អគារ​កម្ពស់ជិត៨០​ជាន់​នៅកម្ពុជា ​និង​ខ្ពស់ជាង​គេលំដាប់ទី​៨​នៅអាស៊ាន និង​លេច​រូបរាង​ឡើង​នៅឆ្នាំ២០២៨

ភ្នំពេញ ៖ កំណើន​អគារ​ខ្ពស់ៗ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅរាជធានីភ្នំពេញ​បាន និងកំពុងលេចរូប​រាងឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេលជាង​១ទសវត្សរ៍​ចុង​ក្រោយនេះ ហើយ​អគារ​កំពស់​ជិត​៨០​ជាន់​មួយ​ ​​នឹង​លេច​រូបរាង​ឡើង​នៅ​តំបន់​បឹង​កេងកង​កណ្ដាល​រាជធានីភ្នំពេញ នៅ​ឆ្នាំ២០២៨​ ហើយនឹង​ក្លាយជា​អគារ​ខ្ពស់​ជាង​​គេ​លំដាប់ទី៨​នៅអាស៊ាន ។ អគារ​នេះ ត្រូ​វបាន​បោះទុនវិនិយោគ​ដោយក្រុមហ៊ុនជប៉ុន ក្នុងទំហំទឹកប្រាក់​១៥០​លានដុល្លារ​អាមេរិក ដោយបាន​ចាប់​ផ្ដើម​បុក​គ្រឹះ​សាងសង់​រួចហើយកាលពីពេលថ្មីៗនេះ ។

បើតាមលោក ​តានី ស៊ុនជី ម្ចាស់​គម្រោង​អគារ​កំពស់​៧៧ជាន់​  J-Tower 3 បានថ្លែងឱ្យដឹងថា​ អគារ​កំពស់​ជាង​រហូតដល់​៣២០​ម៉ែត្រ​នេះ ​គឺជា​គម្រោង​៥របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយអគារ​នេះ​គឺជាគ​ម្រោង​អគារ​​ខ្ពស់ជាង​គេ​មួយ​នៅក្នុង​ប្រទេស​កកម្ពុជា​នាពេល​បច្ចុប្បន្ន​​ ហើយបើ​ប្រៀបធៀបនឹង​តំបន់អាស៊ាន​ អគារ​មួយ​នេះ​ឈរ​នៅលំដាប់លេខ​រៀងទី​៨ ជា​អគារ​ដែលមានកំពស់ខ្ពស់​ជាង​គេ ។

លោក​បន្តថា គម្រោងនេះនឹង​ត្រូវ​សាងសង់ឱ្យរួចរាល់​នៅក្នុង​អាណត្តិទី​៧​នៃរដ្ឋសភា ដូច្នេះ​ក្នុង​ការ​ដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នឹង​មានអគារ​ខ្ពស់​ជាង​គេ​​មួយ​ត្រូ​វបានសាងសង់ឡើង​នៅ​រាជធានីភ្នំពេញ​ ហើយបើសម្លឹងទៅមើ​ល១០​ឆ្នាំខាងមុខនេះ នឹងមិនអាច​ដឹងថា​តើអគារ​នេះ​នឹង​នៅរក្សា​បានជា​អគារ​ខ្ពស់​ជាង​​គេនៅកម្ពុជាឬក៏មានកា​រវិនិយោគ​លើអគារ​ខ្ពស់ណា​ផ្សេងទៀត​ឡើយ​  ។

នៅក្នុង​របាយការណ៍របស់​រដ្ឋបាល​សាលា​រាជធានីភ្នំពេញ បាន​បង្ហាញឱ្យឃើញថា ​​ក្នុង​រាជធានីភ្នំពេញ ចំនួន​អគារ​ខ្ពស់ៗ​ដែល​មានកម្ពស់ចាប់ពី​៥ជាន់ឡើង​ទៅ​មាន​ចំនួន​រហូតដល់​ ១៧៧៧អគារ​គិតត្រឹមឆ្នាំ ២០២៣​នេះ និង​កំពុង​មានការ​សាងសង់អគារ​ខ្ពស់ៗ​បែបនេះ​ជា​បន្ត​បន្ទាប់ទៀត​ ។​

ជាការកត់សម្គាល់​ តំបន់ដែល​មានការ​សាងសង់អគារ​ខ្ពស់ៗនៅក្នុ​ងរាជធានីភ្នំពេញ ដូចជា​នៅតំបន់​បឹង​កេងកង តំបន់កោះពេជ្រ ក្នុ​ងខណ្ឌ ចំការ​មន​ និង​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ ជ្រោយចង្វា និង​ខណ្ឌដូនពេញ ។​ តំបន់ទាំងនេះ ក៏ឃើញសថា​​ដីធ្លី​មានតម្លៃខ្ពស់ជាង​គេ ក្នុង​ចំណោម​តំបន់​នានា​ក្នុ​ងរាជធានីភ្នំពេញ ។​

យ៉ាងណាក្ដី​ នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះ​នៃការអភិវឌ្ឍ​អគារ​ខ្ពស់ៗ នៅកម្ពុជា​ហាក់​មាន​ស​កម្មភាពថមថយ​បន្តិច ហើយក៏មានគម្រោងអគារ​មួយ​ចំនួន​ទៀត​ត្រូវ​បានផ្អាក​ការសាងសង់​ដោយសា​រ​តែ​វិបត្តិ​នៃ​ជំងឺកូវីដ​១៩ និង​វិបត្តិ​នៃសេដ្ឋកិច្ច​សាកល​​ ។ នៅក្នុងឆ្នាំ២០២៣​ គម្រោងអគារ​ដែលបានផ្អាក​ការ​សា​ង​ស​ង់​​​​ក៏ចាប់ផ្ដើម​មានសកម្មភាពសាងសង់ឡើងវិញមួយចំនួន ​និងមួយចំនួនទៀត​នៅបន្ត​ជាប់គាំងដដែល ជាពិ​សេស​​​នៅក្រុងព្រះសីហនុ ។ រាជ​រដ្ឋាភិ​បាល​ក៏​បាន​​ស្វះ​ស្វែង​រកដៃគូ​វិនិយោគ​នានា​មក​បន្ត​សាងសង់​អគា​រ​​ដែល​ជា​ប់គាំងទាំងនោះឱ្យរួចរាល់​និងដំណើរការ​ប្រតិបត្តិការ  ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)