World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។   

ធនាគារពិភពលោកបាន​លើកឡើងដូច្នេះ​នៅ​ក្នុង​របាយការណ៍​មួយក្រោម​​​ចំណង​ជើង​ថា​ “អនុសាសន៍សម្រាប់​រៀបចំផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​ស្តី​ពីអន្តរកាល​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត​​អគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition) ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ។ របាយការណ៍​នេះ ​ផ្តល់នូវអនុសាសន៍សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជាក្នុងការរៀបចំ​ឡើងនូវ​ក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការ​ប្រើ​ប្រាស់​យាន​យន្ត​​អគ្គិសនី។

របាយ​ការណ៍ក៏បាន​ផ្តល់ទស្សនៈរួម​មួយជុំវិញ​ការ​រុករកមើល​វិធី​សម្រាប់​ដំណើរ​ងាក​ចេញ​ពី​ទីផ្សារដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធ​តែ​ត្រូវ​បាននាំចូលពីក្រៅ​ប្រទេស។ នៅក្នុង​នោះ​ក៏មាន​ផង​ដែរ​នូវ​អនុសាសន៍​ថា​ តើ​គួរ​បង្កើន​កម្រិត​ណា​ ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្ត​អគ្គិសនី (EVs) និងថា​ តើ​គួរ​ត្រៀម​ខ្លួន​ដូចម្តេចខ្លះ សម្រាប់​ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយ​យានយន្ត​​អគ្គិសនី។ 

កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមាន​អព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយ​កាបូន រួមបញ្ចូល​គោលដែលមាន​​ ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន​ ជា​យាន​យន្ត​​អគ្គិសនីនៅត្រឹម​ឆ្នាំ២០៥០។ លើស​ពីនេះ រដ្ឋា​ភិបាល​បាន​កំណត់​គោលដៅ​ពង្រីកសមត្ថភាព​នៃ​​មធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យ​បំពេញបាន​​​រហូត​ដល់​ទៅ ៣០% នៃ​តម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិត​ត្រឹម​ឆ្នាំ២០៥០។

ស្រ​បគ្នា​នឹង​ការ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួន​យានយន្តសរុបដែលកំពុង​ធ្វើ​ចរាចរនៅលើ​ដង​ផ្លូវ តាម​ការ​ប៉ាន់​ស្មាន​ អាចនឹងកើនឡើងពី ៦លានគ្រឿង​ នា​ពេល​បច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើ​ចរាចរលើ​ដង​ផ្លូវ​ក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។​ 

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា គោលដៅនៃ​ដំណើរឆ្ពោះទៅប្រើ​យានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆតារបស់ខ្លួន។

លោកស្រី​ពោលបន្ត​ទៀ​តថា៖

“ទោះជាយ៉ាងណាក៏ដោយ គោលដៅ​នេះ​ទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ​។ ពិត​ណាស់ បច្ចុប្បន្ន​ប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍​ច្រើន​​តាម​រយៈ​ការ​ប្រើ​ប្រាស់​យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែ​វាបាន​​នាំ​មក​នូវ​ការ​ខាតបង់​ធំ​ដល់​បរិស្ថាន​ ហើយក៏អាច​ជា​ឧបសគ្គ​មួយ​ដល់ការកើន​ឡើង​នូវ​ការ​ប្រើប្រាស់យានយន្តអគ្គិសនី​ផង​ដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅ​ក្នុង​​អន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាននៅ​ក្នុងដំណើរ​ទៅមុខ។” 

ក្នុងន័យនេះ ដើម្បីធានាបាន​ថាយានយន្តអគ្គិសនី​មាន​វត្ត​មាន​ធ្វើ​ចរាចរលើ​ដង​ផ្លូវច្រើន​ជាង​យាន​យន្ត​ប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំ​បាច់​ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយដែលតម្រូវលែង​ឱ្យមាន​យានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ​តទៅទៀតនៅពេលដែល​អាយុកាលរបស់វាចូលដល់រយៈពេល​ជាក់លាក់ណា​មួយ​។  វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្ត​ថ្មី និងជួយ​បើក​ផ្លូវ​ឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់​តែលឿន​។ សម្រាប់​រយៈពេលខ្លីខាងមុខ ម៉ូតូ និង​យាន​កង់​បី​ប្រើ​អគ្គិសនី ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ដើរតួ​នាំ​មុខ​គេ​នៅ​ក្នុង​អន្ត​កាល​ឆ្ពោះ​ទៅ​ការ​ប្រើ​យាន​យន្ត​អគ្គិសនី​ នៅក្នុងប្រទេសកម្ពុជា។ 

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា៖

“ការលើកកម្ពស់យានយន្តអគ្គិសនី ជា​ឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុង​ការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែកតាម​ការ​កំណត់​របស់​ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើស​ពីនេះទៀត​ វា​នឹង​ជួយកម្ពុជាក្នុង​ការ​ធ្វើសមាហរណកម្មទៅ​ក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារទៀត​ផង។” 

ការសិក្សានេះត្រូវបានគាំទ្រពីមូលនិធិប្រឹក្សាយោបល់​ហេដ្ឋារចនាសម្ព័ន្ធ​​រវាងផ្នែក​សាធារណៈ និងឯកជន (PPIAF) ដែលជាមូលនិធិបរធនបាលកិច្ច​ពហុភាគីគ្រប់គ្រងដោយធនាគារពិភពលោក ផ្តោតលើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដោយមានការចូលរួមពីវិស័យឯកជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ