ក្រុមហ៊ុនលំដាប់អន្តរជាតិមួយចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី២៧០ហិកតា

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិមួយបានបង្ហាញពីគោលបំណងចម្បងរបស់ខ្លួនក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយកន្លែងនៅលើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈដែលខ្លួនបានសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជារួចរាល់ទៅហើយនោះ។

លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. និងជាប្រធានគណៈប្រតិភូដែលដឹកនាំបណ្តាម្ចាស់ក្រុមហ៊ុន និងអ្នកវិនិយោគចូលមកសិក្សាពីសក្ដានុពលវិនិយោគនៅកម្ពុជាកាលពីពេលថ្មីនេះបានលើកឡើងថា ក្រុមហ៊ុនរបស់លោកពិតជាមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ដែលប្រមូលផ្តុំទៅរោងចក្រ សហគ្រាសយ៉ាងមមាញឹក ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយនៅក្នុងដំណាក់កាលដំបូងលើផ្ទៃដីប្រមាណ ២៧០ហិកតា ហើយដំណាក់កាលបន្ទាន់នឹងពង្រីកវិសាលភាពបន្ថែមទៀត។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះ តាមរយៈរូបលោកផ្ទាល់ បានផ្សព្វផ្សាយ និងដឹកនាំប្រតិភូវិនិយោគពីប្រទេសចិនមកសិក្សាពីឱកាស និងសក្ដានុពលរបស់កម្ពុជា ជាមួយនឹងការប្រមូលព័ត៌មានសំខាន់នានា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីគម្រោង វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមជាមួយនឹងបញ្ជាក់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។​ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានប្រគល់វេទិកាជូនមន្ត្រីជំនាញធ្វើបទបង្ហាញអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងនីតិវិធីចុះបញ្ជីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជូនគណៈប្រតិភូឱ្យកាន់តែយល់ច្បាស់ពីស្ថានភាពនៃបរិយាកាសវិនិយោគបច្ចុប្បន្ននៅកម្ពុជា និងភាពសាមញ្ញនៃនីតិវិធីស្នើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

ពាក់ព័ន្ធទៅនឹងការវិនិយោគក្នុងរូបភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានលើកឡើងថា នៅពេលមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានកាន់តែច្រើន សេដ្ឋកិច្ចជាតិក៏នឹងរីកចម្រើនកាន់តែខ្លាំងដូចគ្នា។ វានឹងធ្វើឱ្យមានកំណើនជីវភាពប្រជាពលរដ្ឋដែលនៅតំបន់ជុំវិញនោះកាន់តែធូរធា ដោយសារមានការងារធ្វើច្រើន សេដ្ឋកិច្ចមានដំណើរការ។

អ្នកឧកញ៉ាបានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទោះក្នុងទំហំណាក៏ដោយ គឺជារឿងចំណេញលើចំណេញ ពោលគឺចំណេញទាំងក្រុមហ៊ុនវិនិយោគក្រោមការទទួលបានអនុគ្រោះលក្ខខណ្ឌ និងការលើកទឹកចិត្តពីរដ្ឋាភិបាល ចំណេញទាំងប្រជាពលរដ្ឋតាមរយៈការទទួលបានការងារធ្វើ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។

សូមរំលឹកដែរថា តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចជា សម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងជោគជ័យ។ ដោយឡែកគិតត្រឹមចុងឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចដែលកំពុងដំណើរការសរុបចំនួន២៤ទីតាំង ផ្តល់ឱកាសការងារជាង១៦ម៉ឺនកន្លែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​


Leave a Reply

Your email address will not be published.Required fields are marked *