ក្រសួងរៀបចំដែនដី ប្ដេជ្ញា​កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដើម្បី​ជំរុញ​កំណើ​នសេ​ដ្ឋ​កិច្ច

ភ្នំពេញ ៖ នៅក្នុងជំនួប​ជាមួយ​សមាគម​ជប៉ុន​-កម្ពុជា កាលពីព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា ២០២៤ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ក្រសួងរៀបចំដែន​ដី នគរូបនី​យក​ម្ម​ និង​សំណង់ ​បានផ្សព្វផ្សាយ​ពីសក្ដានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បានទាក់ទាញ​វិនិយោគិន​ជប៉ុន​ចូលមក​បណ្ដាក់​ទុន​វិនិ​យោ​គ​នៅកម្ពុជា​បន្ថែមទៀត ក្នុងគោល​បំណង​ជំរុញ​កំណើន​​សេដ្ឋកិច្ច​ និងលើ​ក​កម្ពស់ជីវភាព​របស់​ប្រ​ជា​ព​ល​រ​ដ្ឋក​​ម្ពុជា ។

នៅក្នុងជំនួប​នោះដែរ ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូ JCA មក​កាន់​ប្រទេសកម្ពុជា ​ហើយ​​បា​នចា​ត់​​ទុក​ថា នេះជាពេលវេលាដែលខុស​ប្លែ​ក​ពី​ទ​ស្ស​ន​កិច្ច​លើក​មុ​ន ហើ​យ​ក៏​ជាទ​​ស្ស​​នកិច្ចដែលប្រកបដោយឱកាសជាច្រើនសំរាប់សមាគមជប៉ុន-កម្ពុជា។ នេះ​ក៏ជា​ឱ​កាស​​ដ៏ល្អស​ម្រា​​ប់​ក្រ​សួ​ង​រៀ​​​ប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​គ្រោង​នឹង​រៀបចំសន្និបាតប្រចាំឆ្នាំនាសប្តាហ៍ក្រោយ ដែលនឹ​ងមា​ន​កា​រ​ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​​ព្រះរា​ជា​ណាចក្រកម្ពុជា ពោល​គឺ​នេះ​ជាពេលវេលាប្រកបដោយមោទនភាពរបស់ឯកឧត្តមផ្ទាល់ ​និងម​ន្ត្រីរាជ​ការ​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់នៃក្រសួងរៀបចំដែនដី ព្រម​ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ។

ឯកឧត្តមបានលើកឡើងពីលទ្ធផលការងារជាអាទិភាពរបស់ក្រសួងដែលបានអនុវត្តកន្លងមក ក្នុង​នោះ​មា​ន​ការ​ចុះបញ្ជីដីធ្លីដែលមកដល់ពេលនេះនៅទូទាំងប្រទេសសម្រេចបានជាង ៣​លានក្បាលដី និង​នៅសល់​ត្រឹម​តែ​ប្រមាណជា ៥០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់រួចរាល់ជាស្ថាពរ ហើយនេះជាលើ​កទី​​១​ក្នុ​ងប្រវ​ត្តិសា​ស្រ្តប្រទេសកម្ពុជា ដែល​បាន​បញ្ចប់​ការ​ងារ​ចុះ​បញ្ជីដីធ្លីនៅទូទាំងប្រទេស។

ចំពោះបញ្ហាវិវាទដីធ្លីមកដល់ពេលនេះ គឺបានដោះស្រាយបានច្រើនករណីរួចមកហើយ ពោលគឺនៅសល់ត្រឹមក្រោម ១ ០០០​ករ​​ណីប៉ុ​ណ្ណោះ ​ដែលកាលពីមុនមានរហូតដល់ជាង ១ម៉ឺន៥ពាន់ករណី។ រីឯសេវាសុរិយាដី និង​សេ​វាសំណង់ គឺ​បាន​ប្រែ​ក្លាយមកជាប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

ឯ​ក​ឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឱកាសវិនិយោគថ្មីសំរាប់ជប៉ុនលើវិស័យមួយចំនួន ដូ​ចជា​នៅខេ​ត្តព្រះសីហនុនឹងមានការពង្រីកកំពង់ផែទឹកជ្រៅ ដោយមាន​មហិច្ឆតា​នឹង​ប្រែក្លាយ​ផែ​នេះ​ឱ្យ​ក្លា​យជា​ផែធំទី២បន្ទាប់ពី​ផែ​នៅប្រទេសសិង្ហបុរី។ ក្រៅពីនេះ ឯកឧត្តមក៏​បាន​លើ​​ក​ឡើ​ង​អំ​​ពី​តំ​ប​ន់​សេ​ដ្ឋ​កិច្ច​ពិ​​សេ​សភ្នំ​ពេ​​ញ​ដែលជា​ក​ន្លែ​ង​ដ៏​សំខាន់មួយសំ​រា​ប់ប​ង្កើត​ការ​ងារ​ដល់​ប្រ​ជា​ជ​ន​កម្ពុជា ព្រមទាំងទិ​សដៅ​វិ​​និយោ​គ​​សំ​ខា​ន់​ៗ​មួ​យ​ចំ​នួ​ន​ទៀ​ត​ដែ​ល​ជ​ប៉ុ​នអាចចូលរួមសហការបានក្នុងការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា អ្វី​ៗ​ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះគឺដើ​ម្បីជំ​​រុ​ញ​ឱ្យ​ដំណើ​រការសេដ្ឋកិច្ចកម្ពុជាប្រព្រឹត្តទៅដោយរលូនទៅមុខ ដោយសង្ឃឹមថានឹ​ង​រ​ក្សា​បា​ន​កំ​ណើ​ន​​សេ​ដ្ឋកិ​ច្ច​ក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ។

ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យ​ដឹ​ង​ថា​ នេះ​ជា​លើ​កទី​៤​ហើយដែលសមាគមជប៉ុន-កម្ពុជា បាន​ធ្វើទស្សនកិច្ចផ្លូវការ​ម​ក​កាន់​ប្រ​ទេសកម្ពុជា ដោយបច្ចុ​​ប្ប​ន្ន​នេះ​ លោកសង្កេតឃើញថាកម្ពុជាបានអភិវឌ្ឍជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុង​នោះ​​ក៏​មា​នជប៉ុនផងដែរ។

លោកបានបញ្ជាក់ថា ជំនួបនេះ​ធ្វើ​ឡើ​ង​​ក្នុ​ង​គោល​​បំណង​ដើម្បី​​ពិភា​ក្សា​អំ​ពី​ល​ទ្ធ​ភាព​ក្នុ​​ងកា​រ​វិ​និ​​យោគ​​ពី​ក្រុ​មហ៊ុ​ន​នា​នា​រ​បស់ប្រទេសជប៉ននៅក្នុងប្រទេសកម្ពុជា។

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ វិនិយោគិនជប៉ុន ជាវិនិយោគិន​ដែល​បណ្ដាក់ទុនវិនិយោគ​​នៅកម្ពុជា​ធំមួយ ហើយ​គម្រោងវិនិយោគ​របស់​ជប៉ុន​នៅកម្ពុជា​ក៏ទទួលបានការគាំទ្រ​ច្រើនពីសំណាក់​ប្រ​ជា​ព​លរដ្ឋ​នៅក្នុង​ប្រទេស ធ្វើ​ឱ្យ​វិនិយោគិន​ជប៉ុន​បានពង្រីក​ការ​វិនិយោគជា​បន្តបន្ទាប់ទៀត ក្នុងនោះគម្រោ​ងលេ​ចធ្លោ​មួយចំនួន​បាននិងកំពុងពង្រីកខ្លួនជា​បន្តបន្ទាប់​រួមមាន​គម្រោងផ្សារ​ទំនើបអ៊ីអនម៉ល ធនាគារ​ឯកទេសអ៊ីអន និងគម្រោង​វិនិយោគរបស់ក្រុមហ៊ុន​ Minebea ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត

AMRO ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ អាចរក្សាកំណើន ៤,១ ភាគរយក្នុងឆ្នាំ២០២៦ និង ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

បរទេស៖ អង្គការ AMRO បានចេញរបាយការណ៍ពីស្ថិរភាពហិរញ្ញវត្ថុអាស៊ានបូក ៣ ឆ្នាំ២០២៦ និងទស្សនវិស័យសេដ្ឋកិច្ចប្រចាំខែតុលា ដោយគូសបញ្ជាក់ពីលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំបើទោះបីជាមានវិបត្តិតម្លៃថាមពលក៏ដោយ។ តាមការព្យាករណ៍របស់ AMRO បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបូក ៣ (អាស៊ាន,ចិន,ជប៉ុន, និងកូរ៉េខាងត្បូង) នឹងកើនឡើង ៤,១ ភាគរយទាំងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ហើយអត្រាអតិផរណាមាន

សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

ហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ