នៅពេលបច្ចុប្បន្ននេះ Car-Free បានក្លាយទៅជាឧបករណ៍ និងច្បាប់ថ្មីគួរឲ្យទាក់ទាញបំផុតសម្រាប់បណ្តាទីក្រុងធំៗនៅក្នុងប្លុកអឺរ៉ុបដោយត្រូវបានគេអនុវត្ត និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនៅក្នុងទីក្រុងដ៏ធំមួយស្ថិតនៅភាគកណ្តាលនៃតំបន់អឺរ៉ុប។
ទីក្រុង Ljubljana រដ្ឋធានីនៃប្រទេសស្លូវ៉ានីគឺជាអ្នកដែលបានអនុវត្តនូវកិច្ចការងារនេះមុនគេ និងចាប់ផ្តើមដំបូងតាំងតែពីឆ្នាំ២០០៧។កាលពីឆ្នាំនោះនៅតំបន់កណ្តាលក្រុងមួយភាគធំត្រូវបានអជ្ញាធរសម្រេចបិទទាំងស្រុងចំពោះការធ្វើដំណើររបស់រថយន្តឯកជន និងជំរុញតែការធ្វើដំណើរដោយកង់ និងថ្មើរជើងប៉ុណ្ណោះ។

មកដល់បច្ចុប្បន្ននេះ ទំហំនៃតំបន់ដែលអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់តែអ្នកជិះកង់ និងអ្នកថ្មើរជើង ឬដែលគេហៅថា Car-Free នោះគឺមានការកើនឡើងទៅដល់១២ហិកតាមកហើយ ដែលជាលទ្ធផលការបំពុលអាកាសនៅក្នុងតំបន់ដល់ទៅជាង៥០ភាគរយ និងការបញ្ចេញឧស្ម័នកាបូនិកដល់ជាង៧០ភាគរយត្រូវបានកាត់បន្ថយ។ Car-Free មិនត្រឹមតែមិនអនុញ្ញាតឲ្យមានរថយន្តធ្វើដំណើរប៉ុណ្ណោះ ប៉ុន្តែវាជាសកម្មភាពក្នុងការបង្កើនការដាំដើមឈើបៃតងនៅក្នុង ទីក្រុង និងច្រាំងទន្លេឲ្យបានច្រើនជាងមុនការកែប្រែទីតាំងចតរថយន្តឯកជនពីមុនទៅជាកន្លែងសម្រាប់សាធារណៈជនព្រមទាំងការធ្វើឲ្យកាន់តែប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរនៃអ្នកជិះកង់ និងសេវាដឹកជញ្ជូនសាធារណៈផងដែរ។

គំរូដែលបានទទួលជោគជ័យនៅក្នុងទីក្រុង Ljubljana បានកំពុងធ្វើឲ្យបណ្តាទីក្រុងផ្សេងទៀតនៅអឺរ៉ុបក៏ចាប់ផ្តើមទទួលយកគំនិតនេះទៅអនុវត្តតំបន់មួយចំនួនរបស់ខ្លួនផងដែរ ដូចជានៅទីក្រុង Oslo ដែលចំនួននៃអ្នកធ្វើដំណើរតាមថ្មើរជើងបានកើនឡើងប្រមាណជា១០ភាគរយមកហើយក្រោយការអនុវត្ត។
នៅទីក្រុង Paris ប្រទេសបារាំង Car-Free ត្រូវបានដាក់ឲ្យអនុវត្តនៅលើតំបន់កណ្តាលក្រុងមួយដែលមានផ្ទៃដីដល់ ៥,៥ គីឡូម៉ែត្រការ៉េដើម្បីត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ផង និងដើម្បីសម្រេចបានត្រឹមផែនការគាំទ្របញ្ហាបម្រែបម្រួលអាកាសធាតុផង។ ក្នុងពេលជាមួយគ្នានេះទីក្រុងធំៗផ្សេងទៀត ដូចជា ទីក្រុង Copenhagenទីក្រុង Munich និងទីក្រុង Brussels ជាដើមក៏កំពុងចាប់ផ្តើមមានវត្តមាននៃតំបន់តូចៗមួយចំនួនជាតំបន់ Car-Free ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content