​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ ចែក​រំលែកបទពិសោធន៍​ដល់​និស្សិត​អាហារូប​ករណ៍​ទៅសិក្សា​នៅក្រៅ​ប្រទេស​

ភ្នំពេញ ៖ ​ក្នុង​ជំនួ​ប​សំណេះសំ​ណា​ល​ជា​មួ​យ​និ​ស្សិត​ជ័​យ​លា​ភី​អា​ហា​រូ​ប​ក​រណ៍​ទៅ​សិ​​ក្សា​នៅ​ប្រ​ទេស​​នូវែ​ល​សេ​ឡង់​ អូ​ស្ត្រាលី និងប្រទេសបារាំង កាលពីថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស​ហភា​ព​សហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែករំលែកនូវ​បទ​ពិសោធន៍របស់ឯកឧត្តមផ្ទាល់ ​ក្នុងអំឡុង​ពេល​សិក្សា​នៅក្រៅប្រទេស និង​បទពិសោ​ធ​ន៍​អាជី​ព​ជាអ្នកនយោបាយ ជាពិសេសគំនិត និងការដាក់ចេញនូវផែនការ ជាមួយការអនុ​វត្ត​ជា​​ជំហា​នៗ ដោ​យផ្តោ​ត​លើ​កា​របង្កើតបរិយាកាសគ្មានវិវាទ  ។

នៅក្នុងឱកាសជាមួយគ្នានេះ ​ឯកឧត្តម​បានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយលទ្ធផល​កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រ​មទាំងលើ​ក​ទឹ​ក​ចិត្ត​ឱ្យប្អូ​នៗជ័យលាភីគ្រប់ៗរូប បន្តយកចិត្តទុកដាក់ឱ្យ​បានកាន់តែច្រើនទៀត ក្នុង​អំឡុ​ង​ពេ​លប​ន្ត​កា​រ​សិ​​ក្សា​នៅ​ក្រៅ​ប្រ​ទេ​ស​ ​ព្រោះ​ជា​ពេលវេលាឆ្លុះបញ្ចាំងខ្លួនឯង ព្រមទាំងតាក់តែងវាសនា អនាគតរបស់សង្គមជាតិ​ទៅថ្ងៃមុខ ។

ក្រៅពីការចែករំលែកនូវបទពិសោធន៍អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស និងក្នុងអាជីពជា​អ្នក​ន​យោ​បា​យ​ ជាពិសេសគំនិត និងការដាក់ចេញនូវផែនការ ជាមួយការអនុវត្តជាជំហានៗ ដោយផ្តោ​ត​លើកា​រ​ប​ង្កើ​តប​​រិយា​កាសគ្មានវិវាទ តាមរយៈការធ្វើគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ, ដោះស្រាយវិវាទដីធ្លី, ផ្តល់​សេវា​​​គា​ប់ចិ​ត្ត​, ដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមបុរី, ការរក្សាអាយុជីវិត​ និង​គុណតម្លៃជាប្រវត្តិ​សាស្ត្រ​រប​ស់​បឹងទន្លេសាប, ព្រមទាំងការចូលរួមគិតគូ​រ​អំពីបញ្ហាពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ ដើម្បីរក្សាស្ថេរភាពសន្តិសុខនយោបាយ-សេដ្ឋកិច្ចក្នុងសង្គមកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថែមទាំងបាន​ចែ​​ករំ​​លែកនូវទស្សនៈវិស័យជាជំនួយស្មារតី ដើម្បីឱ្យប្អូនៗនិស្សិតបាន​យកទៅពិចារណា តម្រង់ទិស និង​ត្រៀម​ល​ក្ខ​ណៈ​រួចជាស្រេចក្នុងការអភិវឌ្ឍខ្លួន​ជាធ​នធា​ន​មា​នគុ​ណ​តម្លៃ​វិ​ជ្ជ​មា​នស​​ម្រា​ប់​សង្គ​ម​ក​ម្ពុ​ជា​នា​ស​ហស​ម័​យ​ ​ដើម្បីចូលរួម​ជា​កម្លាំងកសា​ង​សង្គមជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃ​ការទទួលស្គាល់នូវគុណតម្លៃ និងភាពកត្តញ្ញូក្នុងសង្គមគ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ដែលប្អូនៗចាំបាច់ត្រូវយកចិត្តទុកដាក់ប្រតិបត្តិជាគំរូឱ្យបាន​ទូលំទូលាយដល់កុមារៗជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់ជាឥរិយាបថបន្តជំនាន់ ​មានលំ​នាំត្រឹ​ម​ត្រូវ​ ជាអាទិ៍៖ ការគោរព ផ្តល់តម្លៃ និងគិតគូរពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ, សន្តិភាពនិយម, រួស​រា​យ​រាក់ទា​ក់, មានមនុស្សធម៌, យកចិត្តទុកដាក់លើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ចេះលើកទឹកចិត្តខ្លួនឯង ​និ​ង​ព្រម​សម្រ​ប​ទទួលយកការ​សម្រេចចិត្តមួយដែលមានការស្រុះស្រួល ជាប្រយោជន៍រួម ប្រកបដោ​យ​ភាព​ន​វា​នុ​វ​ត្ត ​ដែលទាំងអស់នេះជាការបង្កើតទម្លាប់ ឥរិយាបថ និងចរិយាមាយាទថ្មី សម្រាប់​ធ​ន​ធា​ន​ម​នុស្ស​ប​ន្ត​វេ​ន​ក្នុ​​​ង​ស​ង្គម​កម្ពុជា ។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលធ្វើបានដូច្នេះ នោះសង្គមជាតិទាំងមូលនឹងបន្តអភិវឌ្ឍលើផ្លូវត្រូវ ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ ជាទ្រនំសុភមង្គល មានទំនៀមទ​ម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌សម្បូរបែប ក្រោមម្លប់សន្តិភាព សម្រាប់ជនរួមជាតិ​ខ្មែរគ្រ​ប់​ៗ​រូប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *