម្រាប់ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ​។ នេះបើតាម​របាយការណ៍របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ខេត្តព្រះសីហនុ​ ។

ជាការកត់សម្គាល់​ ក្នុង​រយៈពេលប្រមាណជាង​១​ឆ្នាំកន្លងមក​នេះ​ ពោលគឺចាប់តាំងពីរាជរដ្ឋាភិបាលបាន​ដាក់ចេញនូវ​គោលការ​លើកទឹកចិត្តដល់​វិនិយោគិន​ដែល​បណ្ដាក់ទុនវិនិយោគ​នៅខេត្តព្រះសីហនុ​ឃើញថា​ ទាំង​វិនិយោគិន​ក្នុងស្រុក​ និងវិនិយោគិន​បរទេស​បាន​សម្លឹង និងស្វែងរកការ​វិនិយោគ​នៅក្នុង​ខេត្តជាប់​សមុទ្រ​មួយ​នេះ​កាន់តែ​ច្រើនស្រប​នឹង​ផែនកា​ររបស់​រាជរដ្ឋាភិបាល​​ក៏បានជំរុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ​ដោយបាន​លើកទឹកចិត្ត​ដល់​វិនិយោគ ដូចជា​ ការលើកលែង​ផ្នែកពន្ធ​ផ្សេងៗជាដើម។

បើតាម​ផែនអភិវឌ្ឍន៍ខេត្ត​ព្រះសីហនុ​របស់​រាជរដ្ឋាភិបាល ក្នុង​រយៈពេល​១៥ឆ្នាំខាងមុខ ក្រុមការងារ​ជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ នឹង​ព្យាយាមទាក់ទាញ​ទុនវិនិយោគ​មកចាក់បញ្ចូល​ក្នុង​ខេត្ត​មួយនេះឱ្យបាន​រហូតដល់ ​​​២០ពាន់លានដុល្លារអាម៉េរិក​ ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្ត​​ ក៏ដូចជា​ប្រទេស​កម្ពុជា​ និង​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ជា​មធ្យម​របស់ពលរដ្ឋ​ឱ្យបានកាន់តែច្រើន​ថែម​មួយ​កម្រិត​ទៀត ។​

បើតាម​ឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងថា ​​វិនិយោគិនទាំង​ក្នុង ​និងក្រៅ​ប្រទេស​បាន​ចូល​មក​​បណ្ដក់ទុនវិនិយោគ​លើ​វិស័យ​ជាច្រើន ដែលបានបង្កើតឱកាស​ការងារ​បន្ថែម​ដល់​ពលរដ្ឋ​ជាមួយ​នឹង​ប្រាក់ចំណូល​​សមរម្យ​​។​

អ្នកជំនាញ​អចលនទ្រព្យ​ប្រចាំខេត្តព្រះសីហនុមួយ​រូប លោក​ វណ្ណ ធី បានឱ្យដឹងថា​ ចាប់តាំង​ពី​រាជរដ្ឋាភិបាល​បានដាក់​ចេញនូវ​គោល​នយោបាយ​លើកទឹកចិត្តពិសេស​សម្រាប់ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុកាលពីដើ​ម​ឆ្នាំ​២០២៤ ​សង្កេតឃើញថា ខេត្ត​ព្រះសីហនុ​ ហាក់ទទួលបានការ​វិនិយោគ​ច្រើន​ ក្នុងនោះ​វិស័​យ​​​អចលនទ្រព្យ​ក៏​មាន​ច្រើន ដែលធ្វើឱ្យការទិញលក់​ដីធ្លី និងតម្លៃដីធ្លី​ចាប់ផ្ដើម​ល្អប្រសើរ​បន្តិចវិញ​បន្ទាប់ពី​វិស័យ​នេះ​បាន​រងផលប៉ះពាល់​ដោយសារ​កូវីដ​១៩ និងសង្គ្រាម​​រុស្ស៊ី​ – អ៊ុយក្រែន ។

លោក​បន្តថា គម្រោង​អគារ​ជាប់គាំង​នាពេល​កន្លងមក​ ក៏​បានចាប់​ផ្ដើម​ដំណើរការ​ឡើង​វិញ ការ​វិនិយោគ​គម្រោង​ថ្មីក៏មាន​ជា​បន្តបន្ទាប់ ហើយ​​ក៏មានគម្រោង​ជា​ច្រើន​ទៀត​កំពុង​ស្វែងរកទីតាំង​ដើម្បីដំណើរការ​វិនិយោគរបស់ខ្លួនផងដែរ ។​

គួរ​បញ្ជាក់ថា គម្រោង​ធំៗ​ក្នុងវិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះរួមមាន​គម្រោង​ Bay Of Light ស្ថិតនៅ​ឆ្នេរ​រាម​នៃខេត្តព្រះសីហនុ ដោយគម្រោង​នេះ​គ្រោង​ចាយទុន​រាប់ពាន់​លានដុល្លារអាម៉េរិក,​ គម្រោង​អគារ​ពហុមុខ​ងាររបស់​ Peninsular ស្ថិតនៅក្នុង​ក្រុងព្រះ​សីហនុ គ្រោងចាយទុន​ប្រមាណជិត​១ពាន់​លានដុល្លារ និងមានគម្រោងជាច្រើន​ទៀត​ ដែលរំពឹងថា​មិនយូរ​ទៀត​ទេ ខេត្ត​នេះ​នឹង​កាន់តែទាក់ទាញទេសចរ ​និងការ​វិនិយោគបានកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

Leave a Reply

Your email address will not be published. Required fields are marked *