ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ

បរទេស ៖ បច្ចេកវិទ្យាកាន់តែទំនើប សង្គ្រាមនាពេលអនាគតកាន់តែគ្រោះថ្នាក់ខ្លាំងចំពោះមនុស្សជាតិ ជាពិសេសសម្រាប់កងម្លាំងយោធាជួរមុខដែលត្រូវចូលរួមប្រយុទ្ធ។ យ៉ាងណាក្តី មានអត្ថបទមួយគួរឲ្យចាប់អារម្មណ៍ដែលត្រូវបានរៀបចំដោយ The Interesting Engineering បានរាយការណ៍ថាកម្លាំងកងទ័ពអាកាសចិនបាន និងកំពុងធ្វើការហ្វឹកហាត់ពីឡុតដែលជាអ្នកបើកយន្តហោះចម្បាំងរបស់ខ្លួនជាច្រើននាក់ជាមួយនឹងវិធីសាស្ត្របែបបុរាណមួយប្រភេទដើម្បីត្រៀមខ្លួនក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមដ៏ទំនើបនាពេលអនាគត។

ប្រភពដដែលនេះបានសរសេរថា ចិនបានប្រើប្រាស់វិធីសាស្ត្រហាត់គុណបុរាណមួយដែលគេស្គាល់ថា Qigong ដោយសង្ឃឹមថាវានឹងអាចជួយបង្កើនសមត្ថភាពរបស់ពីឡុតនៅក្នុងពេលហោះហើរ និងប្រយុទ្ធគ្រប់ប្រភេទបូករួមទាំងការប្រយុទ្ធជាមួយនឹងយន្តហោះដ្រូនទៀតផងដែលបច្ចុប្បន្នមានពីឡុតជួរមុខនៃកម្លាំងទ័ពអាកាសចិនចំនួន៥០រូបបានចូលរួមក្នុងវគ្គហ្វឹកហ្វឺនថ្មីនេះ។

ការហ្វឹកហាត់តាមបែប Qigong នឹងអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ។ តាមការវិភាគគេរកឃើញថា ពីឡុតដែលបានចូលរួមហ្វឹកហាត់តាមបែបបុរាណនេះទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពជាងការហ្វឹកហាត់តាមបែបអឺរ៉ុប។

Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ។ ការហ្វឹកហាត់អាចជួយបង្កើនផ្នែកបញ្ញាស្មារតីបានខ្លាំងបើទោះជាសកម្មភាពហ្វឹកហាត់មានសភាពយឺតៗ មួយៗក្តី ដែលជាទូទៅអ្នកហ្វឹកហាត់ Qigong តែងតែទទួលបានសុខភាពល្អ មានសាច់ដុំរឹងមាំ និងរក្សាតុល្យភាពរាង្គកាយបានខ្ពស់។

គួរឲ្យដឹងដែរថា ពីឡុតចិនដែលបានចូលរួមហ្វឹកហាត់ទាំងអស់ត្រូវបានគេមើលឃើញថា បានទទួលបាននូវភាពរឹងមាំជាងមុននៃសាច់ដុំរបស់ពួកគេដល់ទៅ១៥ភាគរយជាងការហ្វឹកហាត់ធម្មតា ជាពិសេសនៅក្នុងសាច់ដុំសំខាន់ៗព្រមទាំងសាច់ដុំចង្កេះ និងខ្នងផងដែរ។

រំលឹកដែរថា ចិន គឺជាប្រទេសដែលមានកម្លាំងទ័ពអាកាសធំជាងគេបំផុតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងឈរនៅលេខរៀងទី៣ របស់ពិភពលោក ខណៈដែលបច្ចុប្បន្នយន្តហោះចម្បាំងរបស់ចិនមានប្រហែលជាង ២ ៤០០គ្រឿង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

ធនាគារពិភពលោក អនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា 

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

ធនាគារពិភពលោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តគម្រោងថ្មីមួយ “គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា  (Sustainable Energy Transition Project)” ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព

ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ

ជំនួញ, ព្រឹត្តិការណ៍

• 29/06/2026

សហគមន៍នេសាទរស់នៅតាមដៃសមុទ្រនានា ហាក់មើលរំលងរបរចិញ្ចឹមងាវភក់ ខណៈងាវប្រភេទនេះគឺងាយស្រួលក្នុងការចិញ្ចឹម ហើយថែមទាំងអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារបានជាប្រចាំទៀតផង

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០លានដុល្លារអាម៉េរិក​​ ​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

Leave a Reply

Your email address will not be published. Required fields are marked *