ទីផ្សារខុនដូនៅកម្ពុជាបន្តរងផលប៉ះពាល់ ខណៈក្នុងរយៈពេល៣ខែចុងក្រោយគ្មានគម្រោងអភិវឌ្ឍន៍ណាបញ្ចប់ឡើយ

ភ្នំពេញ ៖ ទីផ្សារ​ខុនដូ​នៅក្នុងប្រទេសកម្ពុជា​​នាឆ្នាំ​២០២២​នេះ នៅតែបន្ត​ទទួលរងផលប៉ះពាល់​ពីចំហាយ​នៃ​វិបត្តិ​កូវីដ​១៩​ និងសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី ដោយក្នុងរយៈ​ពេល​៣ខែចុងក្រោយ​នេះ (ត្រីមាស​ទី​៣នៃឆ្នាំ២០២២) មិនមានគម្រោង​​ខុន​ដូ​ថ្មី​​បញ្ចប់ ​ឬដំណើរការ​លក់​នៅលើទីផ្សារនោះឡើយ​។

​យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia បានឱ្យ​ដឹងថា ក្នុង​ត្រីមាស​ទី​៣នៃឆ្នាំ​២០២២​នេះ មិន​មា​ន​​គម្រោង​ខុនដូ​ដែលត្រូវ​បញ្ចប់ការសាងសង់ ​ឬដំណើរការ​លក់​នៅលើ​ទីផ្សា​រនោះទេ ដោយក្នុងនោះគម្រោង​​ខុនដូសរុបចំនួន ​៩០០​​យូនីត បាន​បន្ត​ពន្យារពេល​។​ យ៉ាងណាក្ដី ​របាយការណ៍​នេះ​បានបង្ហាញថា ក្នុងឆ្នាំ២០២២​ ខុនដូ​នៅលើទីផ្សារ​នឹងកើនឡើង​ដល់​ជិត​៥ម៉ឺន​យូនីត និ​ងឆ្នាំ២០២៣​ រំពឹងថា​នឹង​កើនឡើងដល់​ជិត៧​ម៉ឺនយូ​នីត​ ដោយ​ខុនដូ​ប្រភេទ​តម្លៃមធ្យ​ម​មាន​បរិ​មា​ណ​​ច្រើនជាង​គេ​ក្នុង​ទីផ្សារ ខណៈគម្រោង​ខុនដូតម្លៃខ្ពស់​មានតិចជាង​គេ​ ។

នៅក្នុង​របាយការណ៍របស់​ក្រុមហ៊ុន​ដដែលនេះបានឱ្យដឹងថា​ តម្លៃ​ខុនដូ​តាមប្រភេទនីមួយ​ៗ​​មានការថមថយ​តិច​តួច​ធៀបនឹង​ត្រីមាស​ទី២​ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​បើធៀបនឹង​ជាមួយ​ឆ្នាំ២០២០​ និង​ឆ្នាំ២០២១​ឃើញថា ​តម្លៃខុនដូក្នុងឆ្នាំនេះមានកា​រ​ថមថយ​គួរ​ឱ្យក​ត់​សម្គាល់​​ ដោយ​ខុនដូ​តម្លៃ​សមរម្យ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២២​នេះមានការធ្លាក់ចុះ​ប្រមាណ​១,២ភាគរយ ធៀបនឹ​ងត្រីមាស​ទី​២​ ខុនដូតម្លៃមធ្យម​មានការធ្លាក់​ចុះ​ ០,៨ភាគរយ និង​ខុនដូ​តម្លៃខ្ពស់​មានការធ្លាក់​ចុះ ​១,២​ភាគ​រយ​វិញធៀបនឹ​ងត្រីមាស​ទី២ ។

អ្នកនា​ង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុន ​CBRE Cambodia បានប្រាប់ ​AMS តាមទូរសព្ទ​ឱ្យ​ដឹង​ថា ​ក្នុង​ត្រីមាសទី​៣​នេះ ថ្វីត្បិតតែ​តម្លៃខុនដូ​បានធ្លាក់ចុះពិតមែន ប៉ុន្តែបើធៀបនឹ​ងត្រីមាសទី២ ​មាន​កម្រិត​តិច​តួច មិន​ដូច​កាលពី​ឆ្នាំ២០២០ និង​ឆ្នាំ ២០២១​ដែល​ធ្លាក់​ចុះ​ខ្លាំងនោះទេ​ ។

អ្នកនាងបានបន្តថា​ ក្នុងត្រីមាសទី៣នេះ​គម្រោងអភិវឌ្ឍន៍​ខុនដូថ្មីៗ​មិនមាន​នោះឡើយ ដោយសារតែទីផ្សារ​មាន​ការ​ប្រកួត​ប្រជែង ​និងកំពុងតូចចង្អៀត​បន្តិច។ សម្រាប់គម្រោង​ដែលកំពុង​ដំណើរការ​សាងសង់​នា​ពេល​បច្ចុ​ប្ប​ន្ន​នេះភាគច្រើនគឺជា​គម្រោង​ដែល​សេសសល់​ពីមុន ឬគម្រោងដែលផ្អាក​ដំណើរការ​កាលពីឆ្នាំកន្លងទៅ។ ដោយឡែក ចំពោះអ្នកលក់​ខុនដូនៅក្នុងរាជធានីភ្នំពេញ​មួយចំនួនបានត្អូញត្អែរពិបាកក្នុង​ការ​លក់ ដោយសារតែអតិថិជន​ភាគច្រើនជាជនជាតិ​ខ្មែរ លើកលែងតែអ្នកមានចំណូលចិត្តផ្នែកវិនិយោគក្នុងវិស័យនេះ ដែលឆក់យកឱកាសនេះទិញទុកវិនិយោគយកចំណេញនៅថ្ងៃខាងមុខដោយសារតែតម្លៃខុនដូពេលនេះមានការធ្លាក់ចុះ និងអាចទទួលបានភាគលាភច្រើនពីគម្រោង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ