អ្នកជំនាញពន្យល់ពីរបៀបដែលទីលំហអាកាសផ្តល់ប្រយោជន៍ដល់មនុស្សជាតិ ខណៈដែលបច្ចុប្បន្នវាជាចំណែកសេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក

បរទេស ៖ លំហអាកាសដ៏ធំល្វឹងល្វើយតែមិនអាចឲ្យមនុស្សរស់នៅបាន ឬសូម្បីតែខ្យល់អុកស៊ីសែនសម្រាប់ដកដង្ហើមក៏គ្មាន។ ប៉ុន្តែចាប់តាំងតែពីពេលដែលភពផែនដីបានចាប់ផ្តើមសិក្សា និងស្គាល់អំពីទីលំហអាកាសហើយនោះ មកដល់ពេលបច្ចុប្បន្ននេះវាបានក្លាយទៅជាទីតាំងដ៏ចំាំបាច់សម្រាប់ពិភពលោកក្នុងការអភិវឌ្ឍខ្លួនទៅមុខ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនស្ទើររាប់មិនអស់។

គិតត្រឹមតែ Space Economy ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ វាមានទំហំនៃតម្លៃដល់ ៦៣០ពាន់លានដុល្លារ ហើយព្យាករណ៍ថានឹងកើនឡើងដល់ ១,៨ទ្រីលានដុល្លារនៅឆ្នាំ២០៣៥ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រចាំឆ្នាំប្រមាណទៅដល់៩ភាគរយ ខណៈដែលសេដ្ឋកិច្ចពិភពលោកមានទំហំប្រហែលជាង ៨៨ទ្រីលានដុល្លារកាលពីឆ្នាំ២០២០។

យោងតាមការលើកឡើងរបស់អ្នកជំនាញមួយរូប និងជាតារាវិទូដ៏ល្បីគឺលោកស្រី Simonetta Di Pippo បានពន្យល់ថា ដំណើរឈានទៅមុខនៃការស្រាវជ្រាវលំហទីអវកាសត្រូវបានបែងចែកទៅជា៣ដំណាក់កាល ដោយក្នុងនោះដំណាក់កាលដំបូងនៅពេលដែលការប្រកួតប្រជែងនៅទីអវកាសដោយមហាអំណាចអាមេរិក និងសហភាពសូវៀត និងដំណាក់កាលទី២ គឺជាពេលវេលាដែលភពផែនដីបានចាប់ផ្តើមពង្រីកវិស័យទំនាក់ទំនងទៅកាន់តំបន់ទាំងអស់នៅជុំវិញពិភពលោកតាមរយៈធម្មជាតិនៃទីលំហអាកាស។ ពេលវេលានោះហើយសេដ្ឋកិច្ចនៃទីអវកាស ឬ Space Economy ចាប់ផ្តើមពង្រីកខ្លួនកាន់តែធំឡើង។

ចុងក្រោយ គឺដំណាក់កាលទី៣ ដែលយើងកំពុងរស់នៅគឺជាពេលវេលាដែលការពង្រីកវិសាលភាពនៃការធ្វើដំណើររបស់មនុស្សលោក ដោយឆាប់ៗនេះយើងនឹងអាចមើលឃើញនូវសកម្មភាពនៃការធ្វើដំណើរកាន់តែញឹកញាប់ឡើងរវាងតំបន់ និងតំបន់នៅលើភពផែន ក៏ដូចជាការធ្វើដំណើរពីភពផែនដីទៅកាន់លំហអាកាស ឬពីភពផែនដីទៅភពផ្សេងជាដើម។

លោកស្រីបានបញ្ជាក់ និងពន្យល់ថា ក្រៅតែពីបានផ្តល់សេដ្ឋកិច្ដធំសម្បើមសម្រាប់មនុស្ស ជាពិសេសវិស័យធ្វើដំណើរ និងបច្ចេកវិទ្យាទំនាក់ទំនងនោះ ទីលំហអាកាសនេះក៏បានផ្តល់នូវការជួយសង្គ្រោះដល់មនុស្សរាប់សិបលាននាក់ផងដែរអំពីបញ្ហាគ្រោះធម្មជាតិ។

តាមរយៈបច្ចេកវិទ្យាឃ្លាំមើលពីទីលំហអាកាសដោយបច្ចេកវិទ្យាផ្កាយរណបគេអាចមើលឃើញជាមុនអំពីគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ជាដើម ដើម្បីសម្រេចចិត្តផ្លាស់ប្តូរទីលំនៅរបស់មនុស្សពីតំបន់មួយទៅតំបន់ផ្សេង។ លំហអាកាសមិនត្រឹមតែប៉ុណ្ណោះក៏នឹងអាចជួយឲ្យវិស័យនៃការធ្វើកសិកម្មកាន់តែមានភាពរីកចម្រើនផ្តល់ការសិក្សាផ្នែកវិទ្យាសាស្ត្រដូចជា STEM ជាដើមកាន់តែមានភាពទូលំទូលាយ។ ដូច្នេះ អ្វីដែលអ្នកអាចស្រម៉ៃឃើញអំពីដំណោះស្រាយនានាសម្រាប់មនុស្សជាតិនោះ គឺគេមិនអាចរំលងបានទេនូវការផ្សារភ្ជាប់វាជាមួយនឹងការប្រើប្រាស់ទីលំហអាកាស។

Space ឬទីលំហអាកាស គឺជាអំណោយដែលមិនអាចកាត់ថ្លៃបានពីធម្មជាតិដែលស្ថិតនៅក្រៅភពផែនដី ពីព្រោះថាបណ្តាមេដឹកនាំប្រទេសទាំងឡាយអាចធ្វើការផ្សេងពីគ្នានៅលើភពផែនដីទៅតាមជំនឿ នយោបាយ និងការគិតផ្សេងគ្នា ប៉ុន្តែនៅទីលំហអាកាសវិញ នៅពេលបច្ចុប្បន្ននេះ មហាអំណាចទាំងអស់ដែលអាចធ្វើដំណើរទៅដល់ទីអវកាសគឺកំពុងបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធបំផុតដើម្បីទាញយកប្រយោជន៍ដ៏ធំធេងនេះពីទីអវកាសមកឲ្យពិភពលោកនៅលើភពផែនដីយើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព