បារាំង និងអាល្លឺម៉ង់ រួមគ្នាក្នុងគម្រោង MGCS ផលិតរថក្រោះប្រយុទ្ធជួរមុខជាមួយបច្ចេកវិទ្យាខ្ពស់

ថ្មីៗនេះ ប្រទេសបារាំង និងអាល្លឺម៉ង់បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាក្នុងកិច្ចសហការគ្នាអភិវឌ្ឍ និងផលិតនូវរថក្រោះថ្មីមួយប្រភេទដែលបំពាក់បច្ចេកវិទ្យាកាន់តែទំនើប ហើយអាចប្រតិបត្តិការជាមួយនឹងយន្តហោះដ្រូនព្រមទាំងមនុស្សយន្តរ៉ូបូតទៀតផង។ កម្មវិធីថ្មីដែលមានឈ្មោះថា Main Ground Combat System (MGCS) បង្កើតឡើងដើម្បីឲ្យមានការផលិតរថក្រោះថ្មីដើម្បីមកជំនួសម៉ូដេលរថក្រោះដែលកំពុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួនទាំង២គឺ Leopard 2 របស់អាល្លឺម៉ង់ និង Leclerc របស់បារាំង ដោយធ្វើយ៉ាងណាឲ្យបានចប់រួចរាល់នៅចន្លោះឆ្នាំ២០៣៥ ឬឆ្នាំ២០៤០ខាងមុខ។

Leopard 2 គឺជារថក្រោះប្រយុទ្ធសំខាន់របស់ប្រទេសអាល្លឺម៉ង់ជំនាន់ទី៣ ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Krauss-Maffei តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែរហូតដល់ឆ្នាំ១៩៧៩ ទើបរថក្រោះប្រភេទនេះអាចដាក់ឲ្យប្រតិបត្តិជាផ្លូវការក្នុងជំនួសរថក្រោះ Leopard 1 ។ ចំណែកឯរថក្រោះ Leclerc គឺជារថក្រោះប្រយុទ្ធដ៏សំខាន់របស់បារាំងជំនាន់ទី៣ដូចគ្នាផងដែរ។ វាត្រូវបានបង្កើតឡើង និងផលិតដោយក្រុមហ៊ុន Nexter Systems ។ វាត្រូវបានគេដាក់ឈ្មោះជាកិត្តិយសដល់លោក Marshal Philippe Leclerc de Hauteclocque ដែលជាមេបញ្ជាការនៃកងកម្លាំងបារាំងសេរី ដែលបានដឹកនាំកងពលរថពាសដែកលើកទី២កាលពីក្នុងសង្គ្រាមលោកលើកទី២។

តាមពិតកម្មវិធី MGCS ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ២០១៧ គឺជាកម្មវិធីរួមគ្នារវាងមហាអំណាចទាំងពីរក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗនិងផលិតឲ្យបានរថក្រោះជំនាន់ថ្មីជំនួសឲ្យរថក្រោះដែលកំពុងប្រតិបត្តិការជួរមុខរបស់ខ្លួន ប៉ុន្តែដោយសារដំណើរការបានតិចតួចទើបវាត្រូវបានភាគីទាំងពីរលើកយកមកពិភាក្សាគ្នាសាជាថ្មីម្តងទៀតនៅពេលនេះ។

នៅក្នុងជំនួបកាលពីពេលថ្មីៗកន្លងមកនេះរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Boris Pistorius និងសមាភាគីបារាំងរដ្ឋមន្ត្រី Sebastien Lacornu នោះមន្ត្រីជាន់ខ្ពស់ទាំងពីរបានធ្វើការប្តេជ្ញាចិត្ត និងសន្យាថានឹងរៀបចំកិច្ចប្រជុំជាទៀងទាត់បន្ថែមទៀតធ្វើយ៉ាងណាជំរុញឲ្យកិច្ចខិតខំនេះអាចប្រព្រឹត្តបានយ៉ាងរលូនតាមផែនការដែលបានកំណត់។

គួរឲ្យដឹងដែរថា រហូតមកដល់ពេលនេះកម្មវិធីនេះមានការសិក្សាស្ថាបត្យកម្ម និងការពិសោធន៍ដែលកំពុងប្រព្រឹត្តទៅដោយក្រុមហ៊ុនអ្នកម៉ៅការKNDS ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាបារាំង – អាល្លឺម៉ង់គឺ Nexter and Krauss-Maffei Wegmann និងក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)