ផែនការ៤៦ឆ្នាំ ចិនកសាងក្រវ៉ាត់បៃតងចម្ងាយជាង៣ពាន់គីឡូម៉ែត្របានកាត់បន្ថយការរីករាលដាលនៃទីរហោស្ថានវាលខ្សាច់

បរទេស ៖ អស់រយៈពេល៤៦ឆ្នាំមកហើយ ពោលគឺតាំងតែពីឆ្នាំ១៩៧៨ ទីបំផុតប្រទេសចិនបានឈានទៅដល់ការសម្រេចបាននូវភាពជោគជ័យក្នុងការកសាងនូវខ្សែក្រវ៉ាត់បៃតង (Green Belt) មួយដែលព័ទ្ធជុំវិញវាលខ្សាច់ដ៏ធំបំផុតនៅក្នុងប្រទេសជាមួយនឹងដើមឈើច្រើនប្រភេទយ៉ាងខៀវស្រងាត់ឡើងមកវិញ។

ផែនការនេះជាផ្នែកមួយនៃកិច្ចខិតខំរបស់រដ្ឋាភិបាលចិនក្នុងការកាត់បន្ថយការរីករាលដាលនៃតំបន់ទីរហោស្ថានដោយវាលខ្សាច់ និងធ្វើយ៉ាងណាគ្រប់គ្រងឲ្យបាននូវព្យុះខ្សាច់ដែលតែងតែកើតឡើងជារឿយៗ និងបានវាយប្រហារទៅលើតំបន់ជាច្រើនរបស់ចិនជារៀងរាល់ឆ្នាំ។

ខ្សែក្រវ៉ាត់បៃតងដែលមានប្រវែងប្រមាណ៣០០០គីឡូម៉ែត្រនេះមានទីតាំងព័ទ្ធជុំវិញវាលខ្សាច់ Taklamakanនៅខេត្ត Xinjiang ដែលជាវាលខ្សាច់ធំជាងគេបំផុតរបស់ប្រទេសចិន។ គម្រោងរៀបចំខ្សែក្រវ៉ាត់បៃតងនេះត្រូវបានប្រកាសបញ្ចប់ជាផ្លូវការកាលពីព្រហស្បតិ៍សប្តាហ៍មុនក្រោយពេលដែលក្រុមការងារបានធ្វើការដាំដុះដើមឈើក្នុងចំងាយ១០០ម៉ែត្រចុងក្រោយនៃគម្រោងទាំងមូលរួចរាល់។

គួររំលឹកដែរថា ផែនការរៀបចំដាំដើមឈើឡើងវិញដើម្បីព័ទ្ធជុំវិញវាលខ្សាច់ដ៏ធំនេះបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ១៩៧៨ ដែលគ្រានោះត្រូវបានគេដាក់ឈ្មោះថាជាគម្រោង Three-North Shelterbelt ឬហៅមួយទៀតថា Great Green Wall ដោយរដ្ឋបានកំណត់ថានឹងត្រូវដាំដុះដើមឈើឡើងវិញឲ្យបានរហូតទៅដល់៣០លានហិកតានៅក្នុងទីតាំងគម្រោង។

ផែនការនេះបានជួយឲ្យប្រទេសចិនសម្រេចបានតំបន់គ្របដណ្តប់ដោយព្រៃឈើឡើងមកវិញសរុប២៥ភាគរយនៅទូទាំងប្រទេស ខណៈដែលកាលពីឆ្នាំ១៩៤៩ ចិនមានព្រៃឈើគ្របដណ្តប់ផ្ទៃដីទូទាំងប្រទេសត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ទោះបីជាបានទទួលរងនូវការរិះគន់ជាច្រើនកន្លងមកថាដើមឈើ និងពូជដំណាំដែលដាំដុះទាំងនោះមានអត្រារស់នៅមិនបានយូរ និងមិនមានប្រសិទ្ធភាពក្នុងការពារប្រទេសចិនចេញពីព្យុះខ្សាច់ក្តី ប៉ុន្តែអ្នកជំនាញនៅក្នុងគម្រោងនេះបានលើកឡើងថា ជំហ៊ានបន្ទាប់របស់ចិនគឺការដាំបន្លែ និងផ្លែឈើបន្ថែមនៅតាមគែមនៃក្រវ៉ាត់បៃតងដែលវានឹងអាចធានាបានដល់វត្តជីវិតរបស់ដំណាំ និងដើមឈើនានានៅក្នុងតំបន់កាន់តែយូរអង្វែង។

យោងតាមការតួលេខដែលត្រូវបានបញ្ចេញដោយការិយាល័យកិច្ចការងារព្រៃឈើរបស់ប្រទេសចិនបានបង្ហាញថា តួលេខនៃផ្ទៃដីដែលគ្របដណ្តប់ដោយវាលខ្សាច់នៅតែមានទំហំធំនៅឡើយ ពោលគឺប្រមាណជា ២៦,៨ភាគរយនៃផ្ទៃដីសរុបដោយបានថយចុះបន្តិចប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *