ភ្នំពេញ ៖ នៅក្នុងវេទិកាកេសរកូលជាតិលើកទី២ នៅកម្ពុជាបានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅអគារ ខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន គឺជាបំណែកមួយនៃការស្តារសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងជាយុទ្ធសាស្ត្រទាក់ទាញទេសចរខេត្តសៀមរាប ដែលជាការចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋានសម្រាប់អ្នកនៅគូលែន។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន មិនមែនត្រឹមតែជាមជ្ឈមណ្ឌលស្រាវជ្រាវរក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រានិងធ្វើសារពើភ័ណ្ឌប៉ុណ្ណោះទេ គឺបានផ្តល់អត្ថប្រយោជន៍ច្រើន និងមានន័យជ្រាលជ្រៅជាងនេះ មិនតែប៉ុណ្ណោះកេសកូល យើងអាចធ្វើពាណិជ្ជកម្មបានដែរ ក៏ដូចជាសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖
«យើងនឹងប្រែក្លាយមជ្ឈមណ្ឌលនេះ ឱ្យទៅជាកន្លែងសម្រាប់បន្តការសិក្សាស្រាវជ្រាវបន្តអភិរក្ស និងចែរំលែកចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃទៅដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោក។ គោលការណ៍មួយទៀតរបស់ក្រសួងបរិស្ថាន យើងមិនត្រឹមតែការពាររបស់ដែលយើងមានទេ គឺយើងចង់ការពារតាមការធ្វើពាណិជ្ជកម្ម ដោយយើងលំបាកក្នុងការហាមឃាត់ មិនចង់ឱ្យមនុស្សទៅបេះបោចពីក្នុងព្រៃ គឺយើងមានវិធីមួយគឺការបង្កាត់ពូជកេសរកូល។ បើយើងផលិតបានរាប់ម៉ឺនដើមតាមរយៈបច្ចេកវិទ្យា ដើម្បីលក់ នេះជាការកាត់បន្ថយការបេះបោចពីក្នុងព្រៃ និងជាផ្នែកមួយនៃការអភិរក្ស១»

ព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និងជីវៈចម្រុះ ដោយក្នុងនោះ ពូជកេសរកូលព្រៃ (អ័រគីដេ) មានប្រមាណជាង ៥ ០០០ ហើយពូជខ្លះក៏ជាពូជកម្រផងដែរ។ ចំពោះប្រភេទដែលបានកំណត់អត្តសញ្ញាណរួចមានជាង២០០ប្រភេទ និងបានដាក់ស្លាកជាង១០៣១ស្លាក ហើយកេសរកូលទាំងនោះបានផ្ទៀងផ្ទាត់ដោយអ្នកជំនាញផ្នែកជីវៈចម្រុះជាតិ និងអន្តរជាតិ បានបញ្ចូលទិន្នន័យចំនួន១១៤ប្រភេទ និងនៅជាង១០០ប្រភេទទៀតកំពុងតែបន្តការកំណត់អត្តសញ្ញាណ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណងធំសំខាន់ចំនួន៤គឺ៖១-ធ្វើការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រទៅលើប្រភេទកេសរកូលព្រៃជារុក្ខជាតិសំខាន់ដែលមានវត្តមាននៅលើទឹកដីកម្ពុជា។ ២-ប្រមូល និងអភិរក្សកេសកូលនិងនាំយកពូជមួមចំនួននៅក្នុងព្រៃដែលបានបាត់បង់នាំត្រឡប់ចូលទៅក្នុងព្រៃវិញ។៣- អប់រំផ្សព្វផ្សាយពីចំណេះដឹងពាក់ព័ន្ធជាមួយនឹការងារអភិរក្សជីវៈចម្រុះក៏ដូចជាការសិក្សាអំពីតម្លៃនៃកេសរកូល និងធនធានជីវៈចម្រុះនៅកម្ពុជា។ ៤-ទីតាំងទស្សនីយភាព កន្លែងកម្សាន្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនាកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា

អាល្លឺម៉ង់គ្រោងទិញមីស៊ីលដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារបានជាង ១,០០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
អាល្លឺម៉ង់ត្រូវបានរាយការណ៍ថា កំពុងរៀបចំទិញមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ខណៈទីក្រុងបែរឡាំងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content