Jack Ma បង្ហាញខ្លួនយ៉ាងកម្រក្នុងកម្មវិធីក្រុមហ៊ុន Ant Group ព្រមទាំងបានព្យាករណ៍ចំពោះបច្ចេកវិទ្យា AI នាពេលអនាគត

បរទេស ៖ បាត់មុខពីពិភពរកស៊ី និងសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំ លោក Jack Ma ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ Alibaba កាលពីសប្តាហ៍កន្លងទៅនេះ បានបង្ហាញខ្លួនសាជាថ្មីនៅក្នុងកម្មវិធីពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកគឺ Ant Group។

ខួបលើកទី២០ឆ្នាំនៃក្រុមហ៊ុន fintech ដ៏ល្បីរបស់ចិនមួយនេះត្រូវបានគេលើកឡើងថាជាព្រឹត្តិការណ៍ទី១ហើយដែលលោក Jack Ma បានចូលរួមគិតចាប់តាំងតែពីពេលដែលោកបានប្រកាសដក Ant Group ចេញពីទីផ្សារលក់ភាគហ៊ុននៅក្នុងទីក្រុងហុងកុង និងសៀងហៃកាលពីឆ្នាំ២០២០ ។

នៅក្នុងសុន្ទរកថាដ៏ខ្លីរបស់លោក Jack Ma ដែលជាស្ថាបនិកម្នាក់របស់ Ant បានអបអរសាទរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ជាមួយនឹងការបង្ហាញពីភាពជឿជាក់យ៉ាងខ្លាំងចំពោះ Ant Group ដែលនឹងរីកធំធាតុ ល្បីល្បាញទូទាំងសកលលោកនៅក្នុងរយៈពេល២០ឆ្នាំខាងមុខ។

សូមរំលឹកដែរថា បុរសជើងខ្លាំងរូបនេះធ្លាប់បានលាលែងចេញពីតួនាទីនានានៅក្នុង Ant Group ហើយបានព្យាយាមមិនបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំ។ យ់ាងណាក្តី លោក Ma នៅតែត្រូវបានចាត់ទុកថាជាអ្នកដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងក្រុមអាជីវកម្មទាំងអស់របស់គាត់ដែលគាត់បានបង្កើតឡើង ក៏ដូចជាតំណាងជាមុខមាត់ឲ្យវិស័យឯកជនរបស់ប្រទេសចិនផងដែរ។

នៅក្នុងឱកាសបង្ហាញខ្លួនដ៏កម្រក្នុងព្រឹត្តិការណ៍ខាងលើនេះ លោក Jack Ma ក៏បានធ្វើការបង្ហាញពីការព្យាករណ៍របស់លោកចំពោះបច្ចេកវិទ្យា AI នាពេលអនាគតពាក់ព័ន្ធទៅនឹងការរស់នៅរបស់មនុស្សជាតិផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលជាតម្រូវការចាំបាច់។

លោកបានពោលបែបនេះថា៖

«កាលពី២០ឆ្នាំមុន អ៊ិនធឺណេតទើបតែចាប់ផ្តើមមានប៉ុណ្ណោះ ដូច្នេះជំនាន់របស់ខ្ញុំគឺជាអ្នកដែលទទួលបានកំណប់ និងទទួលបានឱកាសដ៏អស្ចារ្យពីអ៊ិនធឺណេត។ តាមទស្សនៈរបស់ខ្ញុំនៅពេលបច្ចុប្បន្ននេះជាការផ្លាស់ប្តូរដែលនាំមកដោយបញ្ញាសិប្បនិម្មិតឬ AI ហើយក្នុងរយៈពេល២០ឆ្នាំខាងមុខនឹងអាចទៅហួសពីការស្មានរបស់មនុស្សគ្រប់គ្នា ព្រោះថា AI នឹងនាំមកនូវយុគសម័យដ៏អស្ចារ្យដែលមិនអាចស្មានដល់»។

លោកបានមានប្រសាសន៍ទៀតថា៖ AI នឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ប៉ុន្តែវាមិនមានន័យថា AI អាចកំណត់អ្វីគ្រប់យ៉ាងនោះទេ ខណៈពេលដែលបច្ចេកវិទ្យាមានសារៈសំខាន់។ ជាចុងក្រោយ លោក Ma ដែលមានអាយុ៦០ឆ្នាំទៅហើយនោះបាននិយាយថា Ant នឹងបន្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីនាំមកនូវវឌ្ឍនភាព និងការផ្លាស់ប្តូរដល់ការរស់នៅរបស់មនុស្សក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

ប៊ុលហ្គារី មិនគាំទ្រលើទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបចំពោះរុស្ស៊ី ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ប្រទេសប៊ុលហ្គារី មិនគាំទ្ររាល់ទណ្ឌកម្មទាំងឡាយណា ដែលដាក់ចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ដែលអាចបង្កទៅជាហានិភ័យដល់សេដ្ឋកិច្ចជាតិរបស់ខ្លួននោះឡើយ

អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទីក្រុងកាហ្សាន គឺជាការបោះជំហានដ៏ឆ្លាតវៃមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី គឺជាការបោះជំហានដ៏ឆ្លាតវៃមួយក្នុងការ «សម្របខ្លួនទៅនឹងការប្រែប្រួលនៃសណ្តាប់ធ្នាប់សកល»

អម្រឹត និងសារមន្ទីរ ស.ស.រ ចុះ MoU រួមគ្នា ​លើកកម្ពស់​ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ សម្រាប់រយៈពេល ៣ ឆ្នាំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/06/2026

អម្រឹត និងសារមន្ទីរ ស.ស.រ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និង រូបិយវត្ថុខ្មែរ សម្រាប់រយៈពេល ៣ ឆ្នាំ

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

Leave a Reply

Your email address will not be published. Required fields are marked *