ឆ្នាំ២០២៥​ អគារ​ការិយាល័យក្នុង​រាជធានីភ្នំពេញរំពឹង​កើនដល់ប្រមាណ ១,៥លាន​ម៉ែត្រ​ក្រឡា​

ភ្នំពេញ ៖ កំណើន​អគារការិយាល័យ​នៅក្នុង​រាជធានីភ្នំពេញ​បានកើនឡើង​ជា​បន្តបន្ទាប់គិ​តចាប់តាំងពី​ឆ្នាំ២០១៨មក ជាក់ស្ដែង​ក្នុងឆ្នាំ២០១៨​ ការផ្គត់ផ្គង់ការិយាល័យ​មានត្រឹមតែ​ប្រមាណ​៤០ម៉ឺន​ម៉ែត្រក្រឡា​ប៉ុណ្ណោះ​ តែមកដល់ឆ្នាំ​២០២៣​កន្លងទៅនេះ កំណើន​ការផ្គត់ផ្គង់ការិយាល័យ​មានរហូតដល់ប្រមាណ ​១លាន​ម៉ែត្រក្រឡា ។ នេះ​បើតាមរបាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​នៅពេល​ថ្មីៗនេះ ។

បើតាម​ការ​ព្យាកររបស់​ក្រុមហ៊ុន​ CBRE Cambodia បានរំពឹងថា​ នៅក្នុងឆ្នាំ២០២៥​ខាងមុខ ការផ្គត់ផ្គង់​កា​រិ​យាល័យ​នៅក្នុង​រាជធានីភ្នំពេញ មាន​រហូតដល់​ជាង​១,៥​លានម៉ែត្រក្រឡា ។ នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ ការិ​យាល័​យសរុ​ប្រមាណជាង​៦០ម៉ឺនម៉ែត្រក្រឡា​ត្រូវ​បាន​កំពុង​ជួល​ និងដាក់ឱ្យប្រើប្រាស់ ហើយផ្សេង​ទៀត​កំពុង​ស្វែង​រកអ្នក​​ដែល​មានតម្រូវការ​ ។​

បើតាម​កា​រសិក្សា​របស់ក្រុមហុនមួយនេះបានបង្ហាញពីតម្លៃ​ការិយាល័យ​នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះដែរ អគារ​ការិយាល័យ​កម្រិត​ A មានតម្លៃប្រមាណ ២៦,៥ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រក្រឡា​ក្នុងមួយខែ ប៉ុន្តែការិយាល័យ​ប្រភេទនេះមិនមាន​ច្រើនប៉ុន្មាននោះទេ ដោយអ្នកផ្គត់ផ្គង់​ភាគច្រើនផ្ដោតលើ​កម្រិត​ B និង C ​។​

ទីតាំង​ផ្គត់ផ្គង់ការិយាល័យ​ដែលពេញនិយម​ជាង​គេ ត្រូវ​បានមើលឃើញថា​ នៅតំបន់​កណ្ដាល​រាជ​ធា​នី​ភ្នំ​ពេញ ដូចជា​នៅ ខណ្ឌចំការ​មន ខណ្ឌ​បឹង​កេងកង ខណ្ឌ៧ មករា ខណ្ឌដូនពេញ និង​ខណ្ឌទួល​គោក​ជាដើម​ ។

បើតាម​លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​​អចលនទ្រព្យ​ Advance បានឱ្យដឹងថា ជាការកត់សម្គាល់​ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមកនេះ និន្នាការនៃការផ្លាស់ប្តូរ​យកផ្ទះល្វែង​ ផ្ទះវីឡា​ការិយាល័យ​ធ្វើការ មកជាកា​រជួលអគារ​ការិយាល័យស្តង់ដារ​សម្រាប់ជាការិយាល័យ​ធ្វើការ​របស់ពួកគេ ដែលធ្វើឱ្យតម្រូវការ​ និងការ​ផ្គត់​ផ្គង់​​អគារការិយាល័យ​ស្តង់ដារ​នៅក្នុងរាជធានីភ្នំពេញ មានកំណើនឡើង​ជា​បន្តបន្ទាប់ ។​​

លោកបន្តថា កំណើន​សហគ្រិន​ថ្មីៗ​កាន់តែច្រើន ធ្វើឱ្យតម្រូវ​នៃការជួលការិយាល័យ​ក៏កាន់​តែច្រើន​ ហើយ​អ្នក​វិនិយោគលើ​អគារការិយាល័យ​ក៏​ចាប់អារម្មណ៍​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​លើអគារ​ការិយាល័យ​នេះ​ក៏​មានកំណើនដូច​គ្នាដែរ ។

បើតាមការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា​ តម្លៃជួលការិយាល័យ​​ក្នុងឆ្នាំ២០២៣ ជាមធ្យម កម្រិត A ចន្លោះពី២៥​ ទៅ ៣២​ដុល្លារ​ក្នុងមួយម៉ែត្រក្រឡា​ក្នុងមួយខែ ការិយាល័យ​កម្រិត​ B មានតម្លៃ​ចន្លោះពី​២០​ទៅ​២៥ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រក្រឡា​ក្នុងមួយ​ខែ និ​ងកម្រិត C តម្លៃ ចន្លោះពី ១០​ទៅ១៥​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ក្រឡា​ក្នុងមួយខែ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ