បរទេស៖ រដ្ឋាភិបាលថៃនៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថានឹងអាចជួយបង្វិលប្រាក់ចំណេញប្រមាណជា42 លានផោនទៅដល់វិស័យទេសចរណ៍ក្រោយពេលដែលកូវីដបានធ្វើឲ្យសរសរសេដ្ឋកិច្ចជាតិមួយនេះស្ទើរតែដួលរលំ។
មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃនៅថ្ងៃពុធនេះបានប្រកាសថាក្រុមអ្នកទេសចរបរទេសទាំងឡាយដែលធ្វើដំណើរចូលមកដល់ប្រទេសថៃចាប់ពីពេលនេះតទៅគឺអាចចំណាយលុយក្នុងការធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃរបស់ពួកគេទៅជាដំណើរកំសាន្តនៅលើនាវាកំសាន្តជំនួសវិញ។
តាមពិតវិធីសាស្ត្រដ៏ច្នៃប្រឌិតមួយនេះត្រូវបានរដ្ឋាភិបាលថៃបានអនុវត្តតាំងតែពីខែមករាមកម្ល៉េះដោយកាលពីគ្រានោះថៃបានប្រកាសកម្មវិធីថ្មីមួយពីការធ្វើចត្តាឡីស័កទៅជាការសម្រាកលំហែកំសាន្តនៅរមណីយដ្ឋានវាយកូនហ្គោល។
សេចក្តីប្រកាសបន្ថែមនៅថ្ងៃអង្គារ៍នេះក៏បានបញ្ជាក់ដែរថា៖
“ការធ្វើចត្តាឡីស័កនៅលើនាវាកំសាន្តនេះនឹងអនុញ្ញាតចំពោះរាល់ភ្ញៀវធ្វើដំណើរចូលប្រទេសថៃទាំងអស់ និងដើម្បីឲ្យពួកគេបានស្គាល់ពីទីតាំងទេសចរណ៍ដ៏ស្រស់ស្អាតនៃខេត្តភូកេតផងដែរ”
គួរឲ្យដឹងដែរថាភូកេតគឺជាទីតាំងដ៏ទាក់ទាញបំផុតបែបលំហែរតាមសមុទ្រប៉ុន្តែចំនួនភ្ញៀវទេសចរដែលធ្លាប់តែមានចន្លោះពី 40,000 ទៅ 50,000 នាក់ក្នុងមួយថ្ងៃបានធ្លាក់មកត្រឹមតែខ្ទង់រយនាក់ប៉ុណ្ណោះដោយសារតែបញ្ហាកូវីដ។
ថៃបានត្រៀមខ្លួនបានយ៉ាងត្រឹមត្រូវចំពោះកម្មវិធីនេះដោយក្នុងនោះនាវាកំសាន្តដល់ទៅជាង 100 គ្រឿងនឹងត្រូវបានគេប្រើប្រាស់។ឧបករណ៍ឆ្លាតវៃដូចជាខ្សៃដៃបច្ចេកវិទ្យាដែលមានសមត្ថភាពក្នុងការពិនិត្យមើលសំពាធឈាមសិតុណ្ហភាពនិងក៏ដូចជាអាចចាប់បានទីតាំងរបស់អ្នកប្រើប្រា់សនៅក្នុងចំងាយ10 គីឡូម៉ែត្រនៅក្នុងសមុទ្រទៀតផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content