ខេត្ត​ស្វាយរៀងមាន​តំបន់​សេដ្ឋកិច្ចពិសេស​ ​១២ ​កំពុង​ដំណើរ​ការ ​​មាន​គម្រោង​វិនិយោគ​ចំនួន២៨០ក្នុងទុន​សរុប ៣ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ខេត្ត​ស្វាយរៀង​ ជា​ខេត្ត​ដែលជាប់នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម និងជាខេត្ត​ដែលមានការ​អភិវឌ្ឍ​លើ​ឧស្សាហកម្មច្រើនជាង​គេ ជាពិសេស​នៅក្នុង​ក្រុង​បាវិតផ្ទាល់​តែម្ដង ។ នៅក្នុង​ខេត្ត​នេះ​មាន​តំបន់សេដ្ឋកិច្ច​ដែល​កំពុង​ដំណើរ​ការ​ច្រើនជាង​គេ​ក្នុង​ចំណោម​​បណ្ដាខេត្ត​ទូទាំង​ប្រទេស​​ ជាក់ស្ដែង​ក្នុង​ចំណោម​តំបន់​សេដ្ឋ​កិច្ចពិ​សេស​ដែល​កំពុង​ដំណើរការ​ទាំង​២៨តំបន់​ ឬទីតាំង ​នៅទូទាំង​ប្រទេស​ ដោយឡែក​ខេត្តស្វាយរៀង​មានតំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​រហូតដល់១២​ទីតាំងទៅ​ហើយ ។​

យោងតាម​សេចក្ដី​ប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ បាន​បង្ហា​ញឱ្យ​ដឹងថា គិតមកដល់​ឆ្នាំ២០២៥​នេះ កម្ពុជា​មានតំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​រហូតដល់៥២​តំបន់ ប៉ុន្តែ​មាន​តែ​២៨​តំបន់ប៉ុណ្ណោះកំពុង​ដំណើរការ ក្នុងនោះ ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១២​តំបន់​​ដែល​កំពុង​ដំណើរការ និង​បានស្រូបទាញ​គម្រោង​វិនិយោគ​ប្រមាណ២៨០​គម្រោង​ ក្នុង​ទុនវិនិយោគ​ប្រមាណ ៣​ពាន់​​លានដុល្លារអាមេរិក​ និង​បានផ្ដល់​ការងារ​ជូន​បងប្អូន​កម្មករ និយោជិត​​ប្រមាណជិត​១០ម៉ឺន​កន្លែង ។

ក្នុង​របាយការណ៍​ដដែលឱ្យដឹងថា គ្រាន់​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ក្នុង​ក្រុង​បាវិត ឈ្មោះ ស៊ីន​បាវិត​ បាន​ស្រូបទាញ​គម្រោង​វិនិយោគ​ចំនួន១១​គម្រោង និងសុទ្ធតែស្រូបទាញបានគម្រោងធំៗ​បណ្ដាក់ទុន​វិនិយោគ​ជា​បន្ត​បន្ទាប់​ជាពិសេស​ វិស័យឧស្សាហកម្ម​ ដោយប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ៗចុងក្រោយ ។​

​​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​២៨​តំបន់ បានស្រូបទាញ​គម្រោង​វិនិយោគ​ប្រមាណ៨៣៥គម្រោង​ក្នុងទំហំទឹកប្រាក់​វិនិយោគ​ប្រមាណ ១១,៧​ពាន់​លានដុល្លារអាមេរិក​ និង​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​១៩ម៉ឺន ​៥ពាន់​នាក់ ។

បើតាមឯកឧត្តម​ គង់ វិមាន អគ្គលេខាធិការ​​នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​មាន​ប្រសា​សន៍​ថា​ បច្ចុប្បន្ន​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងប្រទេស​កម្ពុជា​បាន​ស្រូបទាញ​គម្រោង​វិនិយោគ​ពី​ក្នុង និង​ក្រៅ​ប្រទេស​ច្រើន ហើយវិនិយោគិន​បរទេស​ ជាពិសេស​មកពីប្រទេស​ចិន បាន​សម្លឹង​រកឱកាស​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ក្នុង​ប្រទេស​កម្ពុជា​បន្ត​បន្ទាប់ទៀត ។

ឯកឧត្តម​បន្តថា​ ក្នុង​ឆ្នាំ២០២៤​កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៤១៤គម្រោង ដែលមានទឹកប្រាក់​ជិត ៧​ពាន់​លានដុល្លារអាមេរិក និងជា​ប្រវត្តិ​សាស្ត្រ​​របស់កម្ពុជា​ដែល​បានអនុម័តគម្រោង​វិនិយោគ​មានទឹកប្រាក់​ដ៏ច្រើន​បែបនេះ ។

គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា​ បាន និងកំពុង​ជំរុញ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​ក៏ដូចជា​វិនិយោគិន​បរទេស​ដែល​ចូលមក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា ឱ្យ​បណ្ដាក់ទុនវិនិយោគ​លើ​តំបន់សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត ជាពិសេស​តំបន់សេដ្ឋកិច្ច​ដែល​ផ្ដោត​លើ​វិនិយោគិនមកពីមួយប្រទេស​ ឧទាហរណ៍​ដូចជា​តំបន់សេដ្ឋកិច្ច​ជប៉ុន តំបន់សេដ្ឋកិច្ចពិសេស​ចិន ឬតំបន់សេដ្ឋកិច្ចពិសេស​កូរ៉េ​ជាដើម  ។ ការ​បង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​បែបនេះ នឹង​ទាក់ទាញ​វិនិយោគិនមកពីប្រទេស​ទាំង​នោះឱ្យ​ចូលមកវិនិយោគ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ទាំង​នោះ ព្រោះក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស វិនិយោគិនមិន​មានភាពស្មុគស្មាញ​ក្នុងការ​វិនិយោគ​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *