សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤នាខែក្រោយ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសពត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” ក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០​២​១​-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិការដ្ឋាភិបាលឌីជីថល ក៏មានការរៀបចំកិច្ចពិភាក្សា និងចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តនៃការជំរុញល្បឿន​បរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ។

លើសពីនេះ ព្រឹត្តិការណ៍ដដែលនេះនឹងមានការរៀបចំពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថលដែលអភិវឌ្ឍដោយក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល។ សារធារណជនក៏មានឱកាសក្នុងការប្រើប្រាស់សាកល្បង ឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងចុងក្រោយដោយក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងការផ្តល់សេវាផ្នែកបច្ចេកវិទ្យាឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗទាំងជាតិ និងអន្តរជាតិផងដែរ។

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងបើកជូនសាធារណជនចូលរួមដោយសេរី និងឥតគិតថ្លៃ ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង