មុនពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបានចំណង​ដៃថ្មី​ៗ​ជា​ប្រវត្តិសាស្ត្រ

ភ្នំពេញ ៖ នៅមុនពិធីបុណ្យ​​ចូលឆ្នាំប្រពៃណីជាតិខ្មែរ​​ខាងមុខនេះ ប្រជាពលរដ្ឋ​កម្ពុជា​នឹងទ​ទួ​ល​​បាន​ចំ​ណ​ង​​​ដៃថ្មីពីរាជរដ្ឋាភិបាលកម្ពុជា ហើយ​សមិទ្ធផល​ខ្លះគឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែលមិនធ្លាប់​មានពីមុន​មក ។ តើ​សមិទ្ធផល​អ្វីខ្លះ ដែល​ពលរដ្ឋកម្ពុជា​នឹងទទួលបាន​នៅមុន​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជា​តិ​ខ្មែរ​ខាងមុខ​នេះ ?

បើនិយាយ​ពីហេដ្ឋារចនាសម្ព័ន្ធ ពលរដ្ឋ​កម្ពុជា​នៅបណ្ដាខេត្ត​ចំនួន៣ រួមមាន បាត់ដំបង ពោធិ៍សាត់ កោះកុង នឹងទទួលបាន​ចំណង​ដៃថ្មីមួយគឺស្ពាន​ខ្ពស់ជា​ងគេ​នៅកម្ពុជា ដែល​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ​១០​ ស្ថិត​ក្នុង​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ ។​ ក្រសួងសាធារណការ​ និងដឹក​ជញ្ជូន​បាន​ប្រកាស​ថា នៅអំឡុង​នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ ក្រសួង​នឹងអនុ​ញ្ញា​ត​ឱ្យ​ពលរដ្ឋ​ឆ្លងកាត់ស្ពាន​ខ្ពស់ជាង​គេ​រយៈ​​៧​ថ្ងៃ​ ពោលគឺនៅមុន​​ថ្ងៃបុណ្យ​ចូលឆ្នាំ ២ថ្ងៃ និងក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ២ថ្ងៃរួមទាំង​ថ្ងៃចូល​ឆ្នាំ រយៈ​ពេល​​៣​ថ្ងៃ​ផង​ដែរ ។

ដោយឡែក​ក្រលេកមកមើល​ស្ពាន​មរតកតេជោ​​ស្ថិតនៅក្នុងរាជធានីភ្នំពេញ​ ក៏សម្រេច​បានការសាងសង់​ជិត​រួចរាល់​ហើយ ពោលគឺនៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០២៥​ខាងមុខនេះ ស្ពានមរតក​តេជោ នឹង​បញ្ចប់ការ​សាង​សង់​​​ទាំង​ស្រុង​ ហើយស្ពាននេះដែរ ក្នុង​ដំណាក់កាលទី​១ បានដាក់ឱ្យ​ពល​រដ្ឋធ្វើដំណើរ​ជា​បណ្ដោះអាសន្ន​ហើ​យ និង​ត្រៀម​ដាក់ឱ្យដំណើរការ​នូវ​ស្ពានទាំង​ស្រុង​ក្នុងពេល​ឆាប់ៗនេះ ។​​ សមិទ្ធផលនេះគឺជា​ស​មិ​ទ្ធ​ផល​ប្រវត្តិសាស្ត្រ​ដែលមិនធ្លាប់​មានពីមុន និងជាស្ពានអាកាស​ពីរជាន់​ ។

អ្វីដែល​ពិសេស​ និងជា​ចំណង​ដៃដ៏ថ្លៃថ្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពូជា ដែលមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាសេនាធិការ​នោះ ​គឺការ​បញ្ចប់​ការ​វាស់វែ​ង ​និងចុះ​បញ្ជីដីធ្លី​នៅទូទាំង​ប្រ​ទេស ។ ការ​បញ្ចប់ការ​វាស់​វែង និង​ចុះបញ្ជី​ដីធ្លីនេះដែរ នឹង​អាចឈានដល់​ការ​ចេញបណ្ណ​សម្គាល់​កម្មសិទ្ធជូនពលរដ្ឋ​ឱ្យ​បានគ្រប់​​ៗគ្នា។​

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ធ្លាប់បាន​បញ្ជា​ក់​ថា​ ក្រុមការងារ​ចុះ​វាស់វែងដីធ្លី​នឹង​បញ្ចប់​ការងារនេះ​ឱ្យបាន​ចប់សព្វ​គ្រប់​នៅមុន​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ ហើយបន្ទាប់មក​ទៀត ក្រុមការងារ​ និង​ចាប់ផ្ដើម​រៀបចំពិនិត្យចុះបញ្ជី​​ និង​បិទ​ផ្សាយ​ជា​សាធា​​រណៈ​ ដើម្បីឱ្យពលរដ្ឋ​ផ្ទៀង​ផ្ទាត់​ឯកសារ​មុនឈានដល់ការ​ចេញ​បណ្ណ​សម្គាល់កម្មសិទ្ធម្ចាស់អចលនវត្ថុជាផ្លូវការជូនពលរដ្ឋ​។​

ឯកឧត្តម​ក៏បាន​លើកឡើងផងដែរថា ការ​បញ្ចប់​វាស់វែងចុះបញ្ជីដីធ្មី  និងចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋ​នេះដែរ នឹង​កាត់បន្ថយ ​ឬ​លែង​មាន​បញ្ហា​ទំនាស់ដីធ្លីដូច​មុនទៀតហើយ ទាំង​ទំនាស់ដីធ្លីរវាង​រដ្ឋ ​និងឯកជន រវាង​ឯកជន និង​ឯកជន​ ។ ​ការ​ដែលពលរដ្ឋ​មានបណ្ណ​សម្គាល់កម្មសិទ្ធិ​លើអចលនវត្ថុនេះដែរ ក៏​ជា​យន្ត​ការពារ​​ទ្រព្យសម្បត្តិ​ និងជា​បណ្ណ​សម្គាល់លើ​ទ្រព្យ​សម្បត្តិ​របស់ប្រជាពលរដ្ឋ​គ្រប់ៗរូប ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

​ចិន​​ក្លាយ​ជា​គោលដៅចម្បង​សម្រាប់​វិនិយោគិនលំដាប់កំពូលៗ​បំផុត​ក្នុង​ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល

កម្ពុជាត្រៀមថវិកា ​៣២ ​ពាន់​លាន​ដុល្លារសម្រាប់ការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *