ដឹងទេថា ហេតុអ្វីបានជាគេចាត់ទុកព្រឹត្តិការណ៍ Gumball 3000 ជាព្រឹត្តិការណ៍មហស្ចារ្យ?

ភ្នំពេញ ៖ ព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោកនឹងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤។ ក្បួនកំពូលរថយន្តទំនើប​ៗ នឹងធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា។ ព្រឹត្តិការណ៍ Gumball 3000 រៀបចំដោយក្រុមហ៊ុន ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍​ និងស្ថាបនិក Gumball 3000 ។

ព្រឹត្តិការណ៍ Gumball 3000 បានត្រូវបានចាត់ទុកថាជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្រសម្រាប់ប្រទេសកម្ពុជា ដោយសារអ្នកចូលរួមជិះរថយន្តសុទ្ធតែជាអ្នកមានឥទ្ធិពល ជាមហាសេដ្ឋី ជាធុរជនមានឈ្មោះបោះសម្លេង កីឡាករល្បីៗ កំពូលតារាលំដាប់ពិភពលោក ហើយក៏មានសែរាជវង្សផងដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះ Gumball 3000 ប្រមូលផ្តុំទៅដោយរថយន្តកំពូលទំនើប ប្រណីតៗ ដែលមានតម្លៃថ្លៃៗ។ ក្រៅពីបង្ហាញរថយន្ត Supercar ជាច្រើនគ្រឿងក៏មានការប្រគំតន្ត្រីពីសំណាក់ DJ, តារាចម្រៀង និងក្រុមតារាចម្រៀងរ៉េបកំពុងពេញនិយម LA CIMA CARTEL ផងដែរ។

តាមរយៈមហាព្រឹត្តិការណ៍ Gumball 3000 នេះ នឹងលើកមុខមាត់ជាតិកម្ពុជា ក៏ដូចជាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច ជួយផ្សព្វផ្សាយលើវិស័យទេសចរណ៍យ៉ាងសម្បើមទៅកាន់ពិភពលោក។ ចំណែកថវិកាដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះ នឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។

ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ថា ៖

«ព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនជាព្រឹត្តិការណ៍ដែលបង្កើតឡើងក្នុងគោលបំណងបង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេ ផ្ទុយទៅវិញ​វាជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ៖ ១). ការជំរុញវិស័យទេស​ចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។»

លោកឧកញ៉ា មានជំនឿថា ៖ Gumball 3000ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលអាចទាក់ទាញ និងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដោយសារអ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ ជាពិសេសគណៈប្រតិភូដែលចូលបើករថយន្ត សុទ្ធតែអភិជន និងជាអ្នកជំនួញល្បីៗ បុគ្គលមានកិត្តិយស កេរ្តិ៍ឈ្មោះ កីឡាករ សិល្បករល្បីៗ តារាហូលីវូដ ជាច្រើននៅលើពិភពលោក ។អ្នកដែលចូលរួមជាមនុស្សល្បីៗ ពួកគាត់មានអ្នកគាំទ្រ(Fan)មានបណ្តាញសង្គមជាច្រើន។

លោកឧកញ៉ា លាង ពៅ បានបញ្ជាក់ថា៖ Gumball 3000 ឆ្នាំ២០២៤នេះ មានចម្រុះជាតិសាសន៍ជាង៤០ប្រទេសចួលរួមបើកបរឆ្លងកាត់៥ប្រទេសដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ និងមានរថយន្តទំនើបៗ១៤០គ្រឿងទៅ១៥០គ្រឿង។

លោកបានបញ្ជាក់ថា៖

«ព្រឹត្តិការណ៍នេះ ជំរុញវិស័យទេសចរណ៍នៅកម្ពុជានិងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ព្រោះអ្នកដែលចូលរួមសុទ្ធតែជាមនុស្សល្បីៗ ពួកគាត់មានអ្នកគាំ្រទ្រ(Fan) មានបណ្តាញសង្គម ពេលដែលគាត់ដើរក្នុងព្រឹត្តិការណ៍នេះម្តងៗមានអ្នកមើលបណ្តាញសង្គមរបស់គាត់ជាង១០ប៊ីលានដង តាមTik Tok ,You Tube ,Facebook ,IG និងតាមបណ្តាញសង្គមផ្សេងៗទៀត។ជាពិសេសនៅពេលចប់កម្មវិធី ពួកគាត់នឹងបង្កើតឯកសារ(Documentary) ហើយចាក់ផ្សាយនៅលើ Netflix ដែលមាន subscriber ជាង១០០ប្រទេសនៅលើពិភពលោក។ដូច្នេះយើងបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ជាពិសេសទេសចរណ៍យើងទៅកាន់ពិភពលោក»។

លោកឧកញ៉ាបានលើកឡើងថា៖ កម្ពុជា ជាប្រទេសមួយមានវប្បធម៌ ចែករំលែក វប្បធម៌ស្នេហាជាតិ ស្រឡាញ់ប្រជាជន ដូច្នេះយុទ្ធនាការរៃអង្គាសថវិកាទៅជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាទង្វើសប្បុរសធម៌ដ៏ប្រពៃ ហើយលោកមានជំនឿថា ថវិកាដែលនឹងបានពីការបរិច្ចាកមិនតិច២០ម៉ឺនដុល្លារទេ។

លោកអគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងទៀតថា៖ ព្រឹត្តិការណ៍ Gumball 3000 នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា តាមរយៈកម្មវិធីជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។អ្នកចូលរួមវេទិកាធុរកិច្ចនេះ ប្រមាណ៤០ភាគរយ​ជាពាណិជ្ជករធំៗ និងសេដ្ឋីវាល់លានមកពីប្រទេសជាច្រើន។នេះជាឱកាសដែលអ្នកធុរកិច្ចកម្ពុជា ភ្ជាប់ទំនាក់ទំនង និងស្វែងរកដៃគូពាណិជ្ជកម្ម ។ចំណែកវិស័យសណ្ឋាគារ ភោជនីយដ្ឋាន អ្នកប្រករបរអាជីវករទេសចរណ៍ នឹងទទួលបានចំណូលពីព្រឹត្តិការណ៍នេះ។

កា់ន់តែអស្ចារ្យទៅទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រព្រឹត្តិការណ៍ Gumball 3000 និងបញ្ជាឱ្យអាជ្ញាធរនិងដៃគូពាក់ព័ន្ធកម្ពុជា  សម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់៕

default


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ


Leave a Reply

Your email address will not be published.Required fields are marked *