តំបន់ប៉ែកខាងត្បូង ក្នុងខណ្ឌដង្កោ​ កំពុងប្រែក្លាយពីតំបន់ស្ងាត់ទៅ​ជា​តំបន់​លំនៅឋាន​ដ៏ទាក់ទាញ​

ភ្នំពេញ ៖ តំបន់​ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ​ នាពេលបច្ចុប្បន្ននេះ បាន និងកំពុងបន្តផ្លាស់ប្ដូរមុខមាត់ថ្មីនៃការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាមួយវត្តមានគម្រោងសំណង់តូចធំ ជាពិសេស បុរី លំនៅឋានតម្លៃមធ្យម ផ្សារទំនើប សាលាឯកជន ព្រមទាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វាត់ខ្វែងយ៉ាងធំទូលាយ ងាយស្រួលធ្វើដំណើរ ដែលផ្ទុយស្រឡះ ខុសពីមុន ជា​តំបន់ស្ងប់ស្ងាត់ លិចទឹក និងជាវាល​ស្រែ​ ជាពិសេស ប្រឈមនឹងភាពអសន្តិសុខ​។​

ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការ​ប្រែ​ក្លាយពីតំបន់​ស្ងប់ស្ងាត់ទៅជា​តំបន់ដែលមានភាពទាក់ទាញយ៉ាង​លឿនរហ័ស​បែបនេះ ត្រូវ​បាន​មើល​ឃើញថា កើតមាន​បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តតាមផែនការពង្រីករាជធានី តាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ​តភ្ជាប់​ទៅកាន់បណ្តាញផ្លូវមេធំៗជា​បន្ត​បន្ទាប់ ជាក់ស្ដែង​ផ្លូវព្រៃស តភ្ជាប់ពីផ្លូវជាតិលេខ​៣ មកកាន់​ផ្លូវ​ចម្ការដូង រួមជាមួយនឹងផ្លូវក្រវាត់ក្រុង​ទី២ បានធ្វើឱ្យតំបន់​ព្រៃស ​និងតំបន់ពាក់ព័ន្ធ ចាប់ផ្តើមមានសកម្មភាពសាងសង់​គម្រោងលំនៅឋានជាហូរហែ ដោយក្នុងនោះ​ រួមមានទាំងគម្រោងបុរីលំនៅឋាន​​តម្លៃមធ្យម​ និងតម្លៃខ្ពស់​ ​ហាងអាហារដ្ឋានបែបទំនើបៗ ដែលកាន់តែជំរុញឱ្យ​មនុស្សចូលទៅរស់​នៅទីនោះកាន់តែច្រើនឡើងៗ ។​

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានមានប្រសាសន៍ថា ក្នុ​ងចំណោម​តំបន់​នានានៅជាយរាជធានីភ្នំពេញ សម្រាប់ខណ្ឌ​ដង្កោ ជា​តំបន់មួយ​ដែលនៅមាន​កំណើនតម្លៃដី ពីព្រោះថា​តំបន់​នេះ​នៅមានដីទំនេរ​ច្រើនសម្រាប់​ការអភិវឌ្ឍ​​ ដូចជា ​បុរី បណ្តុំលំនៅឋាន ឃ្លាំង និងរោងចក្រ​ជាដើម ។​

លោកបន្តថា ​៖ តំបន់​ប៉ែកខាងត្បូង​ភ្នំពេញ​មួយនេះនៅតែមានសក្ដានុពល​ក្នុងការ​អភិវឌ្ឍ​ គឺស្របទៅតាម​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ ជាក់ស្ដែង​ប្រព័ន្ធរំដោះទឹក​ជំនន់​នៅប៉ែកខាត្បូង​ក៏ត្រូវ​បាន​សាងសង់​រួចជាស្រេច ព្រលានយន្តហោះអន្តរជាតិតេជោក៏បានដាក់ដំណើរការ​ ខណៈគម្រោងអភិវឌ្ឍន៍របស់រដ្ឋ​មួយចំនួន​ទៀត​ក៏ត្រៀម​នឹង​អភិវឌ្ឍន៍​នាពេលខាងមុខនេះដែរ ។​

អ្នកស្រី អាន ធីតា អគ្គនាយិកា​ក្រុមហ៊ុន​ PropNex Cambodia បានលើកឡើងថា តំបន់​ប៉ែកខាងត្បូងភ្នំពេញ មានការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជា​បន្តបន្ទាប់ ហើយតាមរយៈការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធទាំងនេះ បានធ្វើឱ្យតំបន់មួយនេះបន្តមានភាពទាក់ទាញ​អ្នកវិនិយោគឱ្យចូលបណ្ដាក់ទុនវិនិយោគ ​និងអភិវឌ្ឍ​លើ​គម្រោងរបស់ពួកគេ ជាក់ស្ដែង​ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់​ប៉ែកខាងត្បូង​ នៅតែមានសកម្មភាពសាងសង់គម្រោងនានា ហើយក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *