ស្ថាប័ន​រដ្ឋចំនួន ២ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដាក់​ដំណើរការ​ជាផ្លូវការ​នូវកម្ម​វិធី​អន្ត​រ​ក​ម្ម​ផ្លា​ស់​ប្តូ​រ​ទិ​ន្ន​ន័​យ​រ​ប​​ស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ និង​ធនាគារ​ជាតិនៃកម្ពុជា បានសហការ​ជាមួ​យ​គ្រឹះស្ថានឯកជនចំនួន ២ ផ្សេង​ទៀត​​រួមមាន ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា ) និង​ក្រុមហ៊ុន​ ហ្វាន់​ហ្កាយ​ ( Fungi) ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នូ​វកិច្ច​សហប្រតិបត្តិការ​លើ​ប្រព័ន្ធកម្មវិធីអន្តរ​កម្ម​ផ្លាស់​ប្តូរទិន្នន័យ​របស់​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ កាលពីរសៀលថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២៤ ។

កម្មវិធីនេះ​មានការ​ចូលរួមពីសំណាក់ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែ​ន​ដី ​នគ​រូ​ប​នីយកម្ម និងសំណង់ លោកជំទាវបណ្ឌិត ​ជា សិរី អគ្គទេសាភិបាល​ធនាការ​ជាតិ​នៃកម្ពុជាផងដែរ ។

ថ្លែង​នៅក្នុងពិធីប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធី​អ​ន្តរ​ក​​ម្មផ្លា​ស់ប្តូ​រទិ​ន្នន័យ​ លោក​ជំទាវ​បណ្ឌិតជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិនៃកម្ពុជា បានមានប្រសាសន៍ថា​​ ការ​ដាក់​ឱ្យ​ប្រើប្រាស់នូវ​ប្រព័ន្ធនេះ នឹង​អាច​ជួយ​ទ​ប់​ស្កាត់​ការ​ក្លែង​បន្លំ ការវាយតម្លៃហិរញ្ញវត្ថុ​កាន់តែ​មា​នសុ​ក្រិ​ត្យ​ភាព និងលឿនជា​មុន ការ​ទទួលបានលក្ខខណ្ឌឥណទានកាន់តែប្រសើរ​ និងការ​កា​រ​ពារ​​​អតិ​ថិជនពីបំណុ​​ល​​លើ​សល​ប់​ជា​​​ដើម ។ ក្នុងន័យនេះគ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ នឹងអាច​ធ្វើការ​សម្រេច​ចិត្ត​ប្រកបដោ​យទំ​នុ​ក​ចិត្ត និង​ប្រសិទ្ធភាពជាង​មុន ខណៈអតិថិជន​ក៏អាច​ទទួល​ជម្រើស​ហិរញ្ញវត្ថុ​ដែលមានតម្លៃសមរម្យ​ជាង​មុន ។

លោកជំទាវបានបន្តថា ៖

«ខឿន​សេដ្ឋកិច្ចនឹង​រីកចម្រើនទៅបាន​ ដរាបណា​ប្រព័ន្ធហិរញ្ញវត្ថុ​មានសុខភាព​ល្អ​ស្របពេល​ដែល​រូបវ័ន្ត​បុគ្គល​ និង​នី​តិ​បុគ្គល ទទួល​ឥណទាន​ស្របតាមតម្រូវការ និងចៀសវាង​នូវ​ហានិភ័យនៃហិរញ្ញវត្ថុ ។ កិច្ចខិតខំប្រឹង​ប្រែង​របស់ភាគីពាក់ព័ន្ធទាំងអស់ បាន​ធ្វើឱ្យយើង​បោះជំហាន​ទៅមុខ​បន្ថែម ឆ្ពោះទៅរក​ការ​សម្រេច​បាននូវការ​ចែករំលែកព័ត៌មាន​ផ្នែកអចលនទ្រព្យ បន្ថែមពីលើព័ត៌មាន​ចែក​រំ​លែកឥណទាន​​ដែល​មាន​ស្រាប់។ ការ​ផ្ដល់​សេវា​ផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​​កម្ម និ​ង​សំណ​ង់ នឹងអនុញ្ញាតឱ្យគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ទាញយក​របា​យ​ការ​ណ៍​​អចលនទ្រព្យសម្រាប់ជា​មូលដ្ឋាន​ក្នុងការវិភាគ​ និងវាយតម្លៃមុនពេលសម្រេច​ផ្ដល់​ឥណទាន​ដល់​រូបវ័ន្ត​បុគ្គល ក៏ដូចជា​នីតិបុគ្គល»។​

ឯក​ឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា  ក្នុង​រយៈ​​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើមយល់​ដឹង និង​អាច​ប្រើប្រាស់នូវ​ប្រព័ន្ធឌីជីថល ជាក់ស្ដែង​បច្ចុ​ប្ប​ន្ន​នេះ កា​រ​ប​ញ្ជាទិញ​ទំនិញនានា និងការទូទាត់សេវា​ទាំង​ឯកជន និងរដ្ឋ​ បានធ្វើឡើង​តាមប្រព័ន្ធឌីជីថល ។​ សម្រាប់ឯកឧត្តម​បាន​ផ្ដល់​និយ​ម​ន័យ​នេះ​ថា​ សេវាគាប់ចិត្ត​ ពីព្រោះ ពលរដ្ឋដែលអង្គុយ ឬគេង​លើ​គ្រែក៏អាចប្រើប្រាស់សេវា​ទាំង​នេះបានដែរ ។

ឯកឧត្តម​បន្តថា តាមរយៈ​ទិន្នន័យ ​និងរបាយការណ៍​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់​​ជូន​ប្រព័ន្ធ​កម្មវិធីអន្តរ​កម្ម​ផ្លាស់​​ប្តូរទិន្នន័យនេះ នឹង​អាចជួយ​ឱ្យ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​នៅកម្ពុជា​ដឹង​ច្បា​ស់​​ពី​តម្រូវការរបស់អតិថិជន ហើយនឹងអភិវឌ្ឍន៍​ចំគោ​ល​​ដៅ និង​តម្រូវការ​របស់ពលរដ្ឋ​​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០លានដុល្លារអាម៉េរិក​​ ​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

Leave a Reply

Your email address will not be published. Required fields are marked *