រដ្ឋមន្ត្រី​ដែនដីជំរុញឱ្យ​គិតគូរ​លើការកំណត់​ប្រភេទគ្រឿ​ង​បង្គុំ​សំ​​ណង់ដែល​គួរប្រើដើ​​ម្បី​ធានា​​គុ​ណភា​ព​សំ​ណង់​ និង​សុខភាពសាធារណៈ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណ​ង់ បានជំរុញ​ឱ្យ​អ្នកជំនាញសាងសង់​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងវិស័យ​សំណង់ គួរ​គិតគូរ​កំណត់​ប្រភេទគ្រឿង​បង្គុំ​សំណង់ដែលគួរ​ប្រើ​ និងមិនគួរ​ប្រើ​ដើម្បីអាចធានា​បាននូវ​គុណភាពសំណង់ និង​សុខភាពសាធារណៈផងដែរ ។​

ថ្លែងក្នុងកិច្ចប្រជុំលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់​អគារ​​អ​តីតសណ្ឋា​គារ​អង្គ​រ​មាន​ជ័យ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណ​ង់ បានមានប្រសាសន៍ថា នេះ​គឺដ​ល់​​ពេលវេ​លា​ហើ​យដែ​ល​ត្រូវ​កំណ​ត់ឱ្យបា​ន​ច្បាស់លាស់នូវប្រភេទគ្រឿងបង្គុំសំណ​ង់​ណាខ្លះ​ដែល​ត្រូ​​វប្រើ​ប្រា​ស់ និ​ងមិនគួរប្រើប្រាស់ ដោយ​ក្នុងនោះអគ្គ​នាយកដ្ឋានសំណង់ ក្រុមប្រឹ​ក្សា​ជា​តិ និងមន្ទីរពិសោធ​ន៍​ ត្រូ​វ​ស​ហការគ្នាដើម្បីគិតគូ​រពី​ប​ញ្ហា​នេះ​ ពីព្រោះ​មិ​ន​អា​ច​អនុ​វ​​ត្ត​ទៅតា​មទម្លា​ប់​ដែល​មា​ន​ពី​មុ​​ន​មក​ដែ​ល​ដោះ​ស្រា​យ​ត្រឹ​មតែ​ប​ញ្ហា​ប្រ​ឈ​ម​ចំ​ពោះ​មុខ​នោះ​ទេ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ៖

«ដល់ពេលហើយដែលយើងត្រូវតែគិតគូរ និងកំណត់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវនូវប្រភេទគ្រឿងបង្គុំសំណង់ណាដែលគួរប្រើ និងគ្រឿងសំណង់ណាមិនគួរប្រើ ដើម្បីប្រាកដថាអាចធានាបាននូវគុណភាពសំណង់ និងសុខភាពសាធារណៈផងដែរ។ ​យើ​ង​ត្រូ​វ​រួ​ម​គ្នា​គិ​ត​​គូ​រ​ដោះ​ស្រា​យប​​ញ្ហា​ជា​រួ​ម​ដែល​នឹ​ង​អា​ច​បង្កជាហានិភ័យទៅថ្ងៃអនាគត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ជាក់ស្ដែងចំពោះសារធាតុអាបេស្តុស ដែលមា​ននៅ​ក្នុង​គ្រឿងបង្គុំសំណង់ មានតម្លៃថោក ងាយស្រួលក៏ពិតមែ​ន ​ប៉ុ​ន្តែ​វា​មា​ន​ផ​ល​ប៉ះ​ពា​ល់ត្រ​ឡ​​ប់ម​ក​វិ​​ញ​​ពិត​ជា​ធ្ងន់ធ្ង​រសម្រាប់សុខភាពសាធារណៈ ដូច្នេះត្រូវបញ្ឈប់ការប្រើប្រាស់សារធាតុអាបេស្តុសនេះ។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងដែរថា ក្នុងសង្គ​មជា​តិ ​ប្រ​សិន​បើអាចកាត់ផ្ដាច់បាននូវភាពជ្រុលនិយ​ម នោះក​ម្ពុ​ជា​នឹង​ទ​ទួ​ល​បា​នសេចក្តីសុខជារៀងរហូត។ អ្វីដែ​ល​រាជ​រ​​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​ច​ង់​បា​ននោះគឺច​ង់ឱ្យប្រទេសជាតិ ​និង​ប្រ​ជា​ជន​ក​​​ម្ពុ​ជាមានបាន និងមានរហូត ដូច្នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បាន​ចូ​ល​រួម​ដា​ក់​ចេ​ញ​នូ​វ​យុ​ទ្ធសាស្ត្រជម្រះចោលនូវភាពសៅហ្មង ភាពចម្រូងចម្រាស់នានាទាក់ទិននឹងបញ្ហាដីធ្លី សំណង់​មិ​ន​រៀ​ប​រយ ​និ​​ងវិវាទនា​នា​ក្នុង​ស​ង្គ​មជាតិ​ ដើម្បីជំរុញឱ្យប្រទេសជា​តិអាចឈាន​ឆ្ពោះទៅមុ​ខបាន​ប្រកប​ដោយ​ភា​ព​រីក​ច​​ម្រើ​ន​ស្រ​ប​តាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣


Leave a Reply

Your email address will not be published.Required fields are marked *