ខណ្ឌចំនួន២ នៅតំបន់​ជាយក្រុង​នៅតែបន្តមានសន្ទុះនៃការអភិវឌ្ឍលំនៅឋានខ្លាំង​

ភ្នំពេញ ៖ ការអភិវឌ្ឍ​​លំនៅឋាននៅក្នុងប្រទេស​កម្ពុជា​​នៅតែមានសក្ដានុពលទោះស្ថិត​ក្នុងស្ថានភាព​នៃវិបត្តិកូវីដ​១៩ និ​ងវិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន​ក៏ដោយ​ ។ ​ដោយឡែក សម្រាប់​រាជធានីភ្នំពេញត្រូវបាន​ចាត់ទុកថាជា​តំបន់​ដែល​មានសន្ទុះ​នៃ​ការ​អភិវឌ្ឍ​លំនៅឋាន​ខ្លាំង​ជាង​គេ ជាពិសេសនៅ​ក្នុងខណ្ឌចំនួន២​ដែល​ស្ថិតនៅជាយក្រុង រួមមាន ខណ្ឌកំបូល និងខណ្ឌដង្កោ ។

កំបូល គឺជាខណ្ឌ​ដែល​បង្កើតឡើងក្រោយគេបន្ទាប់ពីរាជធានីភ្នំពេញអនុវត្តផែនការពង្រីកវិសាលភាពក្រុងនៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជា​តំបន់​ដែលមានការទា​ក់​ទាញ​​ខ្លាំងទៅលើ​ការអភិវឌ្ឍ​លំនៅឋា​ន​ ដោយកំណើននៃចំនួនអ្នកអភិវឌ្ឍ​ន៍​លំនៅឋានមាន​កាន់​តែ​ច្រើ​ន ជា​ពិ​សេស​ទៅលើ​ប្រភេទ​លំនៅឋានសម្រាប់អ្នកចំណូល​មធ្យ​ម ។ ដោយឡែក សម្រាប់​ខណ្ឌមួយ​ទៀត ដែលស្ថិតនៅតំបន់ជាយក្រុងផងដែរនោះ គឺខណ្ឌដង្កោ ក៏កំពុងមានភាពសកម្មក្នុងការទាក់ទាញ់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចូលទៅយ៉ាងច្រើនបើទោះជាស្ថិតនៅក្នុងអំឡុងពេលដែលជំងឺកូវីដកំពុងរាលដាលក៏ដោយ។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមា​ន​ប្រ​សា​សន៍ថា ការអភិវឌ្ឍ​លំនៅឋាន ​ប្រភេទផ្ទះជាប់ដី គេត្រូវ​ស្វែងរកទីតាំង​នៅឆ្ងាយពីក្រុង ​​ពីព្រោះតម្លៃ​ដី​ធ្លីនៅតំបន់ឆ្ងាយពីកណ្ដាលក្រុង​នៅមានតម្លៃទាបងាយស្រួលអភិវឌ្ឍ​ន៍ ​​និងរកប្រាក់​ចំណេញ​បាន ដូចជានៅ​ប៉ែក​ខាងត្បូង ​និងខាង​ជើងក្រុង ដែលគេចាត់ទុកថាជា​តំបន់ថ្មីមួយ​នៃការអភិវឌ្ឍ​លំនៅឋាន​ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន​ខ្វាត់ខ្វែង។

លោកបន្តថា​ ៖

“ផ្លូវ​ក្រវាត់ក្រុង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូច​ជា ​ប្រព័ន្ធទឹកស្អាត បណ្តាញរំដោះទឹក(លូ) និងបណ្តាញអគ្គិសនី ជាដើម សុទ្ធតែជា​កត្តា​ទាក់​ទាញឱ្យមានការអភិវឌ្ឍ​លំនៅឋាន ​និងអាចទាក់ទាញមនុស្ស​ទៅរស់​នៅតំបន់នោះ​កាន់តែច្រើនឡើង ។ នៅពេល​ណា​ទីក្រុង​កាន់តែរីក​សាយ​​ នោះការអភិវឌ្ឍ​តំបន់ជាយក្រុង​នឹង​ត្រូវតែរីក​ដូចគ្នា ហើយ​ផែន​ការ​នៃការពង្រីកទីក្រុង​ក៏​បាន និងកំពុងតែធ្វើឱ្យ​តំបន់ជាយក្រុង​មានសន្ទុះអភិវឌ្ឍ​ដូចគ្នា​ផងដែរ”

អ្នកស្រី អាន​ សុធីតា ​​អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ PropNex Cambodia ​បានមានប្រសាសន៍ផងដែរថា ​​តំបន់ប៉ែក​ខាង​ត្បូង​​ភ្នំពេញ កំពុង​តែមានការអភិវឌ្ឍ​លំនៅឋានដ៏សកម្ម ដោយមា​​ន​ក្រុម​ហ៊ុន​អភិ​វ​ឌ្ឍន៍ថ្មីៗជាច្រើនបានចាប់ផ្ដើ​មធ្វើ​សកម្មភាពក្នុងការ​អភិវឌ្ឍម្រោងរបស់ខ្លួន​ដើម្បីបំពេញតម្រូវការអតិថិ​ជន ។

អ្នកស្រី​បន្តថា ៖

“តំបន់​នោះ​យើងក៏ឃើញថា​មាន​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានព្រលានយន្តហោះ​អន្តរជាតិ មាន​ការ​អភិវឌ្ឍផ្លូវ​ក្រវាត់ក្រុង​ ផ្សារទំនើប​ ដែលទាំងអស់​នេះ​សុទ្ធសឹងតែជា​កត្តា​ទាក់ទាញឱ្យការអភិវឌ្ឍ​លំនៅ​កាន់​តែ​មាន​ស​ន្ទុះខ្លាំង”

អ្នកស្រីបញ្ជាក់ថា ដោយសារតែសន្ទុះ​នៃការអភិវឌ្ឍទាំងវិស័យរដ្ឋ និងវិស័យឯកជន មានសកម្មភាពយ៉ាងមមាញឹកដំណាលគ្នា បានធ្វើឱ្យ​ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យសំណង់ថ្មីៗជាច្រើនចូលទៅបង្ហាញវត្តមាន​បន្ថែមនៅក្នុងតំបន់នេះ ស្របពេលដែលអតិថិជនក៏កំពុងផ្តោតអារម្មណ៍ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា