ប្រធាន​ទីភ្នាក់ងារ​ថាមពល​សកលជំរុញឱ្យអាស៊ី​អាគ្នេយ៍​​រៀន​ពី​កំហុសរបស់​​អឺរ៉ុប​នៅក្នុងវិបត្តិថាមពល​

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​បានព្រ​មាន​ថា​ អាស៊ី​អាគ្នេយ៍​​ងាយ​រង​គ្រោះ​ដោយ​វិបត្តិ​ថាមពល​ដោយ​សារ​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​​ក្នុង​តំបន់​ ហើយ​គួរ​តែ​ធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​ ដែល​មាន​ន័យ​ថា​ត្រូវ​ពឹង​ផ្អែក​លើ​ប្រភព​ថាមពល​ផ្សេង​ៗ​គ្នា​​។

លោក Fatih Birol ប្រធាន​​​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​សិង្ហបុរី CNA កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៥ ខែ​តុលា​ ថា​ អាស៊ី​អាគ្នេយ៍​គួរ​រៀន​ពី​វិបត្តិ​ដែល​កំពុង​កើត​ឡើង​នៅ​អឺរ៉ុប​ ដោយ​សារ​តែ​ការ​​​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ប្រឈម​មុខ​នឹង​​​ការ​ចំណាយ​ខ្ពស់​​​ និង​បញ្ហា​ផ្គត់​ផ្គង់​លើ​ថាមពល​​​។ ​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​៖

“អឺរ៉ុប​បាន​ធ្វើ​កំហុស​មួយ​ ទោះ​បី​ជា​ IEA ​បាន​គូស​បញ្ជាក់​ និង​ព្រមាន​ជា​ច្រើន​ឆ្នាំមក​ហើយ​​ថា​ ​​​មិន​គួរ​ពឹង​ផ្អែក​លើប្រភព​​ផ្គត់​ផ្គង់​ដ៏​​សំខាន់​តែ​មួយ​ ​សម្រាប់​អ្វី​ក៏​ដោយ​។ ហ្គាស​ និង​ប្រេង​ភាគ​ច្រើន [ដែល​អឺរ៉ុប​នាំ​ចូល​] ​មាន​​ប្រភព​សំខាន់​តែ​មួយ​គត់​ គឺ ​រុស្ស៊ី​”

គួរ​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​កំពុង​តែ​ជួប​នឹង​វិបត្តិថាមពល​​ធ្ងន់​ធ្ងរ​ ​ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់របស់​រុស្ស៊ី​​ធ្លាក់​ចុះ។ វិបត្តិ​នេះ​​ ផ្ដើម​ចេញ​ពី​​ទណ្ឌកម្មបិទ​ការ​នាំ​ចូល​ប្រេង​​របស់​ប្លុក​ប្រឆាំង​រុស្ស៊ី​ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ និង​​ការ​ផ្អាកការ​​ផ្គត់​ផ្គង់​ហ្គាសរបស់​ក្រុង​ម៉ូស្គូ​ ដែល​​អឺរ៉ុប​ចោទ​ថា​ជា​ការ​យក​ថាមពល​ធ្វើ​ជា​អាវុធ​គំហែង​កំហែង​ប្លុក​របស់​ខ្លួន​។ បច្ចុប្បន្ននេះ​ អឺរ៉ុប​កំពុង​តែប្រវេប្រវា​ ស្វែង​រក​ប្រភព​ថាម​ពល​ជំនួស​រុស្ស៊ី​។ អ្វី​ដែល​​សំខាន់​ជាង​នេះ​ទៀត​នោះ​ ​លោក​ Birol បាន​បន្ថែម​ថា​ អាស៊ី​អាគ្នេយ៍​គួរ​តែ​វិនិយោគ​បន្ថែម​ទៀត​លើ​ថាមពល​ស្អាត ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រយៈ​ពេល​វែង​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​ងាយ​នឹងបង្កើត​បញ្ហា​ប្រឈម​ ដោយ​សារ​តែ​ការ​​​​ប្រែ​ប្រួល​​នៃ​តម្លៃ​ និង​​​ឥទ្ធិពល​អាក្រក់​​លើ​​សេដ្ឋកិច្ច​។

​លោក​ Birol បាន​​គូស​បញ្ជាក់​ថា​៖

“វា (ឥន្ធនៈ​ហ្វូស៊ីល) ​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​ថាមពល​ធំ​​ៗ​មួយ​ចំនួន​ ហើយដោយ​សារ​តែ​ហេតុផល​​នយោបាយ​ ឬ​ហេតុផល​ផ្សេង​ទៀត​ ក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​របស់​ពួក​គេ​ ដោយ​​​បង្កើន​តម្លៃ​។ ហើយ​​សេដ្ឋកិច្ច​​របស់​​​អ្នក​ ​នឹង​​​ងាយ​​រងគ្រោះ​​ទាំង​​ស្រុង​​ចំពោះ​​តម្លៃ​​ខ្ពស់​”

ប្រធាន​ IEA ដែល​បាន​បន្ត​ថា​ ​​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​ គឺ​​ការ​ងាក​ទៅ​រក​ជម្រើស​ថាមពល​ស្អាត ​ដូច​ជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ថាមពល​វារី​អគ្គិសនី​ និង​ជីវថាមពល​ និង​ការ​ប្រើ​ប្រាស់​យានយន្ត​ដូច​ជា​រថយន្ត​អគ្គិសនី​ជាដើម​។​

លោក​បន្ថែម​ថា​ ការ​ប្រើ​ប្រាស់​ថាមពល​ស្អាត​ មិន​ត្រឹម​តែ​ជួយ​លើ​​ការ​ផ្គត់​ផ្គត់​ប្រភព​ថាមពល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ដល់​​ការ​ប្តេជ្ញា​ចិត្ត​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​​ជំរុញ​ដំណោះ​ស្រាយ​ថាមពល​ស្អាត​សម្រាប់​ហេតុផល​គោល​នយោបាយ​ឧស្សាហកម្ម​ផង​ដែរ​៕ អត្ថបទដោយ ៖ ហួន ឌីណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦