ស្វែងយល់ពីតម្លៃដីនៅតាមបណ្ដោយផ្លូវ​សំខាន់​ៗក្នុង​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ

ភ្នំពេញ ៖ ខណ្ឌ​សែនសុខ​ ជា​តំបន់មួយ​ដែល​មានការ​សក្ដានុពល​ក្នុងការទាក់ទាញ​គម្រោងវិនិយោគ ដោយ​តំបន់​នេះមានផ្លូវធំៗ​ឆ្លងកាត់ និងជា​តំបន់ដែលមានការ​ចាប់អារម្មណ៍ពីសំណាក់អ្នក​វិនិយោគក្នុង​និងក្រៅ​ប្រទេស​ផងដែរ ។​​​ ជាការកត់សម្គាល់ ក្នុងមួយរយៈពេល​ចុងក្រោយនេះ តំបន់សែន​សុខ​ ហាក់ទទួលបានការ​វិនិយោគ​ច្រើនលើវិស័យ​ផ្សារ​ទំនើប​ លំនៅឋានប្រណីត និងជាមណ្ឌលពាណិជ្ជកម្ម​ជាដើម ដែលធ្វើឱ្យដីធ្លីនៅក្នុង​តំបន់​​មានតម្លៃខ្ពស់​​ធៀប​នឹង​តំបន់មួយចំនួន​ក្នុង​រាជធានីភ្នំពេញ ។​

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុនអចលនទ្រព្យ​ CBRE Cambodia បានបង្ហាញពីតម្លៃដីធ្លី​តាមតំបន់សំ​ខាន់​ៗមួយចំនួន​ក្នុង​តំបន់ខណ្ឌ​សែនសុខ​ ដែលគិតត្រឹមឆមាស​ទី២​ ឆ្នាំ២០២៤​កន្លងទៅ ដោយក្នុងនោះឃើញថា តំបន់​ដែល​​​មានតម្លៃទាប​បំផុត​យ៉ាង​ហោចក៏​មានតម្លៃ​៣០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ហើយ​តំប​ន់​ដែល​មាន​ត​ម្លៃខ្ពស់​បំផុត​អាច​មានតម្លៃរហូតដល់ ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

តាម​របាយការណ៍​ដដែលនេះ​ឱ្យដឹងថា​ ដីធ្លីនៅតាមបណ្ដោយផ្លូវ​កប់​ស្រូវ ឬមហា​វិថីឈ្នះឈ្នះ ដែលស្ថិតនៅក្នុង​សង្កាត់ឃ្មួញ​ដីធ្លី​មានតម្លៃចន្លោះពី​៦០០ដុល្លារ​ ទៅ​ ៨០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ ខណៈដីដែល​ស្ថិតនៅតាមបណ្ដោយមហា​វិថីហាណូយ អាច​មានតម្លៃ​ចន្លោះពី​ ៨០០ដុល្លារ ទៅ​ ១០០០​ដុល្លារ​អាមេរិក និង​មាន​តំបន់ខ្លះអាច​មានតម្លៃខន្លោះពី ​១០០០ដុល្លារ​ ទៅដល់​ ១៤០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ ។

សម្រាប់​តំបន់ដែលដីមាន​តម្លៃខ្ពស់​ក្នុង​ខណ្ឌ​សែនសុខ​ ស្ថិតនៅ​តាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ដែលមានវា​មានតម្លៃចន្លោះពី​ ១៥០០ដុល្លារ​ ដល់ ២៥០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។ សង្កាត់​ទឹក​ថ្លា​ជា​សង្កាត់មានផ្ទៃដីតូចជាង​គេ​ក្នុងចំណោម​បណ្ដាសង្កាត់ទាំង​៦​ក្នុង​ខណ្ឌសែនសុខ ប៉ុន្តែមានប្រជា​ជន​រស់​​នៅ​ច្រើនជាង​គេ​លំដាប់​ទី២ ហូតដល់ជាង​ ៤ម៉ឺន ​៤ពាន់ ​៥០០នាក់ឯណោះ ​។  ចំណែក​សង្កាត់អូរ​បែក​ក្អ​ម​ដែល​ជា​សង្កាត់ស្ថិតនៅជាប់គ្នានឹង​សង្កាត់​ទឹកថ្លាដែរនោះ ក៏ឃើញថា ​តម្លៃដីធ្លី​ស្ថិតនៅកម្រិត​ខ្បស់​គួរសម​ដែរ ដោយក្នុងមួយ​ម៉ែត្រ​ការ៉េ​ តំបន់ខ្លះ​អាច​មានតម្លៃចន្លោះ​ពី ១៣០០ដុល្លារ ​ដល់​ ១៦០០​ដុល្លារ​អាមេរិក ។

ដោយឡែក ​តំបន់​ភ្នំពេញថ្មី សម្រាប់ទីតាំងដី​នៅតាមបណ្ដោយផ្លូវមួយចំនួន​ក៏ឃើញថា​មានតម្លៃមិនចាញ់​អូរ​បែក​ក្អមប៉ុន្មានដែរ ។ តាមរបាយការណ៍​ ដីធ្លីនៅតាមបណ្ដោយផ្លូវ​សំខាន់ៗមួយ​ចំនួនក្នុង​សង្កាត់​ភ្នំពេញ​ថ្មី មានតម្លៃ​ចន្លោះពី​ ១២០០ដុល្លារ​ ដល់​ ១៥០០ដុល្លារអាមេរិក​ក្នុងមួយ​ម៉ែត្រ​ការ៉េ​​ ចំណែក​សង្កាត់គោកឃ្លាង​​ តម្លៃដី​ស្ថិតនៅចន្លោះ ៩០០ដុល្លារអាមេរិក ដល់ ១៥០០ដុល្លារអាមេរិក ។

ក្រលេកទៅមើល​តំបន់ដីនៅក្នុង​សង្កាត់ក្រាំងធ្នង់វិញ​ តម្លៃដីធ្លី​នៅមានកម្រិតទាប​នៅឡើយ ដែលជាឱកាស​ល្អ​សម្រាប់​វិនិយោគិនក្នុងកា​រស្វែង​រកដីសម្រាប់វិនិយោគ​ និងអភិវឌ្ឍន៍  ។ ក្នុង​របាយការណ៍​ដដែល​បានបង្ហា​ញឱ្យ​​ឃើញ​ថា​ ដីធ្លីដែលស្ថិតនៅក្នុង​តំបន់នៃ​សង្កាត់ក្រាំង​ធ្នង់ មានតម្លៃចន្លោះពី​ ៣០០ដុល្លារអាមេរិក​ ទៅ ​៥០០​ដុល្លា​រ​អា​មេរិក​ប៉ុណ្ណោះ ពីព្រោះតំបន់នេះមិនទាន់មានផ្លូវធំៗ និង​គ្រាន់តែជា​តំបន់ឧស្សាហកម្ម និង​លំនៅឋាន​ ហើយដីធ្លី​នៅទំនេរ​ធំៗ ក៏ច្រើន​ដែលងាយស្រួល​សម្រាប់វិនិយោគិន​​ក្នុងការ​ស្វែងរក​សម្រាប់អភិវឌ្ឍន៍ ។

គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នា២០២៥​នេះ បើតាមអ្នកជំនាញ​ និងអ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​​មួយចំនួនបានបង្ហាញ​ទ​ស្ស​ន​ស្រដៀង​គ្នា​ថា វិស័យ​អចលនទ្រព្យ​ទាំង​មូល​នៅក្នុង​ប្រទេសកម្ពុជា នៅមិន​ទាន់មានភាពប្រសើរ​ ឬក៏រីក​ចម្រើ​ន​លូតលាស់​ដូចមុនវិបត្តិកូវីដ​១៩​នៅឡើយទេ ប៉ុន្តែផ្នែក​ខ្លះ​នៃវិស័យ​​នេះ ​វិនិយោគិន​អាច​ចាប់​ផ្ដើម​បណ្ដា​ក់​​ទុន​វិនិយោគ​បាន ដូចជា​ឃ្លាំង​ស្តុកទំនិញ និង​ការ​វិនិយោគលើអគារ​រោងចក្រ​ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន


Leave a Reply

Your email address will not be published.Required fields are marked *