ប៉េកាំង ៖ បច្ចេកវិទ្យា AI និង 3D Printing បច្ចុប្បន្នកំពុងក្លាយជាបច្ចេកវិទ្យានាំមុខគេបំផុតនៅក្នុងបដិវត្តនៃការកែប្រែពិភពលោកទាំងមូល ឆ្ពោះទៅកាន់ពិភពដ៏អស្ចារ្យមួយទៀតនាពេលអនាគត ជាពិសេសចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។

ស្ថិតនៅក្នុងដំណាក់កាលនេះ បណ្តាប្រទេសលើសកលលោកកំពុងដំណើរការសាកល្បងអនុវត្តបច្ចេកវិទ្យាដ៏កំពូលទាំងពីរនៅក្នុងកិច្ចការងារអភិវឌ្ឍ និងបង្កើនសេដ្ឋកិច្ចជាតិជាក់ស្តែងប្រទេសចិនថ្មីៗនេះទើបតែបានប្រកាសបង្ហាញគម្រោងដ៏អស្ចារ្យមួយដើម្បីសាងសង់ទំនប់វារីអគ្គិសនីខ្នាតយក្សដោយប្រើប្រាស់តែបច្ចេកវិទ្យា AI និង 3D Priting សុទ្ធសាធដោយមិនមានប្រើប្រាស់កម្មករណាម្នាក់ឡើយនៅការដ្ឋានលើកលែងតែក្រុមការងារគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាប៉ុណ្ណោះ។

គ្រឿងបន្លាស់ចាំបាច់ និងសំភារៈសម្រាប់សាងសង់ទំនប់វារីអគ្គិសនីនានាដំបូងឡើងនឹងចាប់ផ្តើមផលិតដោយបច្ចេកវិទ្យា AI និង 3D Priting សុទ្ធ ១០០ភាគរយ និងបន្តយកទៅសាងសង់ជញ្ជាំងទំនប់ដែលមានកំពស់រហូតទៅដល់១៨០ម៉ែត្រដោយប្រើប្រាស់បច្ចេកវិទ្យាដដែលនេះជាមួយនឹងគ្រប់សកម្មភាពដោយមិនប្រើប្រាស់កម្លាំងកម្មករណាម្នាក់ឡើយបូករួមទាំងការប្រើប្រាស់រថយន្តត្រាក់ទ័រដូចជា Excasvator និង Bulldozer និងជំនួសមកវិញតាមរយៈការបញ្ជាពីចំងាយប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់ The South China Morning Post ថ្មីៗនេះបានឲ្យដឹងដែរថា ជាមហិច្ឆតារបស់ចិនទំនប់វារីអគ្គិសនីនេះនឹងត្រូវសាងសង់រួចរាល់ប្រើពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះនឹងអាចផលិតថាមពលអគ្គិសនីបានទៅដល់ ៥ ០០០លានគីំឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំដែលអាចផ្គត់ផ្គង់ដល់ពលរដ្ឋដល់ទៅ៥០លាននាក់។
ចិនត្រូវបានគេដឹងថា ជាប្រទេសដែលធ្លាប់ពឹងផ្អែកខ្លាំងទៅលើធនធានធ្យូងថ្មសម្រាប់បម្រើឲ្យវិស័យផលិតថាមពល ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងដើម្បីបត់ខ្លួនទៅជាប្រទេសអ្នកផលិតវារីអគ្គិសនីធំបំផុតវិញដែលអ្នកជំនាញជឿជាក់ថានឹងអាចផ្គត់ផ្គង់តាមតម្រូវការបានយ៉ាងលើសលប់ និងគ្មានដែនកំណត់ឡើយនាពេលអនាគត។
គួរឲ្យដឹងដែរថា ទំនប់វារីអគ្គិសនីថ្មីនេះមានឈ្មោះថាគម្រោង Yangqu Hydropower Plant មានទីតាំងស្ថិតនៅក្នុងខេត្ត Henan និងទន្លេលឿងរបស់ចិនតែម្តង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content