ទីភ្នាក់ងារអវកាសអាម៉េរិក Nasa ហាមឃាត់ជនជាតិចិនចូលប្រើប្រាស់ប្រព័ន្ធអវកាសរបស់ខ្លួន

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ទីភ្នាក់ងារអវកាសអាម៉េរិក Nasa បានរារាំងពលរដ្ឋចិនពីការចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអវកាសរបស់ខ្លួន បើទោះបីជាពួកគេមានទិដ្ឋាការអាម៉េរិកដែលមានសុពលភាពក៏ដោយ។

ថ្មីៗនេះ ជនជាតិចិនដែលធ្វើការនៅ Nasa ក្នុងនាមជាអ្នកស្រាវជ្រាវ ឬនិស្សិតដែលរួមចំណែកក្នុងការស្រាវជ្រាវបានឱ្យដឹងថា ពួកគេបានបាត់បង់សិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និងគ្រឿងបរិក្ខារទាំងអស់របស់ទីភ្នាក់ងារអវកាស ព្រមទាំងហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំថែមទៀតផង។ NASA បានបញ្ជាក់ថា ជនជាតិចិននឹងត្រូវបានរឹតបន្តឹងក្នុងការប្រើប្រាស់សម្ភារៈបរិក្ខារ និងបណ្តាញរបស់ទីភ្នាក់ងារ ដើម្បីធានាសុវត្ថិភាពការងាររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អវកាសយានិកចិនធ្លាប់ត្រូវបានដកចេញពីស្ថានីយ៍អវកាសអន្តរជាតិ (ISS) ពីព្រោះទីក្រុងវ៉ាស៊ីនតោនបានរារាំង NASA ពីការចែករំលែកទិន្នន័យរបស់ខ្លួនជាមួយប្រទេសចិន។ ការរឹតបន្តឹងចុងក្រោយបំផុតពី NASA នឹងជំរុញឲ្យកិច្ចសហការផ្នែកវិទ្យាសាស្ត្ររវាងភាគីទាំងពីរកាន់តែតានតឹងដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ការរឺកចម្រើនរបស់ចិននៅក្នុងកម្មវិធីអវកាសកំពុងបង្កជាការព្រួយបារម្ភសម្រាប់អាម៉េរិក និងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងមហាអំណាចទាំងពីរ ហើយក៏បានបង្កើនការប្រុងប្រយ័ត្នចំពោះគ្នាទៅវិញទៅមកផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការរឹតបន្តឹងនេះធ្វើឱ្យនិស្សិតចិនមួយចំនួនកាន់តែពិបាកក្នុងការទទួលបានទិដ្ឋាការអាម៉េរិក ជាពិសេសអ្នកដែលសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​ថា​ តើ​ NASA ផ្តល់​ដំណឹង​ដល់​ជន​ជាតិ​ចិន​ដែល​កំពុង​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​នេះ​ប៉ុន្មាន​នាក់ទេ? ​លេខាធិការសារព័ត៌មានរបស់ Nasa លោក Bethany Stevens លើកឡើងថា Nasa ពិតជាបានចាត់វិធានការផ្ទៃក្នុងពាក់ព័ន្ធនឹងជនជាតិចិនពិតមែនរួមមាន ការដាក់កម្រិតលើការចូលប្រើប្រាស់ផ្នែករូបវន្ត និងរឹតបន្តឹងសន្តិសុខតាមអ៊ីនធឺណិត។ លោក Sean Duffy អ្នកគ្រប់គ្រងស្តីទីរបស់ NASA លើកឡើងថា ចិនកំពុងចង់ទៅឋានព្រះច័ន្ទមុនពួកគេ ប៉ុន្តែវានឹងមិនអាចកើតឡើងនោះទេ។

កាលពីសប្តាហ៍មុន សមាជិកសភារបស់អាម៉េរិកបានសង្កត់ធ្ងន់លើតម្រូវការចំបាច់ដែលអាម៉េរិកត្រូវទៅដល់ឋានព្រះច័ន្ទមុនប្រទេសចិន។ លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ លើកឡើងថា ​ ប្រសិនបើសត្រូវរបស់អាម៉េរិកសម្រេចបាននូវសមត្ថភាពក្នុងលំហដ៏លេចធ្លោ នោះវានឹងបង្កហានិភ័យយ៉ាងខ្លាំងដល់ខ្លួន។ ការ​ប្រណាំង​មិន​មែន​គ្រាន់​តែ​ជា​ការ​ទៅ​ដល់​ឋាន​ព្រះ​ច័ន្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រកួតប្រជែងគ្នាក្នុងការក្លាយជា​អ្នក​​គ្រប់​គ្រង​ធនធាន​របស់​វា​ផង​ដែរ ខណៈដែលព្រះច័ន្ទមានសារធាតុរ៉ែកម្រដូចជា ដែក ទីតាញ៉ូម និងអេលីយ៉ូមជាដើម ដែលមានសារៈសំខាន់នៅក្នុងឧបករណ៍បញ្ជូនថាមពលខ្ពស់រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *