ខ្ទង់ចំណាយយោធារបស់សមាជិកណាតូបន្តរប៉ាតរប៉ាយមិនត្រូវរ៉ូវគ្នានៅឡើយទោះក្រោយឆេះសង្គ្រាមនៅអ៊ុយក្រែន

បរទេស ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីថ្ងៃពុធសប្តាហ៍នេះ ពីទីក្រុងវ៉ាស៊ិនតោន ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់បែបនេះថា ៖ «កាលពីក្នុងឆ្នា២០២០នៅពេលដែលខ្ញុំបានចាប់ផ្តើមការងារជាប្រធានាធិបតីដំបូងនោះមានសមាជិករបស់អង្គការណាតូតែ៩ប្រទេសប៉ុណ្ណោះដែលបានទំលាក់ខ្ទង់ចំណាយរបស់ខ្លួនបាន២ភាគរយតាមគោលដៅរបស់សម្ព័ន្ធមិត្តអង្គការណាតូ»។

បញ្ហាចំណាយមិនស្មើភាពគ្នានេះបានបង្កឲ្យមានភាពមិនចុះសម្រុងគ្នាជាច្រើនឆ្នាំមកហើយ រហូតមកទល់ព្រឹត្តិការណ៍ជម្លោះនៅអ៊ុយក្រែនដោយប្រទេសរុស្ស៊ីកាលពីឆ្នាំ២០២២ ទើបស្ថានភាពនេះបានត្រឡប់មកល្អប្រសើរបនិ្តចវិញ ដោយសមាជិកណាតូជាច្រើនបាននាំគ្នាបង្កើនចំណាយយោធាជូនសម្ព័ន្ធមិត្តអង្គការណាតូដោយសារតែខ្លាចបារម្ភថា រុស្ស៊ីអាចនឹងបង្កើនប្រតិបត្តិយោធាទៅលើប្រទេសរបស់ពួកគេបន្ទាប់ពីអ៊ុយក្រែន។

យ៉ាងណាក្តី ថ្លែងនៅក្នុងពិធីបើកកម្មវិធី លោក Biden បានអះអាងថា គិតមកដល់បច្ចុប្បន្ន ប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់អង្គការណាតូចំនួន២៣ ឬត្រូវជា ២ ភាគ ៣ នៃសមាជិកទាំងអស់បានបញ្ចេញខ្ទង់ចំណាយរបស់ពួកគេគ្រប់គោលដៅ ២ ភាគរយនៃ GDP និងមានខ្លះទៀតបានចំណាយលើសពី ២ ភាគរយថែមទៀតផង។

យ៉ាងណាមិញ គេកត់សំគាល់ឃើញថា ការវិលត្រឡប់មកគិតគូរអំពីបញ្ហាចំណាយយោធាវិញភ្លាមៗនេះនៅមិនទាន់មានភាពស្រុះគ្នានៅឡើយទេ ហើយជឿជាក់ថា ថវិកាសរុបដល់ទៅ ២០ភាគរយនៃកញ្ចប់លុយរួមទាំងអស់របស់អង្គការណាតូនឹងត្រូវយកទៅប្រើប្រាស់ ជាពិសេសផ្តោតតែទៅលើការបញ្ជាទិញអាវុធសំភារៈទ័ពប៉ុណ្ណោះ។

លើសពីនេះសម្ព័ន្ធមិត្តរបស់អឺរ៉ុបខាងកើតមួយចំនួនបូករួមទាំងសមាជិកគណបក្សសាធារណៈរដ្ឋរបស់អាមេរិកផងបានបង្ហាញការយល់ឃើញថា ខ្ទង់ចំណាយយោធា២ភាគរយនោះគឺមិនមានភាពគ្រប់គ្រាន់ឡើយក្នុងស្ថានភាពនេះដោយគេចង់ឲ្យមានការសម្រេចចិត្តដាក់ចេញគោលការណ៍ថ្មីឲ្យលើសពី២ភាគរយពីព្រោះថាមិនត្រឹមតែព្រួយបារម្ភអំពីបញ្ហាជម្លោះនៅអ៊ុយក្រែនទេសូម្បីតែលទ្ធភាពនៃជម្លោះរវាងចិននិងអាមេរិកក៏បានក្លាយទៅជាក្តីបារម្ភថ្មីរបស់ប្លុកយោធានេះដែរ។

ក្នុងនោះគេអាចមើលឃើញថាសមាជិកណាតូដែលស្ថិតនៅក្នុងតំបន់ប៉ាល់តិក Baltic គឺជាអ្នកដែលបានចំណាយខ្ទង់យោធានេះខ្ពស់ជាងគេលើសពី២ភាគរយហើយក៏គ្មានអ្វីដែលជាសញ្ញាបង្ហាញថាពួកគេនឹងត្រឡប់ក្រោយនូវការសម្រេចចិត្តនេះដែរពោលគឺចាប់តាំងតែពីពេលដែលមានកើតជម្លោះរវាងរុស្សីនិងអ៊ុយក្រែនមក។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លីទុយអានី លោក Laurynas Kasciunas បានប្រាប់ The Defense News ថា ៖ «ពួកយើង(រដ្ឋប៉ាល់តិក)នឹងចាប់ផ្តើមពិភាក្សាគ្នាថាខ្ទង់ចំណាយយោធាដែលគួរតែត្រូវទំលាក់នោះគួរតែយ៉ាងហោចណាស់២,៥ភាគរយ។បើយើងវិភាគឲ្យច្បាស់អំពីអនាគតឬយ៉ាងហោច១ទសវត្សខាងមុខនោះខ្ទង់ចំណាយ ២,៥ភាគរយនេះក្តី ឬ ៣ភាគរយក្តីគឺមិនគ្រប់គ្រាន់ឡើយប្រសិនបើយើងចង់បានប្រព័ន្ធការពារប្រទេសដ៏រឹងម៉ាំនិងទុកចិត្តបានមួយ»។

ដោយឡែកមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់ប្រទេសអេស្តូនីវិញក៏បានលើកឡើងដែរថាថ្វីត្បិតតែបច្ចុប្បន្ន២៣ប្រទេសដែលបានចំណាយយោធាបាន២ភាគរយនៃគោលការណ៍របស់ណាតូប៉ុន្តែយើងគួរចាប់ផ្តើមពិភាក្សាទៅលើគោលការណ៍ថ្មីដែលយ៉ាងហោចណាស់មានចំនួនពី២,៥ភាគរយទៅ៣ភាគរយជំនួសវិញ។

យ៉ាងណាក្តី បើគេក្រឡេកទៅមើលសហរដ្ឋអាមេរិកវិញដែលជាអ្នកដឹកនាំប្លុកយោធាដ៏ធំនេះបច្ចុប្បន្នខ្ទង់ចំណាយយោធារបស់ខ្លួនដែលបានផ្តល់ឲ្យណាតូមានទៅដល់៣ភាគរយនៃ GDP របស់គេប៉ុន្តែបើយោងតាមការព្យាករណ៍របស់សភាជាតិអាមេរិកខ្លួនឯងបានឲ្យដឹងថានៅត្រឹមឆ្នាំ២០៣៤ខាងមុខខ្ទង់ចំណាយនេះនឹងធ្លាក់មកត្រឹមតែ២,៥ភាគរយវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ានបញ្ចប់កិច្ចប្រជុំកំពូលលើកទី៤៩ ជាមួយលទ្ធផលសំខាន់ៗជាង ១០០ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសម្រេចបានឯកសារលទ្ធផលជាង ១០០ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឌីជីថល និងសន្តិសុខតំបន់ ព្រមទាំងបានបញ្ចប់អាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីន និងផ្ទេរតំណែងជាផ្លូវការទៅឱ្យសិង្ហបុរីសម្រាប់ឆ្នាំ២០២៧

បណ្តាញ​ផ្លូវ​ដែក​ចិន​បំបែក​កំណត់​ត្រា​ថ្មី​​ ដោយ​មាន​អ្នក​ដំណើរ​ជាង​ ៤ ពាន់​លាន​ដង​ក្នុង​ឆ្នាំ​ ​២០​២៦​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

បណ្តាញ​ផ្លូវ​ដែក​ដ៏​ធំ​របស់​ប្រទេស​ចិន ​បាន​ដឹកជញ្ជូន​អ្នក​ដំណើរ​រហូតដល់​ ៤​,​១៣ ​ពាន់​លាន​ដង​ ​ក្នុង​រយៈពេល​ ១០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​ដែល​ជា​កំណត់​ត្រា​ថ្មី​ ​និង​កើនឡើង​ ​៤​,​៧ ​ភាគ​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។  ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អាជីវកម្ម​ត្រី​ចំហុយ​ខ្មែរ​នៅ​ព្រែក​ព្នៅ ​​បង្កើត​តម្លៃ​បន្ថែម​តាមរយៈ​គុណភាព និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

​ ​អាជីវកម្ម​ត្រី​ចំហុយ​ខ្នាត​គ្រួសារ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​កំពុង​បង្កើត​ភាព​ខុសប្លែក​ក្នុង​ទីផ្សារ​ម្ហូប​អាហារ​តាម​អនឡាញ​ ​តាមរយៈ​ការ​ផ្តោត​លើ​គុណភាព​ អនាម័យ ​និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​ ​ដោយ​ប្រើប្រាស់​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​ ​ជំនួស​ឱ្យ​ប្រអប់​ស្នោ

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/11/2026

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល មេដឹកនាំទាំងអស់ប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ