ក្រុមហ៊ុនប្រេងធំៗកំពុងប្រមូលលុយយ៉ាងច្រើន ខណៈដែលពិភពលោកកំពុងមានវិបត្តិថាមពល

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា ក្រុមហ៊ុនប្រេង​ Saudi Aramco ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់ពិភពលោក និងមានតម្លៃធំបំផុតទីពីរក្នុងពិភពលោករកបានប្រាក់ចំណេញច្រើនជាង ១៦១ ពាន់លានដុល្លារកាលពីអំឡុងឆ្នាំ២០២២ កន្លងទៅនេះ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុនប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco បានប្រកាសថា ប្រាក់ចំណេញរបស់ខ្លួនកើនឡើងជិត ៥០ ភាគរយ ឬ កើនឡើងពី ១១០ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ១៦១,១ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ។ ស្របពេលនោះដែរ ក្រុមហ៊ុនបានឃើញតម្រូវការសម្រាប់ផលិតផលរបស់ខ្លួន និងតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង ដោយសារមានការរឹតបន្តឹងទូទាំងពិភពលោកលើការនាំចូលប្រេង និងហ្គាសរបស់រុស្ស៊ី។

នាយកប្រតិបត្តិរបស់ Aramco លោក Amin H. Nasser បាននិយាយថា ៖ Aramco បានបញ្ចេញនូវកំណត់ត្រាលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ខណៈដែលតម្លៃប្រេងបានឡើងថ្លៃដោយសារតែតម្រូវការកើនឡើងនៅជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ការផលិតប្រេងឆៅរបស់ខ្លួនមានប្រហែល ១១,៥ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២២ ហើយខ្លួនក៏សង្ឃឹមថានឹងបង្កើនកម្រិតផលិតកម្មដល់ ១៣ លានបារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០២៧ ។ នៅក្នុងឆ្នាំ​២០២៣​ នេះផងដែរ ​Aramco បានចំណាយប្រាក់ជាង ៣៧ ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពផលិតកម្មប្រេង និងហ្គាសរបស់ខ្លួនបន្តពីឆ្នាំ២០២២ រួមទាំងបន្តពង្រឹងលើបច្ចេកវិទ្យាកាបូនទាបដើម្បីសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នផងដែរ។ លើសពីនេះផងដែរ ក្រុមហ៊ុននេះគ្រោងនឹងបង្កើនប្រាក់ចំណែកទៅម្ចាស់ភាគហ៊ុនដែលធំបំផុត គឺរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដល់ ១៩,៥ ពាន់លានដុល្លារសម្រាប់ត្រីមាសទី ៤ នៃឆ្នាំ២០២២។

មិនត្រឹមតែប៉ុណ្ណោះ​ ក្រុមហ៊ុនប្រេងផ្សេងៗទៀតរួមមាន ExxonMobil, BP និង Shell ក៏ទទួលបានប្រាក់ចំណេញខ្ពស់ផងដែរសម្រាប់ឆ្នាំ ២០២២ ដោយសារតម្លៃប្រេង និងហ្គាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតកាលពីកំឡុងពេលនោះ។ ក្រុមហ៊ុនទាំងនោះទទួលបានប្រាក់ចំណូលទាំងអស់ ៥៥,៧ ពាន់លានដុល្លារ ៤០ ពាន់លានដុល្លារ និងប្រហែល ២៨ ពាន់លានដុល្លាររៀងៗគ្នា។ ស្របពេលដែលតម្លៃប្រេង និង​ ហ្គាសឡើងថ្លៃ ក្រុមហ៊ុនទាំងនេះទទួលបានប្រាក់ចំណេញជាច្រើន ដោយសារវិបត្តិសេដ្ឋកិច្ចសកលបានជំរុញការឡើងថ្លៃតម្លៃរស់នៅសកល និង តម្លៃថាមពលដែលបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃតម្រូវការពីប្រទេសចិន និងប្រទេសដទៃទៀតក៏ជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះទទួលបានផលចំណេញផងដែរ។

យោងទៅតាមប្រភពពី BBC បានលើកឡើងផងដែរថា ក្រុមហ៊ុនប្រេងធំៗទាំងនោះកំពុងប្រមូលប្រាក់ចំណេញយ៉ាងច្រើន ខណៈពេលដែលមនុស្សជុំវិញពិភពលោកកំពុងប្រឈមនឹងបញ្ហាក្នុងការទូទាត់វិក្កយបត្រថាមពល និងសម្រាប់ប្រើប្រាស់ជាមួយយានយន្តរបស់ពួកគេ។ បន្ទាប់ពីប្រទេសលោកខាងលិចបានព្យាយាមរឹតបន្តឹងការនាំចូលថាមពលពីប្រទេសរុស្ស៊ី គឺប្រទេស​ទាំងនោះចាំបាច់ត្រូវទិញ​ថាមពលពីកន្លែងផ្សេងដែលលក់ថ្លៃជាង។ បច្ចុប្បន្ននេះតម្លៃ​ប្រេងមិនមានភាពច្បាស់លាស់ ខណៈ​សេដ្ឋកិច្ច​ចិនបាន​បើក​ឡើង​វិញ​បន្ទាប់​ពី​ការ​បិទ​ប្រទេស​ដោយសារកូវីដ-១៩ ដែលធ្វើឲ្យតម្រូវការកាន់តែកើនឡើង។ កាលពីខែមីនាឆ្នាំមុន តម្លៃប្រេងធ្លាប់ឡើងដល់កំពូលជាង ១២៧ ដុល្លារដែលធ្វើឲ្យប្រទេសទូទាំងសកលលោកជួបផលវិបាកជាច្រើន ដោយសារប្រេង និង ហ្គាសធម្មជាតិមានសារៈសំខាន់ចំពោះស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតសម័យទំនើបនេះ។  មួយវិញទៀត ប្រេង​ត្រូវ​បានប្រើ​សម្រាប់​ផលិត​សាំង និង​ម៉ាស៊ូត ហើយ​ហ្គាស​ធម្មជាតិ​ត្រូវ​បាន​ប្រើ​សម្រាប់​កំដៅ និង​ចម្អិន​អាហារ។ ថាមពលទាំងពីរនេះក៏ត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ការផលិតអគ្គិសនី និងដំណើរការឧស្សាហកម្មផ្សេងទៀត។ ដូច្នេះហើយ នៅពេលដែលតម្លៃប្រេងឡើងថ្លៃដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យក្រុមហ៊ុនទាំងនេះទទួលបានផលចំណេញច្រើនពីការលក់ប្រេង និងហ្គាស ពីព្រោះជាពិសេសប្រទេសលោកខាងលិចចាំបាច់ត្រូវទិញថាមពលពីពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។