ស្ថាបនិក Telegram លោក Pavel ជាអ្នកណា ? ហើយហេតុអ្វីបានមានការចាប់ឃាត់ខ្លួនរូបលោកនៅបារាំង ?

បរទេស ៖ មួយរយៈចុងក្រោយនេះ ពិភពលោកបានទទួលការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov ត្រូវបានចាប់ឃាត់ខ្លួននៅបារាំងក្រោមបទចោទប្រកាន់មួយចំនួនពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មអនឡាញ និងការបំពានផ្លុវភេទលើកុមារផងដែរ ប៉ុន្តែអ្នកវិភាគជាច្រើនបានមើលឃើញថាបញ្ហានេះបានជាប់ពាក់ព័ន្ធទៅនឹងនយោបាយច្រើនជាងគោលការណ៍ធ្វើអាជីវកម្មរបស់ Telegram ។

ទោះបីជាយ៉ាងណាក្តី មកទល់បច្ចុប្បន្ននេះ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងការបង់ប្រាក់មួយចំនួនដើម្បីធានា ប៉ុន្តែលោកមិនអាចធ្វើដំណើរចេញពីប្រទេសបារាំងបានឡើយរហូតដល់មានការកាត់ទោសសាជាថ្មីម្តងទៀត។

តើបុរសជនជាតិរុស្ស៊ីកាន់លិខិតឆ្លងដែនដល់ទៅ២រូបនេះជាអ្នកណា? ហើយលោកធ្លាប់មានប្រវត្តិយ៉ាងណាខ្លះពេលរស់នៅក្នុងប្រទេសរុស្ស៊ី និងការចាប់ផ្តើំមអាជីវកម្ម?

បច្ចុប្បន្ន បណ្តាញសង្គម Telegram កំ​ពុងក្លាយកម្មវិធីទំនាក់ទំនងដ៏ពេញនិយមជាប់ចំណាត់ថ្នាក់លេខ៨ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ៩៥​០លាន​នាក់ជារៀងរាល់ខែ​ទូទាំ​ង​​ស​កលលោក។ លោក Pavel Valerievich Durov ជនជាតិរុស្ស៊ីជាស្ថាបនិកនៃបណ្តាញសង្គមល្បីឈ្មោះមួយនេះ ត្រូវ​បាន​សា​ធា​រ​ណជន​ចាត់ទុកជាមហាសេដ្ឋី​មានទ្រព្យសម្បត្ដិសរុបរហូតទៅដល់ ១៥.៥ពាន់លានដុល្លារ។

លោក Pavel Valerievich Durov កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៤ នៅក្នុងទីក្រុង St.Petersburg និងបានទៅរស់នៅក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី ជាកទីន្លែងដែលឪពុករបស់លោកធ្វើការ និងបានវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញនៅអាយុ ១៧ឆ្នាំ។ លោកបានរៀនសរសេរកូ​ដ​តាំង​ពីក្មេងមកម្ល៉េះ​ដោយមា​ន​​បងប្រុសឈ្មោះ​ Nikolai Durov ជាអ្នកបង្រៀន។ ឪពុករបស់លោក Pavel Durov ជាបណ្ឌិតផ្នែកភាសាបុរាណ (Philology) ធ្វើការនៅប្រទេសអ៊ីតាលី។

នៅពេលមានអាយុ ១១ឆ្នាំ កុមារ Pavel Durov បានបង្កើតហ្គេមវីដេអូមួយដោយប្រើយុទ្ធសាស្ត្រមានឈ្មោះថា Lao Unit។ ក្រោយមកបងប្អូនទាំងពីរបានបង្កើត VKontakte ឬហៅកាត់ខ្លីថា VK ដែលជាបណ្តាញសង្គមពេញនិយមនៅក្នុងប្រទេសរុស្ស៊ី។ បណ្តាញសង្គមមួយនេះ​ទទួលបានជោគជ័យ និង​ទាក់ទាញអ្នកប្រើប្រាស់​រាប់​លាន​នាក់យ៉ាងឆាប់រហ័ស ហើយក្លាយជាបណ្តាញសង្គមធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែ VK ចាប់ផ្តើមមានបញ្ហាជាមួយរដ្ឋាភិបាលរុស្ស៊ីចាប់ពីឆ្នាំ២០១១ ព្រោះវាបានក្លាយជាទីកន្លែងសម្រាប់អ្នកប្រើប្រាស់រិះគន់រដ្ឋាភិបាល។

ក្រោយមក ភាគហ៊ុនភាគច្រើនរបស់ VKontakte ត្រូវបានប្រមូលទិញយកដោយក្រុមហ៊ុនវិនិយោគិន Mail.ru ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ។ លោក Pavel Durov បានបាត់បង់សិទ្ធិ​អំណាចក្នុងការគ្រប់គ្រង VK បន្តិចម្ដងៗរហូតដល់គាត់ត្រូវលក់ភាគហ៊ុនគាត់ទាំងអស់ក្នុងតម្លៃប្រមាណ ៣០០លានដុល្លារ ហើយគេចខ្លួន​ចេញពីប្រទេសរុស្ស៊ីក្រោយមានទំនាស់កាន់តែខ្លាំងជាមួយរដ្ឋាភិបាលរុស្ស៊ី។

លោក Pavel Durov និងបងប្រុសរបស់លោក រួមជាមួយបុគ្គលិក VKontakte មួយចំនួនបានទៅរស់នៅទីក្រុង New York ដោយចាប់ផ្តើមបង្កើតកម្មវិធីផ្ញើសារ Telegram ចាប់តាំងពីចុងឆ្នាំ២០១២ និងចេញជារូបរាងនៅខែសីហា ឆ្នាំ២០១៣ ហើយបានក្លាយជាកម្មវិធីផ្ញើសារដ៏ល្បីមួយដែលមានអ្នកប្រើប្រាស់ជិត ១០០០លាននាក់ជុំវិញពិភពលោក។

រយៈពេល១២ឆ្នាំកន្លងមកនេះ បុរសវ័យ៣៩រូបនេះ ទទួលជោគ​ជ័យ​យ៉ាង​ខ្លាំង​​លើ​ការងារអភិវឌ្ឍន៍បច្ចេកវិទ្យា Telegram ។ លោក Pavel Durov បានវិនិយោគលុយរហូតដល់ទៅ ១.៧ពាន់លានដុល្លារដើម្បីបង្កើត Telegram Open Network ដែលជាមុខងារបន្ថែមពីលើ Telegram ដោយបញ្ចូលជាមួយនឹងមុខងារចាយលុយតាមរយៈអនឡាញផងដែរ។

មានការយល់ឃើញមួយចំនួនបានលើកឡើងថា ការចាប់ខ្លួនរបស់ Pavel ក៏មានពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនផងដែរ ពីព្រោះថារាល់បណ្តាញសង្គមដែលមានចំនួនអ្នកប្រើប្រាស់រាប់រយលាននាក់បែបនេះ អាមេរិកតែងតែព្យាយាមយកមកគ្រប់គ្រង ឬធ្វើការជាមួយគ្នា ជាក់ស្តែង ដូចដែលធ្លាប់បានឃើញកន្លងមក ដូចជា Tiktok ជាដើម។

ស្របពេលជាមួយគ្នានេះដែរ រុស្ស៊ី បើទោះបីជាមិនសូវមានទំនាក់ទំនងល្អជាមួយនឹងលោក Pavel ប៉ុន្តែបច្ចុប្បន្នក្រុមពលរដ្ឋ និងមន្ត្រីយោធាភាគច្រើនបានធ្វើការងារនៅលើបណ្តាញទំនាក់ទំនងមួយនេះជាប្រចាំថ្ងៃរួចទៅហើយ ដូច្នេះ ប្រសិនបើលោកខាងលិច ឬអាមេរិកអាចបញ្ចុះបញ្ចូលយកបានទិន្នន័យទៅលើ Telegram នោះមានន័យថា វានឹងក្លាយទៅជាមហន្តរាយរបស់រុស្ស៊ីចំពោះប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែនជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ