AI ដើរតួនាទីសំខាន់ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ការពារទិន្នន័យក្នុងការជំរុញកំណើន និងនិរន្តរភាពអាជីវកម្ម

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ ដែលជាព្រឹត្តិការណ៍សំខាន់នៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ កំពុងផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា និងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅទូទាំងពិភពលោក។

ក្រោមមូលបទ ‘ពីផលិតនៅកម្ពុជា ឆ្ពោះទៅពាណិជ្ជកម្មសកល (Cambodia2Global)’ គំនិតផ្តួចផ្តើមនេះ នឹងលើកកម្ពស់ផលិតផលកម្ពុជាតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា CambodiaTrade.com និងទីផ្សារផ្សេងៗទៀត។

វេទិកានេះមានវាគ្មិនជំនាញៗដែលអញ្ជើញមកពីក្រុមហ៊ុន Amazon, Microsoft, UNESCO, ADB, Nham 24, ABA និង EU ដើម្បីធ្វើការចែករំលែកបទពិសោធន៍ និងសង្កត់ធ្ងន់លើសក្តានុពលផ្លាស់ប្តូរនៃ AI ដែលមានតួនាទីសំខាន់ក្នុងកិច្ចការពារអ្នកប្រើប្រាស់ និងសារៈសំខាន់នៃកិច្ចការពារទិន្នន័យក្នុងការជំរុញកំណើន និងនិរន្តរភាពអាជីវកម្ម។

ចំណុចសំខាន់មួយនៃវេទិកានេះគឺការពិភាក្សាជាក្រុមដែលមានចំណងជើងថា «គោលនយោបាយ និងគោលការណ៍ណែនាំអភិបាលកិច្ចសម្រាប់ការចាប់យកបញ្ញាសប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវក្នុងពាណិជ្ជកម្មឌីជីថល» ដែលបានធ្វើឡើងនាពេលថ្មីៗនេះ។ វេទិកានេះត្រូវបានសម្របសម្រួលដោយ លោក Sven Callebaut ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងមានវាគ្មិនជាច្រើ​ន​រូបទៀត ដូចជា លោក Phinith Chanthalangsy ទីប្រឹក្សាប្រចាំតំបន់សម្រាប់សង្គម និងវិទ្យាសាស្ត្រមនុស្សរបស់ UNES​C​O​ , លោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក Yim Rach​a​r​d នាយកប្រតិបត្តិនៃក្រុមហ៊ុន Quantum Engineering and Manufacturing និង លោក Aris Prabhawa អ្នកតំណាងមកពីក្រុមហ៊ុន Amazon។

កិច្ចពិភាក្សាផ្តោតលើតួនាទីនៃការទទួលយក AI ប្រកបដោយទំនួលខុសត្រូវក្នុងការជំរុញអភិបាលកិច្ចពាណិជ្ជកម្មឌីជីថល ជាមួយនឹងយុទ្ធសាស្រ្តដែលបានស្នើឡើងដើម្បីធ្វើឱ្យមានតុល្យភាពរវាងនវានុវត្តន៍និងក្រមសីលធម៌ ជាពិសេស ជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាពនៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖

«បច្ចេកវិទ្យាដំណើរការសម្រាប់បម្រើឱ្យយើង តាមរយៈ AI នឹងជួយការពារអ្នកប្រើប្រាស់ ជួយការពារសុវត្ថិភាពទិន្នន័យ និងសញ្ញាសម្គាល់ទំនុកចិត្តពាណិជ្ជកម្មអេឡិចត្រូនិក(E-Com​me​r​c​e Trust Marks)…ជាដើម។ បច្ចេកវិទ្យាមិនមែនប្រឆាំងនឹងយើងនោះទេ»។

លោកជំទាវ ជា រដ្ឋា បានមានប្រសាសន៍បន្តថា ៖

«ប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃបដិវត្តន៍ឌីជីថល ហើយដំណើរនេះបាននាំមកនូវកាលានុវត្តភាពថ្មីដ៏អស្ចារ្យ។ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e- commerce) របស់យើង ត្រូវបានមើលឃើញថា មានអត្រាជោគជ័យក្នុងការអនុវត្តរហូតដល់ ៩២% សម្រាប់ UNTAD eTrade Readiness Assessment ។ ទាំងនោះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាសក្ខីភាពមួយចំពោះទេពកោសល្យ ការលះបង់ និងភាពធន់របស់ប្រជាជនយើង»។

លោកជំទាវ បានបន្ថែមថា៖ វិស័យពាណិជ្ជកម្មឌីជីថលប្រៀបបានដូចជាកំលាំងចលករដ៏សំខាន់ដែលរួមចំណែកយ៉ាងសកម្មក្នុងការជួយទ្រទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ការបង្កើនប្រាក់ចំណូលជាតិ និងផ្តល់ឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំ ជាពិសេសស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី។

លោកជំទាវ បានបន្ថែមថា៖

«វេទិកា ពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញដំបូងគេបង្អស់របស់កម្ពុជា ដែលជាព្រឹត្តិការណ៍អមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) មានគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោកក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodia2Global) តាមរយៈផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម»។

លោកជំទាវរដ្ឋលេខាធិការ ក៏បានឱ្យដឹងថា៖ ផ្សារខេមបូឌាត្រេដ មានចក្ខុវិស័យក្លាយជាថ្នាលជាតិក្នុងការលើកកម្ពស់ផលិតផលកម្ពុជា ជំរុញផលិតកម្ម, បង្កើនគុណភាព, បង្កើនភាពប្រកួតប្រជែងតាមស្តង់ដារអន្តរជាតិ ជំរុញការលក់ដូរ និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តជាតិ តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោក Callebaut ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានបើកកិច្ចពិភាក្សាពីរបៀបដែល AI បានចូលទៅក្នុងការសន្ទនាពាណិជ្ជកម្មឌីជីថលយ៉ាងឆាប់រហ័ស។

លោកបញ្ជាក់ថា ៖

«កាលពី ២ឆ្នាំមុន យើងមិនទាន់មានទំនាក់ទំនងជាមួយ AI និងពាណិជ្ជកម្មឌីជីថលទេ ជាពិសេសនៅកម្ពុជា។ តែសព្វថ្ងៃនេះ យើងកំពុងមានវេទិកាស្តីពីពាណិជ្ជកម្មឌីជីថល AI និងការពិចារណាអំពីសីលធម៌ និងអភិបាលកិច្ច»។

លោក Aris Prabhawa មកពីក្រុមហ៊ុន Amazon បានគូសបញ្ជាក់ពីរបៀបដែល AI បានផ្លាស់ប្តូរពាណិជ្ជកម្មឌីជីថលសកល។ Amazon បានរកឃើញការក្លែងបន្លំ និងស្វ័យប្រវត្តិកម្មនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូន។ កាលពីឆ្នាំមុន អាម៉ាហ្ស៊ន បានដកផលិតផលក្លែងក្លាយជាង ៧លានចេញពីគេហទំព័រ។

លោកក៏បានចែករំលែកជាមួយកម្ពុជា ដោយបានលើកឡើងថា ៖

«កម្ពុជាអាចបង្កើនវេទិកាទូរគមនាគមន៍របស់ខ្លួនជាមួយនឹងឧបករណ៍ AI ដូចជា Chatbot សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ និងកុំព្យូទ័រពពក។ លើសពីនេះ ការផ្តួចផ្តើមគំនិតក្នុងការបណ្តុះបណ្តាលអ្នកមានទេពកោសល្យក្នុងស្រុកលើវិស័យ AI និងបច្ចេក​វិទ្យា​ឌីជីថល នឹងជួយធ្វើឱ្យប្រទេសកាន់តែមានការប្រកួតប្រជែងជាសក»។

លោកបណ្ឌិត សុវណ្ណ និងវាគ្មិនផ្សេងទៀតបានរំលឹកឡើងវិញពីសារៈសំខាន់នៃក្របខ័ណ្ឌបទប្បញ្ញត្តិដែលលើកកម្ពស់ការចាប់យក AI ប្រកបដោយការទទួលខុសត្រូវ ខណៈធានាបាននូវអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ច។ វេទិកានេះបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមអ្នកបង្កើតគោលនយោបាយ អាជីវកម្ម និងអង្គការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសមាហរណកម្ម AI នៅក្នុងពាណិជ្ជកម្មឌីជីថល។

រាជរដ្ឋាភិបាលកំពុងបន្តអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ៣ ដំណាក់កាល ដែលរួមមានដូចជា ៖ ការកសាងគ្រឹះ (២០២១-២០២៥) ការទទួលយកឌីជីថល (២០២៦-២០៣០) និង ការបញ្ចប់ (២០៣១-​២០៣៥)។ វិធីសាស្រ្តដ៏ទូលំទូលាយនេះមានគោលដៅបង្កើតប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយចីរភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​


Leave a Reply

Your email address will not be published.Required fields are marked *